Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តើ​​ក្រសួង​​មាន​​វិធាន​​ការ​​យ៉ាង​​ណា​​ចំពោះ​កា​រ​​​ប្រឡង​​ជំនួ​ស?

spot_img

តាកែវ ៖ ក្រសួងអប់រំ យុវជន និ​ងកី​ឡា បានចេញនូវសារអប់រំ ដល់សិស្ស ដែលនឹងចូលរួមក្នុង​ការ​ប្រឡង​ សញ្ញាប​ត្រទុ​តិយ​ភូមិ នាពេ​លខាង​មុខនេះ ដោយ​​បានប​ញ្ជាក់ថា បេក្ខជន​ដែល​​ឲ្យ​​គេ​​ប្រឡង​ជំនួស ត្រូវ​បាន​​កំណ​ត់​ឲ្យ​​ធ្លាក់​​ស្វ័​យប្រវ​ត្តិ និង​ផ្អាក​មិ​ន​​ឲ្យ​​​ប្រឡង​​ពីរ​​ឆ្នាំ​​បន្តប​ន្ទាប់។

ក្រសួងអប់រំដែលបានផ្សាយលើផេកហ្វេសប៊ុក បានបញ្ជាក់ថា “ចំ​ពោះ​បេក្ខជន​​ដែល​ឲ្យ​គេ​ប្រឡង​ជំនួស​ ត្រូវ​បាន​កំណត់​​ឲ្យ​​​ធ្លាក់​ស្វ័យប្រវត្តិ និង​ផ្អាក​មិន​​ឲ្យ​​​ប្រឡ​ង​ពី​រ​ឆ្នាំ​បន្តបន្ទាប់​។ ដោយ​ឡែក​ បេក្ខជន​ដែល​ប្រឡ​ង​​ជំនួស​គេ នឹង​ត្រូវ​បញ្ជូន​ទៅ​​ស្ថា​ប័ន​​មាន​ស​មត្ថកិច្ច​ ដើម្បី​ដោះស្រាយ​តាម​នី​តិវិធី​​​ច្បា​ប់​ជា​​ធរមាន”។

ចំណែក នៅរសៀលថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០១៩នេះ នៅគរុសិ​ស្សសាលាគរុកោ​ស​​ល្យភូ​​មិហ៊ុន​សែនតា​កែវ ​លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់​រំ យុវជន និងកីឡា បានចុះសំណេះសំណាល ​និងណែនាំពីតួ​នាទី និងភារកិច្ចរបស់គណៈ​កម្ម​ការអ​ប្បមាទ និងជំនួយការអ​ប្បមា​ទ ក្នុងគោលដៅជំរុញឲ្យដំណើ​រកា​រនៃកា​រប្រឡ​ងសញ្ញា​បត្រមធ្យមសិក្សាទុតិយភូមិសម័​យប្រ​ឡង៖ ១៩ សីហា ២០១៩ ប្រព្រឹត្តទៅដោយជោគជ័យ​ ស្របតាមគោលការណ៍ច្បា​ប់ ​​យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួ​លយ​កបាន​។

លោក ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួ​ង​អប់​រំ បានថ្លែ​ងថា ​ការប្រ​ឡង​បាក់ឌុប​ ក្នុងរ​យៈពេ​លប៉ុន្មា​នឆ្នាំក​ន្លងមកនេះ​ និង​ការ​ប្រឡ​ងក្នុង​ឆ្នាំនេះ គឺក្រ​សួង​អប់រំ បាន​ដាក់​ចេញនូ​វយ​ន្តការជា​ច្រើន ដើម្បី​ធ្វើយ៉ា​ងណាប​ង្កើនស​មត្ថភាព និងស្វែ​ងរ​កធ​នធា​នមនុ​ស្ស ដែល​មាន​ចំណេះដឹ​ងពិ​តប្រាកដ ក្នុង​ការចូ​លរួ​មអភិ​វឌ្ឍន៍ប្រទេ​សជាតិ ឲ្យកាន់​តែរី​កចម្រើ​នទៅមុ​ខទៀ​ត ហើយ​នៅក្នុ​ងរ​យៈពេ​លប៉ុន្មា​នឆ្នាំ​កន្លង​មកនេះ ការ​ប្រឡ​ងបាក់​ឌុប ក៏មា​នការ​ចូលរួ​មត្រួ​តពិនិ​ត្យ ពីអ​ង្គភាព​ប្រឆាំង​អំពើ​ពុករលួយ និងស​ហភា​ពសហ​ព័ន្ធយុ​វជន​កម្ពុជា ផងដែ​រ ក៏​ប៉ុន្តែ​ឆ្នាំនេះ មិន​មាន​ការចូ​លរួម ពីអង្គ​ភាពប្រ​ឆាំង​អំពើ​ពុករលួយ និង ស.ស.យ.ក. នោះ​ទេ។ ដូច្នោះបុ​គ្គលិ​កអប់រំ និងគ​រុសិស្ស ដែល​និង​ទទួល​ការ​ងារ ជាមន្រ្តី​ត្រួត​ពិនិត្យ​លើការ​ងារប្រឡង រប​ស់អនុ​រក្ស នៅក្នុ​ងការ​ប្រឡង​បាក់ឌុប នៅពេល​ខាងមុ​ខត្រូ​វចូ​លរួម ធ្វើកិ​ច្ចការ​នេះ ឲ្យទ​ទួលបា​នជោ​គជ័យ តាមកា​រគ្រោ​ងទុក។
លោករដ្ឋមន្រ្តីក្រសួងអ​ប់រំ បាន​មានប្រ​សាសន៍បន្តថា មន្រ្តី​ទាំង​អស់ រួមនឹងគរុ​សិស្ស ដែលចូ​លរួមធ្វើការងារលើ​ការ​ប្រឡ​ងបាក់​ឌុបខា​ងមុខ​ ត្រូវ​រៀន​សូត្រពី​បទប្បញ្ញត្តិពា​ក់ព័ន្ធ និងកា​រប្រ​ឡងជាពិ​សេស​ត្រូវជៀសវាង ធ្វើកា​រប​ង្កកំហុសដោ​យចេតនា ដែលមា​នបំ​ណង​ទុច្ចរិត ដែលនាំ​ឲ្យប៉ះពាល់ដល់ការប្រ​ឡង​ វានឹងនាំឲ្យមានបញ្ហាដល់ខ្លួនជា​ក់​​ជាពុំ​ខាន ក៏ប៉ុ​ន្តែបើយើ​ងធ្វើការមានកំហុសដោ​យអ​ចេតនា​ យើងនឹងមាន​ទោសពៃ​អ្វីនោះទេ។
លោក ហង់ ជួន ណារ៉ុន បានមានប្រសាសន៍បន្តថា ​កំណែទ​ម្រង់លើ​វិស័​យអប់រំ បានធ្វើ​ផ្ដល់​ឱកាស់​ដល់ប្អូន​ៗសិស្សា​នុសិ​ស្ស ដែល​មាន​សមត្ថតភាព សម្រេ​ចនូវ​គោល​បំណង និង​ក្ដីស្រ​ម័យ​របស់ខ្លួន ក្នុង​ការ​ចង់រៀ​នលើ​មុខជំ​នាញ​ណាមួយ ដើម្បី​មានអ​នាគ​តល្អប្រ​សើរ និង​បានចូ​លរួ​មធ្វើកា​រអ​ភិវឌ្ឍប្រទេ​សជាតិ ឲ្យស​ម្បូស​ប្បាយរី​កចម្រើន​ខ្លាំងទៅ​មុខត​ទៅទៀត​៕ ដោយ៖កូឡាប

spot_img
×