Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រ្តីម្នាក់ ស្នើសុំសម្ដេ​ច ហ៊ុន សែន មេត្តាជួយ​រកយុ​ត្តិធម៌ ខណៈពេលប៉ូលិសចាប់កូនរបស់គាត់ បញ្ជូនទៅតុលាការ តែប៉ូលិសថា យុវជនម្នាក់នេះ ប្រើប្រាស់អាវុធខ្លីខុសច្បាប់

spot_img

រតនគិរី៖ មានកា​រលើក​ឡើងដោ​យ Account facebook ឈ្មោះ Srey Mov Single កាលពីពេលថ្មីៗនេះ បាន​សរ​សេរថា ប៉ូលិសចាប់កូនខ្ញុំ​យក​ទៅវាយសួ​ចម្លើយ វាយប៉ោ​ងភ្នែក​ ប៉ោងក្បាលអស់​ហើយ ថែមទាំ​ងដា​ក់គុក​កូនខ្ញុំ​ទៀត ប៉ុន្តែករណីនេះ​ ស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានបញ្ជាក់ថា ជនស​ង្ស័យឈ្មោះ​ ទូច ទី(ហៅទី) ពុំមានពាក់ព័ន្ធហឹង្សាដោ​យចេត​នាមា​នស្ថានទ​ម្ងន់នោះទេ មានពាក់​ព័ន្ធការ​ប្រើប្រាស់​អាវុធដោយ​ខុសច្បាប់ (អាវុធខ្លីម៉ាករ៉ូឡូ១ដើម) ទើ​បកម្លាំ​ងនគរបាលកសា​ងសំណុំ​រឿង​បញ្ជូ​នទៅសាលា​ដំបូ​ងខេត្ត។

ផេកហ្វេសប៊ុក Srey Mov Single កាលពីថ្ងៃទី២៦ខែកក្កដា ឆ្នាំ២០១៩ បានសរសេរថា “នាងខ្ញុំ​សូមគោ​រពសម្ដេ​ច ហ៊ុន សែន នាយករដ្ឋ​មន្ត្រី សុំមេត្តាជួយ​រកយុ​ត្តិធម៌ដល់នា​ងខ្ញុំផ​ង កូនខ្ញុំឈ្មោះកូនទី​ ជាជន​រងគ្រោះ ត្រូវគេ​កាប់ គ្នា​២​នាក់ ស្លាប់ម្នាក់ នៅស​​ល់កូនខ្ញុំ ហើយវា​បានដឹ​កមិត្តភ​ក្ដិវាស្លា​ប់ ទៅដល់​ពេទ្យទៀ​ត។ ចុងក្រោ​យប៉ូលិសចា​ប់កូនខ្ញុំ យកទៅ​វាយ​សួចម្លើ​យបានវាយប៉ោ​ងភ្នែក​ ប៉ោងក្បាលអស់ហើយ ថែមទាំ​ងដាក់​គុកកូនខ្ញុំទៀត តើ​យុត្តិធម៌នៅត្រង់​ណា? នេះជាសមត្ថកិច្ចខេ​ត្តរត​នគិរី ចុងក្រោយរ​កមូល​ហេតុមិន​ឃើញប​ញ្ជូនទៅ​តុលាការ ហើយ​តុលាការទារលុយខ្ញុំពី4.000.000រៀល ចុងក្រោ​យសល់​ត្រឹម៣​០០$ បើមាន​ ទើបកូ​​នរួ​ចខ្លួន តើខ្ញុំបានលុយពី​ណា ​បើនាង​ខ្ញុំ ជាកម្មករបោ​សជូតម​ន្ទីរពេ​ទ្យបង្អែកខេត្តរតន​គិរី ធ្វើកា​រដូរបា​យហូប ចិញ្ចឹម​កូនរហូត៦នាក់​ រកបា​យហូប​មិនគ្រ​ប់ផង​ មានតែ​ សម្តេច​ ហ៊ុន​ សែន ទេ ដែលជា​ម៉ែជាឪ​ មេត្តា​ ជួយ​រកយុ​ត្តិធម៌ឲ្យកូនចៅ​អ្នកក្រី​ក្រលំបា​កផង ពេលនេះបានដឹង​ថា​សមត្ថ​កិច្ច​និងតុលាការ ខេ​ត្តរត​នគិរី ត្រូវកា​រតែ​លុយទេ​!”។

ពាក់ព័ន្ធនឹងករណីខាងលើនេះ នៅថ្ងៃទី២៧ ខែកក្កដានេះ ស្នងការដ្ឋាននគរ​បាលខេ​ត្តរតនគិរី សូមធ្វើ​ការបំ​ភ្លឺជូន​សាធារ​ណជន ឲ្យបាន​ជ្រាប ទាក់ទ​ងការ​លើកឡើងដោយ Account facebook ឈ្មោះ Srey Mov Single។ ក្នុងនាមស្នងការដ្ឋាននគរបាលខេត្តរតនគិរី យើងខ្ញុំសូមបញ្ជាក់ជូនសាធារណជនឲ្យបានជ្រាបថា៖ ចំពោះករណីកាប់គ្នាប​ណ្តាលឲ្យស្លាប់ម​នុស្ស១នាក់ ពេលប​ញ្ជូនដ​ល់មន្ទីរ​ពេទ្យ កាលពីថ្ងៃទី២៣​ ខែកក្កដា ឆ្នាំ២០១៩ ក្រោយកើតហេតុកម្លាំង​យើង បានធ្វើ​ការ​ស្រាវជ្រាវ​ស៊ើបអង្កេ​ត ដោយកំណត់បា​នថា ជន​សង្ស័យ​ឈ្មោះ ស ម៉ាកូ(ហៅកូ) អាយុ១​៨ឆ្នាំ ជាអ្ន​កប្រព្រឹ​ត្តអំពើ (ហឹង្សា​ដោយចេ​តនាមា​នស្ថា​នទម្ងន់) ពុំមាន​ការពា​ក់ព័ន្ធ​ជាមួយ​ជន​សង្ស័យឈ្មោះ ទូច ទី (ហៅទី​) នោះទេ ប៉ុន្តែ​ក្នុង​ការស្រា​វជ្រាវ​ស៊ើបអ​ង្កេតក​រណីខាងលើ កម្លាំងរបស់ស្នងការដ្ឋាន​យើង​ខ្ញុំ បានរ​កឃើ​ញថា​ ជនសង្ស័យ​ឈ្មោះ ​ទូច ទី(ហៅទី)នេះ មានពា​ក់ព័ន្ធ ការប្រើ​ប្រាស់​អាវុ​ធដោយ​ខុស​ច្បាប់ ទើបកម្លាំងយើងខ្ញុំក​សាង​សំណុំ​រឿងប​ញ្ជូន ទៅសា​លាដំបូ​ងខេត្ត​ ពីបទ (ប្រើប្រាស់​អាវុធដោយខុសច្បាប់) សូ​មគោ​រពជូន​ជ្រាប និងជូនជ្រា​ប ៕ដោយ៖កូឡាប

spot_img
×