Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បណ្តឹង​ទៅមុខ​, ឯ​អាវុធហត្ថ​ព្រម​ប្រគល់​រថយន្ត​តូច ក្រោយ​ជនរងគ្រោះ​ប្តឹង​មន្ត្រី​អាវុធហត្ថ ស្នាក់ការ​លេខ​៥៦៨ នៅ​ប៉ោយប៉ែត​

spot_img

​បន្ទាយមានជ័យ​៖ មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​ព្រម​ប្រគល់​រថយន្ត​តូច​១​គ្រឿង​អោយ​ម្ចាស់​គេ​វិញ កាលពី​ថ្ងៃទី​១​មករា​ឆ្នាំ​២០១៧ ក្រោយ​ជនរងគ្រោះ​បាន​ប្តឹង​បុគ្គល​មន្ត្រី​អ​.​ហ​ម្នាក់​នៃ​ស្នាក់ការ​លេខ​៥៦៨ ដី​ថ្មី នៅ​សង្កាត់​ផ្សារកណ្តាល​ក្រុង​ឥ​ប៉ោយប៉ែត​ដែល​បង្ក​ហឹ​ង្សា​រ​និង​គម្រាម​អាយុជីវិត​។ តែ​បណ្តឹង​ជនរងគ្រោះ​បាន​ដើរទៅ​មុខ ។​

​អ្នកស្រី យូ ស្រី​នី និង​លោក ស ហាត ដែលជា​ម្ចាស់​រថយន្ត​បាន​ប្រាប់​ថ្ងៃទី​២ មករា​ឆ្នាំ​២០១៨​ថា : ខ្លួន​បាន​ទៅ​ទទួលយករ​ថយ​ម្ត​តូច​១​គ្រឿង​ម៉ាក​តូយ៉ូតា​កាមរី​ព​ណ័ស ពាក់​ស្លាក​លេខ​2AM -5907 ភ្នំពេញ របស់ខ្លួន​ពី​មន្ត្រី​ប្រចាំការ​នៃ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​មកវិញហើយ ។​

​សូមបញ្ជាក់ថា រថយន្ត​នោះ ត្រូវបាន​គេ​រឹបអូស​យកទៅ​ទុក​នៅ​មូលដ្ឋាន​កង​រាជ​អាវុធ​ក្រុង​ប៉ោយប៉ែត ដោយ​លោក​អនុសេនីយ៍ទោ ម៉េ​ត រិ​ទ្ធិ ភេទ​ប្រុស​អាយុ​៤០​ឆ្នាំ (​ជា​មន្ត្រី​កងរាជអាវុធហត្ថ​ប្រចាំការ​នៅ​ស្នាក់ការ​សន្តិសុខ​លេខ​៥៦៨ ដី​ថ្មី សង្កាត់​ផ្សារកណ្តាល​)​នៃ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​និង​ឈ្មោះ យូ ដា​រ៉ា​ពេជ្រ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជា​មនុស្ស​របស់​មន្ត្រី​នោះ​) ។ ពោលគឺ​កាលពី​ម៉ោង​១១​យប់​ថ្ងៃទី​២៦​ខែធ្នូ​ឆ្នាំ​២០១៧ នៅមុខ​ហាង​ខារ៉ាអូខេ​អូ​ប៉េ​រ៉ា​( Opera Karaoke) ស្ថិតនៅ​ភូមិ​ក្បាល់ស្ពាន​១​សង្កាត់​/​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ កន្លងមក​ក្នុង​ជម្លោះ​មាន​អំពើ​ហឹ​ង្សា​រ​មួយ ។​

​ហើយ​ករណី​នោះ ពួកខ្លួន​បានដាក់​ពាក្យបណ្តឹង​ទៅ​ការិយាល័យ​នៃ​អយ្យកា​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​កាលពី​ថ្ងៃទី​២៧​ធ្នូ​ឆ្នាំ​២០១៧ ផងដែរ ដោយ​ចោទ​ឈ្មោះ​ទាំង​២​ខាងលើ ពីបទ​បង្ក​របួសស្នាម​ធ្ងន់ធ្ងរ​និង​គម្រាមកំហែង​ដល់​អាយុជីវិត​និង​ដកហូត​ទ្រព្យសម្បតិ្ត​(​ឡាន​) ដោយ​ខុសច្បាប់​។​

​ជនរងគ្រោះ​ឈ្មោះ យូ ស្រី​នី​អាយុ​២៦​ឆ្នាំ មាន​ផ្ទៃពោះ​៧​ខែ និង​ឈ្មោះ ស្រឹប ហម ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជា​បងថ្លៃ លំនៅ​ភូមិ​មិត្តភាព​សង្កាត់​ផ្សារកណ្តាល​ក្រុង​ប៉ោយប៉ែត​ជាដើម​បណ្តឹង ។ ខាង​អយ្យការ​និង​ចៅក្រម​ស៊ើបសួរ​បាន​នឹង​កំពុង​ចាត់ការ​រឿង​ព្រហ្ម​ទ័​ណ្ឌ​នេះ​។​

