Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ថា មូលដ្ឋាន​នេះ កំពុង​ប្រឈម​ការកកស្ទះ​ចរាចរណ៍ និង​គ្រោះថ្នាក់​ចរាចរ​

spot_img

​ខេត្ត​ព្រះសីហនុ​៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ លោក ជួន ណា​រិន្ទ បាន​ឲ្យ​ដឹងថា នៅតាម​ផ្លូវ​នានា ក្នុង​ខេត្ត​នេះ កំពុង​ជួបប្រទះ​ការកកស្ទះ​ចរាចរណ៍​ផង​និង​កើតមាន​គ្រោះថ្នាក់​ចរាចរ ជាច្រើន​ករណី ដែល​ទាមទារ​ឲ្យ​មាន​វិធានការ​ដោះស្រាយ​ជាបន្ទាន់ និង​ឲ្យ​មាន​ប្រសិទ្ធភាព​។​

​លោក ជួន ណា​រិន្ទ ឲ្យ​ដឹង​ដូច្នេះ ធ្វើឡើង នៅក្នុង​លិខិត​មួយច្បាប់​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ព្រះសីហនុ ផ្ញើជូន លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ​។​

​លិខិត​នោះ មាន​ខ្លឹមសារ​ថា ដោយសារ​ខេត្ត​ព្រះសីហនុ កំពុងមាន​ការអភិវឌ្ឍ​ខ្លាំង ហេតុដូច្នេះ​ចរាចរណ៍​ដឹកជញ្ជូន របស់​យានយន្ត​គ្រប់​ប្រភេទ​ទាំង​តូច​ទាំង​ធំ ដើម្បី​បំពេញតម្រូវការ​សាងសង់​សំណង់​ផ្សេងៗ ក៏មាន​ការ​កើន​ច្រើន​ផងដែរ​។​

​លោក ជួន ណា​រិន្ទ បន្តថា ទន្ទឹមគ្នា យានយន្ត​បាន​កើន​ច្រើន​នា​មូល​ដ្ឋា​នេះ ងាក​មកប​ញ្ហា​ចរាចរណ៍​ធ្វើដំណើរ​តាមផ្លូវ​សាធារណៈ ក៏​មមា​រញឹក បណ្តាល​ឲ្យ​មានការ​កកស្ទះ និង​កើតមាន​គ្រោះថ្នាក់​ចរាចរ​ច្រើន​ករណី​ថែម​ទៀតផង​។​

​លោក ជួន ណា​រិន្ទ ឲ្យ​ដឹង​ដូច្នេះ រួច​បញ្ជាក់ថា ដើម្បី​ដោះស្រាយ​បញ្ហា​កកស្ទះ និង​គ្រោះថ្នាក់​ចរាចរ​នេះ លោក​ស្នងការដ្ឋាន​នគ​របាល​ខេត្ត​ព្រះសីហនុ នឹងធ្វើ​យុទ្ធនាការ​ជាពិសេស​គ្រប់​កិច្ចការ ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរ​តាមផ្លូវ​។​

​ទាក់ទិន​យុទ្ធនាការ​ខាងលើនេះ កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៩ លោក អ៊ី សុខា ស្នងការរង​នគរបាល​ខេត្ត​ព្រះសីហនុ ទទួលបន្ទុក​ចរាចរ​ណ៍ និង​សណ្តាប់ធ្នាប់ បាន​កោះប្រជុំ​មន្ត្រីក្រោមឱវាទ ដើម្បី​ផ្សព្វផ្សាយ​អំពី​ផែនការ​បន្ទាន់ ជុំវិញ​កិច្ចការពារ​កាត់បន្ថយ​ការកកស្ទះ និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរ ដល់​កងកម្លាំង​នគរបាល​មូលដ្ឋាន ស្រុក​ព្រៃនប់ ស្រុក​កំពង់​សិលា និង​ស្រុក​ស្ទឹងហាវ​។​

​ពិធី​នេះ​ធ្វើឡើង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់​។ ក្នុង​នោះបាន​ដាក់ចេញ នូវ​វិធានការ​បន្ទាន់ និង​ចាំបាច់​មួយចំនួន​រួមមាន​៖

១- ទប់ស្កាត់ និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក ឲ្យ​បានជា​អតិបរមា

២- រៀបចំ​សណ្តាប់ធ្នាប់​ចរាចរណ៍​ផ្លូវគោក ឲ្យ​មាន​ប្រសិទ្ធិភាព​ល្អប្រសើរ​ជា​លំដាប់​

៣- បង្កើន​ថែមទៀត​នូវ​ការចូលរួម​ក្នុង​ការគោរព​អនុ​រត្ត​ន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក ពី​អ្នកប្រើប្រាស់​ផ្លូវ​៕ ដោយ​៖ ដែន សីមា​

spot_img
×