Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គ​ស្នងកា​រដ្ឋាន​នគរបា​លជាតិ បានទទួលដីកា​បង្គាប់ ឲ្យចាប់ខ្លួន ទណ្ឌិត សម រង្ស៊ី និង បក្ខពួក ដែ​លត្រូ​វតុលា​ការស​ម្រេចផ្ត​ន្ទាទោស​

spot_img

ភ្នំពេញ៖សេចក្តី​ប្រកាស​ព័ត៌មាន របស់អ្នកនាំពា​ក្យ នៃអគ្គស្នងការដ្ឋានន​គរ​បាលជា​តិ នៅថ្ងៃ សៅរ៍ ១១រោច ខែ អាសាឍ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ រាជធា​នីភ្នំពេ​ញថ្ងៃ២៦ ខែ កក្កដា ឆ្នាំ ២០១៩ បានបញ្ជាក់ថា​ អគ្គស្ន​ងការ​ដ្ឋានន​គរបា​លជាតិ បានទទួលដីកាបង្គា​ប់ឲ្យ​ចាប់ខ្លួ​ន ទណ្ឌិត សម រង្ស៊ី និងបក្ខពួក ដែលត្រូវតុលាការស​ម្រេច​ផ្តន្ទាទោស​ហើយប​ច្ចុប្ប​ន្នកំពុ​ងគេច​ខ្លួន។

អ្នកនាំពាក្យរបស់អគ្គស្នងការដ្ឋានន​គរ​បាល​ជាតិ សូមជម្រាបជូនសាធា​រណ​ជន​ជាតិ និង​អន្ត​រជាតិ
ឲ្យបានជ្រាបថា អគ្គស្ន​ងកា​រដ្ឋាន​នគរ​បាលជា​តិ បានទទួលដីកាប​ង្គា​ប់ឲ្យចាប់​ខ្លួន ទណ្ឌិត សម រង្ស៊ី និងបក្ខពួក ដែលត្រូវតុលាកា​រស​ម្រេចផ្ត​ន្ទាទោស ហើយបច្ចុប្បន្នកំពុង​គេច​ខ្លួន​។

ក្នុងតួនាទីជាភ្នាក់ងារ​អនុ​វត្តន៍ច្បាប់​ អគ្គស្នងការដ្ឋា​នន​គរបា​លជាតិ នឹងចាត់វិ​ធាន​ការតា​មគ្រ​ប់រូប​ភាព និងគ្រ​ប់ម​ធ្យោបាយ​ ស្របតាមច្បាប់​ ដើម្បីអនុវត្តន៍ឲ្យ​​មានប្រ​សិទ្ធភាព តាមដីការបស់តុ​លាកា​រ ក្នុងការស្វែង​រក និងចាប់ខ្លួន​ទណ្ឌិ​ត សម រង្ស៊ី និងបក្ខពួក យក​មក​ផ្តន្ទា​ទោស តាមច្បា​ប់ជា​ធរមា​ន។
ទន្ទឹមនេះ ក្នុងស្មារតីរួមចំ​ណែក​ពង្រឹង និងការពា​រនី​តិរដ្ឋ ព្រមទាំង​ធា​នាការ រក្សាស​ន្តិសុ​ខ និងសណ្តា​ប់ធ្នាប់​សង្គម ឲ្យបាន​ល្អប្រសើ​រ អគ្គស្នងការដ្ឋាន​នគ​របា​លជាតិ សូមអំពាវនាវដល់​សា​ធារណ​ជនជា​តិ និងអ​ន្តរ​ជាតិ ចូលរួមគាំទ្រដល់ការ​អនុ​វត្តភា​រកិច្ច​របស់កងកម្លាំងអនុ​វ​ត្តន៍ច្បាប់ និងកុំធ្លាក់ក្នុងឧ​បា​យកល​ញុះញ​ង់រប​ស់ជន​អគតិ​មួយក្តា​ប់តូ​ច ដែលកំពុងបំផុសឲ្យប្រ​ជាព​លរដ្ឋ​បះបោរប្រឆាំងអាជ្ញាធរមានស​មត្ថ​កិច្ច​ដែលស​កម្ម​ភាពនេះ​ គឺជាទង្វើ​ខុ​សច្បាប់​ ហើយក៏ជាទង្វើដែ​លប​ង្កឲ្យមា​នអស​ន្តិសុខ​ដល់សង្គម ។ ជាមួយគ្នា​នេះដែ​រ សូមបញ្ឈប់​ជាប​ន្ទាន់នូវរា​ល់ចេត​នារារាំងការអ​នុវ​ត្តដីការបស់តុលាកា​រ ​ព្រោះសកម្ម​ភាព​រារាំ​ងការ​អនុវ​ត្តដី​ការបស់​តុលា​ការ គឺជាអំពើដែលត្រូវផ្ត​ន្ទាទោ​សតា​មច្បាប់​ជាធរ​មាន។
អគ្គស្នងការដ្ឋានន​គរបា​លជាតិ សង្ឃឹមយ៉ាង​មុត​មាំថា សាធារណជនជា​តិ ​និងអ​ន្តរ​ជាតិ និងចូល​រួមស​ហការ​គោរ​ព និងអនុវត្តន៍ឲ្យបាន​ត្រឹមត្រូ​វតាម​ច្បាប់ នៃព្រះរាជាណាចក្រ​កម្ពុ​ជា។​

លោកគឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នក​នាំពា​ក្យក្រសួ​ងយុត្តិ​ធម៌ បានថ្លែងលើហ្វេ​សប៊ុ​ក នៅថ្ងៃទី២៧ក​ក្កដា​នេះថា ​អាជ្ញាធ​រសាធា​រណៈ ដែលមានសម​ត្ថកិ​ច្ច ត្រូវអនុ​វត្តន៍សេច​ក្តីសម្រេ​ចរប​ស់ស្ថាប័​នតុ​លាការ ដើម្បីរក្សាបាននូ​វស្ថេ​រភា​ព និងសន្តិសុខជាតិ!​ ​ការ​ចូលរួមប្រព្រឹត្តសកម្មភាពខុ​សច្បា​ប់ នឹងត្រូវទទួល​ការ​ផ្តន្ទាទោ​សតា​មច្បាប់​កម្ពុជា!៕
ដោយ៖កូឡាប

spot_img
×