Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​ខេត្តតាកែវ សម្រេច​អោយ​ទូក​ដែល​ឡើងមក​ទិញស្រូវ​ពី​ពលរដ្ឋ​ខ្មែរ ដោយ​សេរី ដោយ​គ្មាន​ការបង់ពន្ធ​អ្វី​ឡើយ​

spot_img

តាកែវ​៖ ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ជាមួយ​កងកម្លាំងប្រដាប់អាវុធ និង​អង្គភាព​ពាក់ព័ន្ធ​នានា​ចំណុះឱ្យ​រដ្ឋបាល​ខេត្តតាកែវ នូវ​រសៀល​ថ្ងៃ​អង្គារ ០១​រោច ខែបុស្ស ព​.​ស ​២៥៦១ ត្រូវ​នឹង​ថ្ងៃ​០២ ខែមករា ឆ្នាំ​២០១៨ ឯកឧត្តម ឡាយ វណ្ណៈ បាន​បញ្ជារ​ឱ្យ​បញ្ឈប់​ជាបន្ទាន់​រាល់​ការយក​លុយ​ពី​ទូក​ដែល​ចូលមក​ទិញស្រូវ​ពី​ប្រជាពលរដ្ឋ​។

ឯកឧត្តម​អភិបាលខេត្ត​បាន​លើកឡើងថា កន្លងមក​មាន​ការយ​កលុយ​ពី​ទូក​អាជីវករ​ដែល​ដើរ​ទិញស្រូវ​ពី​ប្រជាពលរដ្ឋ ដែល​ផ្ទុយ​ពី​គោលការណ៍​របស់​រដ្ឋបាល​ខេត្ត រហូតដល់​មាន​មន្ត្រី​ខិលខូច​ហ៊ាន​យកឈ្មោះ​រដ្ឋបាលខេត្ត​ទៅ​គៀបសង្កត់​ថា​យកពន្ធ​ស្រូវ​ទៅទៀត ដែល​ទង្វើ​នេះ​បានធ្វើឱ្យ​ខូច​កេរ្តិ៍ឈ្មោះ​រដ្ឋបាលខេត្ត​ប៉ះពាល់
​យ៉ាងធ្ងន់ធ្ងរ​ដល់​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​។

​ឯកឧត្តម​លើកឡើង​ទៀតថា ចំពោះ​មន្ត្រី​ខិលខូច​ដែល​ដើរ​យកឈ្មោះ​របស់​រដ្ឋបាល​ខេត្ត​ទៅ​ដើរ​កៀបសង្កត់​ពី​ឈ្មួញកណ្តាល​នោះ ពេលនេះ​ត្រូវបាន​ដក​មក​បញ្ឈរជើង ​នៅ​អង្គភាព​ហើយ ដូច្នេះ​ឯកឧត្តម​សូម​ដាក់បទបញ្ជា​ហាម​ដាច់ខាត​ចំពោះ​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​បញ្ឈប់​សកម្មភាព​ការយក​លុយ​ពី​ទូក​អាជីវករ​ដែល​ចូលមក ​ទិញស្រូវ​ពី​ប្រជាពលរដ្ឋ ហើយ​ប្រសិនបើ​នៅតែ​បន្ត​ប្រព្រឹត្តិ​ទៀត​នោះ ឯកឧត្តម​និង​ចាត់វិធានការ​ដោយ​គ្មាន​ការយោគយល់​អ្វី​ទៀតឡើយ​។

​ឯកឧត្តម​ឡាយ វណ្ណៈ អភិបាលខេត្ត និង​លោក សុខ សំណាង ស្នងការ​នគរបាល​ខេត្ត ក៏បានផ្តល់​លេខ​ទូរស័ព្ទ​ផ្ទល់​របស់ខ្លួន​ដល់​អាជីវករ​ទាំងអស់ ដើម្បី​ធ្វើការ ​ទាក់ទង និង​រាយការណ៍​ដោយផ្ទាល់​ក្នុងករណី​មានការ​ទារប្រាក់​ពី​ទូក​ដែល​ចូលមក​ទិញស្រូវ​ទៀត ដើម្បី​អាច​ចាត់​វិធានការណ៍​បាន​ទាន់ពេលវេលា​ជូន​ដល់​បងប្អូន
​ប្រជាពលរដ្ឋ​។ ម្យ៉ាងវិញទៀត ឯកឧត្តម​បាន​សង្កត់ធ្ងន់​ទៅលើ​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវតែ​បញ្ឈប់​ដាច់ខាត​រាល់​ការយក​លុយ​ទូក​ឈ្មួញ​ដែល​ចូល​ទិញស្រូវ​ពី​អាជីវករ​ខ្មែរ ដើម្បី​ចៀសវាង​តម្លៃ​ស្រូវ​ធ្លាក់ចុះ​បណ្តាល​ឲ្យ​ពលរដ្ឋ​រកស៊ី​ខាត ។

​សូមបញ្ជាក់​ផងដែរ​ថា ជា​ចុងក្រោយ​ឯកឧត្តម​អភិបាលខេត្ត​ក៏បាន​ណែនាំ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​សេចក្តីណែនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល​ស្តីពី​ការទប់ស្កាត់ បញ្ឈប់​ការជួល​ដីស្រែ​ដល់​វៀតណាម ហើយ​ត្រូវ​ផ្សព្វផ្សាយ និង​ណែនាំ​ដល់​ម្ចាស់​ដីស្រែ​ទាំងនោះ​ឱ្យ​បញ្ឈប់​សកម្មភាព​ដែល​ផ្ទុយ​ពី​សេចក្តីណែនាំ​នោះ ​ជាបន្ទាន់​បើ​មិន​ដូច្នេះ​ទេ​ម្ចាស់​ដីស្រែ​ដែល​ជួល​ដី​អោយ​ជនជាតិ​វៀតណាម នោះ​អាច​និង​ប្រ​ឈរ​មុខ​ក្នុងការ​ខាតបង់​ច្រើន​៕ តាកែវ​

spot_img
×