Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ហាត់បង្រៀន​កុមារ​ឱ្យ​ចេះ​សង្គ្រោះ​ខ្លួនឯង​ពេល​លង់ទឹក ក្រោម​ប្រធានបទ “​ចូលរួម​កាត់បន្ថយ​ក​រ​ណី​គ្រោះថ្នាក់​លង់ទឹក​ចំពោះ​កុមារ​” “NO KIDS DROWN” របស់​យុវជន​ខេត្តស្វាយរៀង​

spot_img

ខេត្តស្វាយរៀងៈ​លោក ឌី វិជ្ជា ប្រធាន​សហភាព​សហ​ព​ន្ធ័​យុវជន​កម្ពុជា​ខេត្តស្វាយរៀង​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៩​នេះ បាន​អញ្ជើញ​ចុះ​ពិនិត្យមើល​សកម្មភាព​នៃ​ការបង្ហាត់បង្រៀន​កុមារ​ឱ្យ​ចេះ​សង្គ្រោះ​ខ្លួនឯង​ពេល​លង់ទឹក ក្រោម​ប្រធានបទ “​ចូលរួម​កាត់បន្ថយ​ក​រ​ណី​គ្រោះថ្នាក់​លង់ទឹក​ចំពោះ​កុមារ​” “NO KIDS DROWN” របស់​យុវជន​ខេត្តស្វាយរៀង​ផ្ទាល់ ក្នុង​សាលាបឋមសិក្សា​ព្រះសីហនុ ស្ថិត​ក្នុងភូមិ​មេភ្លើង សង្កាត់​ស្វាយរៀង នៅ​ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង​។​

​សូមបញ្ជាក់ថា ការរៀបចំ​កម្មវិធី​ប​ង្ហា​ត់​បង្រៀន​កុមារ​ឲ្យ​ចេះ​សង្គ្រោះ​ខ្លួនឯង​ពេល​លង់​នេះ ជាការ​ផ្តួចផ្តើម និង​ឧបត្ថម្ភ​ដោយ លោក ឌី វិជ្ជា ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តស្វាយរៀង​។​

​គួរ​រំលឹក​ផងដែរ​ថាៈ​សិស្សសាលា​បឋមសិក្សា​ព្រះសីហនុ​ក្រុង​ស្វាយរៀង​គឺជា​លើក​ទី​២​ហើយ បន្ទាប់ពី​សិស្ស​នៅ​សាលាស្រុក​ស្វាយជ្រំ​ដែល​ទទួលបាន​ការបង្ហាត់​បង្រៀន​កុមារ​ឱ្យ​ចេះ​សង្គ្រោះ​ខ្លួនឯង​ពេល​លង់ទឹក ពី​សំណាក់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តស្វាយរៀង​៕​ដោយ​៖ វ៉ៃ​កូ​

spot_img
×