​សូម​រំលឹកថា បណ្តឹង​នោះ គឺ​នៅមុន​កើតហេតុ​ឈ្មោះ​យូ ស្រី​នី​បាន​ជិះឡាន​តូយ៉ូតា​កាមរី​ពណ៍ ស​១​គ្រឿង ថា​តាមរក​ប្តី ដែល​សង្ស័យ​មាន​ស្រី ហើយ​ចូល​ច្រៀង​នៅ​ខារ៉ាអូខេ​ខាងលើ​។ តែ​ខណ​:​នោះ​បុរស​ជា​ប្តី​ឈ្មោះ ស ហាត ដែល​ទើប​ត្រឡប់​ពី​រកស៊ី​នៅ​ប្រទេស​ថៃ ក៏បាន​បញ្ជិះ​ម៉ូតូ​១​គ្រឿង​ជាមួយ​ឈ្មោះ ស្រឹប ហម ជា​បងប្អូន តាមរក​ស្ត្រី​ជា​ប្រពន្ធ​ដែរ ដោយ​សង្ស័យ​មាន​ប្រុស ហើយ​ចូល​ខារ៉ាអូខេ​។ ពួកគេ​ក៏​ជួបគ្នា ហើយ​មានការ​ប្រកែក​ក​ប្រច័ណ្ឌ​ឈ្លោះ​ប្តី​ប្រពន្ធ​គ្នា​ខ្លះ​។ ខណ​:​នោះ ឈ្មោះ យូ ដា​រ៉ា​ពេជ្រ ជា​ប្អូនប្រុស រួម​ឪពុកម្តាយ​ទីទៃ​នឹង​ឈ្មោះ យូ​ស្រី​នី បាន​ជួយ​បងស្រី ។ ត​មក​ក៏មាន​លោក ម៉េ​ត រិទ្ធី ចេញពី​ម្តុំ​ខារ៉ាអូខេ​មក ក៏មាន​ប្រទូស្ត​រាយ​កាន់តែ​ធំ​ដោយ​ឈ្មោះ ម៉េ​ត រិទ្ធី និង​គូកន​បាន​មាន​ធាក់ វាយតប់ លើ​ម៉ូតូ លើ​បុរស​ឈ្មោះ ស្រឹប ហម​,​លើ​ស្ត្រី​ឈ្មោះ យូ ស្រី​នី​និង​លើ​ឈ្មោះ ស ហាត បង្ក​របួសស្នាម​ត្រង់​ច្រមុះ ក ខ្លួនប្រាណ​។ បោក​ទូរស័ព្ទ​, បោល​ផ្តួល​នាង​មាន​ផ្ទៃ​ទៅនឹង​ដី ហើយក៏​បាន​បាន​យក​កាំភ្លើង​មក​គម្រាមកំហែង ប​ម្រុ​ញ​បាញ់​នាង​និង​ក្រុមគ្រួសារ​ថែមទៀត ។ ហើយ​ដកហូតយក​ដោយ​ខុសច្បាប់​នូវ​រថយន្ត​តូច​មួយគ្រឿង​ម៉ាក​តូយ៉ូតា​កាមរី​ព​ណ័ស ពាក់​ស្លាក​លេខ​2AM -5907 ភ្នំពេញ ដោយ​យក​លេស​ថា ឈ្មោះ​យូ ដា​រ៉ា​ពេជ្រ ជា​ប្អូន​របស់​ឈ្មោះ​យូ ស្រី​នី ជា​អ្នកប្តឹង ។​តែ​ធាតុពិត ឈ្មោះ​នេះ​មិនបាន​ប្តឹង ហើយក៏​រឹតតែ​មិនមាន​សិទ្ធិ​ប្តឹង​ព្រោះ​នាង​ជា​សា​ម៉ី​ខ្លួន មិន​បានអោយ​ប្តឹង ហើយ​នាង​ក៏​ត្រូវរ៉ូវ​ធម្មតា​នឹង​ប្តី បើទោះបីជា​មានការ​ឈ្លោះប្រកែក និង​ប្រច័ណ្ឌ​គ្នា​ខ្លះ​ក៏ដោយ ។​

​លោក​វរសេនីយ៍ សរ សុ​ភ័​ក្ត្រា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត និង​ជា​មេបញ្ជាការ​ស្នាក់ការ​សន្តិ​សុខ​លេខ​៥៦៨ ដី​ថ្មី​អោយដឹងថា ៖ លោក​ម៉េ​ត រិទ្ធី បាន​ទៅ​ជួយ​ស្ត្រី​រងគ្រោះ​ដែល​រង​អំពើ​ហឹ​ង្សា​រ​ពី​ប្តី តែ​ឡូ​វ​បែរជា​រងគ្រោះ​ត្រូវ​នាង​ប្តឹង​ទៅវិញ ។​

​មន្ត្រី​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​អោយដឹង​ល្ងាច​ថ្ងៃទី​២​មករា ២០១៨ ថា ៖ រឿងនេះ ខាង​ឈ្មោះ​ម៉េ​ត រិទ្ធី ថា អ្នក​ដែល​ប្តឹង​លោក​ទៅ​អយ្យការ​នោះ ជា​អ្នកបង្ក​វាយដំ​លើ​សមត្ថកិច្ច​ដែល​ទៅ​អន្តរាគមន៍​ជម្លោះ​ប្តី​ប្រពន្ធ​នោះ ។ មន្ត្រី​បន្តថា ចំណែក​រថយន្ត​ដែល អត់​បញ្ហា​អី អហស​ម្រេច​ប្រគល់អោយ​ម្ចាស់​វិញ​មែន​៕ ដោយ ៖​បន្ទាយ​

spot_img
×