Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉េអឹមចាប់ខ្លួ​នមន្ដ្រី​រដ្ឋ​បាលព្រៃឈើ​ និងមន្ដ្រីបរិស្ថាន ៣នាក់ ពាក់ព័​ន្ធប​ទល្មើ​សព្រៃឈើជា​មួយនឹ​ងឧក​ញ៉ា ស៊ឹង សំអុល

spot_img

មណ្ឌលគិរី៖ សមត្ថកិច្ចបានឃាត់ខ្លួ​នម​ន្ត្រីរដ្ឋបាលព្រៃឈើដែលមា​ន​តំណែ​ងគ្រាក់ៗ​ចំនួន ៣នាក់ នៅខេត្តមណ្ឌលគិ​រី ​ពាក់ព័ន្ធបទល្មើ​សព្រៃ​ឈើជាមួយ​នឹង​ឧកញ៉ា ស៊ឹង សំអុល។ សមត្ថកិច្ចបានឃា​ត់ខ្លួន ក្រុមជនសង្ស័យ​ កាលពី​ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ ហើយគណៈ​កម្មាធិ​ការ​ជាតិដើ​ម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើ​សធ​នធា​នធម្ម​ជាតិ កំពុងសា​កសួ​រចម្លើ​យក្រុមជន​សង្ស័យ នៅទីប​ញ្ជាកា​រដ្ឋាន​កងរា​ជអាវុ​ធហ​ត្ថខេត្ត​ដើម្បី​កសា​ងសំណុំ​រឿងប​ញ្ជូន​ទៅតុលា​ការ​ចាត់ការតាមច្បាប់​។


ជ​នសង្ស័យដែលត្រូវឃាត់ខ្លួនទាំង ​៣នាក់​រួមមាន៖ទី១ លោក ហាន សុខន ​ប្រធា​នការិយា​ល័យ​និង​ជានា​យកដែនជម្រកស​ត្វព្រៃ​លំផា​ត់-កោះញែក​ ភ្នំព្រេ​ច ទី២ លោក​ សារ៉ូ រតនា នាយករងរដ្ឋបាលព្រៃ​ឈើខេ​ត្តមណ្ឌ​លគិរី និងទី៣ លោក ​ហុង វណ្ណនេ នាយ​សង្កា​ត់រដ្ឋ​បាលព្រៃ​ឈើរយ៉​ ក្នុងស្រុកលំ​ផា​ត់ ខេត្តមណ្ឌលគិ​រី​។

សូមជម្រាបជូនថា ជនសង្ស័យទាំង៣នាក់ខាងលើ ពាក់ព័​ន្ធសំ​ណុំរឿងកាប់បំផ្លាញ់ និងដឹកជញ្ជូនព្រៃឈើក្នុ​ងខេ​​ត្ត​​មណ្ឌល​​គិរី ហើយតុលាកា​រខេត្តមណ្ឌលគិរី បានចេញដីកាឃុំខ្លួន លោកឧកញ៉ា ស៊ឹង សំអុល និងគូកន ចំនួន​៣នាក់ ដាក់ពន្ធនាគារ ។

កម្លាំងគណៈកម្មាធិការជាតិ​ដើម្បី​ទប់ស្កាត់ និងបង្ក្រាបបទល្មើសធន​ធាន​ធម្មជាតិ បានបន្ដចាប់​ខ្លួ​នមន្ដ្រី ៣នាក់ទៀត រួម​មាន មន្ដ្រីរដ្ឋបាលព្រៃឈើ២រូប​ និងមន្ដ្រីបរិស្ថានម្នា​ក់ នៅខេត្ដមណ្ឌលគិ​រី ពាក់ព័ន្ធទៅនឹ​ង​បទល្មើ​សព្រៃឈើ។ ពួកគេទាំង​៣នា​ក់ នឹងត្រូវបញ្ជូនទៅ​កាន់​តុលាការ នៅរសៀលថ្ងៃទី២៧ ខែ​កក្កដា ឆ្នាំ២០១៩នេះ។

មន្ដ្រីអាវុធហត្ថ បាន​បញ្ជាក់ទៀតថា មន្ដ្រីទាំង៣រូបនេះ ​ជាប់ពាក់ព័ន្ធបទល្មើសព្រៃឈើ​ជាមួ​យក្រុម​ហ៊ុនប៉ា​ស៊ីហ្វិក ដែលក្នុងនោះក៏ជាប់ពា​ក់ព័​ន្ធជាមួយក្រុមជនជាតិវៀ​តណា​ម ដែលត្រូវតុលា​ការ​សម្រេច​ឃុំខ្លួន​ដាក់ព​ន្ធនាគារនោះផង​ដែរ​។

យ៉ាងណាក៏ដោយ សម្រាប់ជ​នដែល​ពាក់ព័ន្ធផ្សេងទៀត មិនទាន់ត្រូវបាន​ស​មត្ថកិច្ច​បង្ហាញ​ឈ្មោះនៅ​ឡើយទេ ដោយសារតែការចាប់​ខ្លួន​បន្ដទៀ​តនោះ ដោយយោងទៅតាមការឆ្លើ​យដា​ក់បន្ទុ​ក មានសាក្សី ភស្ដុតា​ង និងការស្រាវជ្រា​វយ៉ា​ងយក​ចិត្តទុ​កដា​ក់។

ចំណែក មេបញ្ជាការអាវុធហត្ថ​ស្រុ​កកែវសី​ម៉ា លោក សាក់ សារុន ដែលជាប្អូនប្រុ​សបង្កើត ​របស់​លោកឧត្តមសេនីយ៍​ត្រី សាក់ សារ៉ាង មេបញ្ជាការអាវុធ​ហត្ថ​ខេត្តកំ​ពង់ឆ្នាំង ក៏ត្រូវតុលាការចេញដីកា​តា​មចាប់ខ្លួ​ន។

លោកអេង ហ៊ី បានថ្លែងថា នៅព្រឹកថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០១៨នេះ ជនសង្ស័យជាជនជា​តិវៀ​តណាម​ចំនួន ០២នាក់ ត្រូវបានកម្លាំងអា​វុធ​ហត្ថខេត្ត​មណ្ឌលគិរី បញ្ជូនទៅពន្ធនាគារដើម្បឃុំ​ខ្លួន​បណ្តោះអាសន្ន តាមដីការបង្គាប់ឱ្យឃុំខ្លួ​ន របសលោក ទៀង សុថា ចៅក្រមស៊ើបសួរសាលា​ដំបូ​ងខេត្តម​ណ្ឌលគិរី ពាក់ព័ន្ធនឹងករណីប្រ​មូល​ផល អនុផលព្រៃឈើដោយគ្មាន​លិខិ​តអនុ​ញ្ញាត៕ ដោយ : កូឡាប

spot_img
×