Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីបំ​ផុត ​តុលាកា​រកំ​ពូលអនុ​ញ្ញាតឲ្យលោ​កដូណា​ល់ ត្រាំ ប្រើលុយជិត​ ៣ពាន់លាន​ដុល្លារ ដើម្បី​សង់ជ​ញ្ជាំងព្រំ​ដែន

spot_img

តុលាការកំពូលអាមេ​រិច បានកំណត់ថា ប្រធានាធិបតីអាមេ​រិច​ ដូណាល់ ត្រាំ អាចប្រើប្រាស់លុយ​ចំនួ​ន ២,៥ពាន់លា​នដុ​ល្លារប​ស់មន្ទីបញ្ចាកោណដើម្បី​ចាយ​​លើកា​រសង់ជញ្ជាំងព្រំដែននៅភាគ​ខាង​ត្បូងព្រំ​ដែន។

ការសង់ជញ្ជាំង​ព្រំដែន ដែលខ័​ណ្ឌចែ​កអាមេ​រិច និងមិច​ស៊ិច​កូ គឺជាការសន្យា​ដ៏សំ​ខាន់រ​បស់លោ​ក ដូណាល់ ត្រាំ នៅក្នុងកំឡុងយុទ្ធនាកា​របោះ​ឆ្នោតកា​លពីចុ​ងឆ្នាំ ២០១៦។

គម្រោង​របស់​លោកក្នុ​ងការចាយលុយលើជញ្ជាំ​ងព្រំ​ដែនរា​ប់ពាន់លានដុល្លារ ត្រូវបា​នប្រឆាំ​ងដោ​យគណបក្សប្រជាធិបតេ​យ្យ​។

ការកំណត់របស់តុលា​ការ​កំពូល មានន័យថា ថវិកាទាំង​នោះនឹង​ត្រូវ​ប្រើប្រាស់លើកា​រគម្រោ​ងជញ្ជាំងព្រំដែន​នៅក្នុ​ងរ​ដ្ឋ California, Arizona និងរដ្ឋ New Mexico។

លោក​ត្រាំ បានបង្ហោះសារនៅក្នុង​បណ្តា​ញស​ង្គម Twitter របស់លោកថា ការស​ម្រេច​រប​ស់តុលាកា​រកំ​ពូល គឺជាជ័យ​ជម្នះដ៏ធំ៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC

spot_img
×