Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ​២០១៩

spot_img

ឆ្នាំ​ជូត

រាសីល្អមធ្យម ។ ការងារ សម្រាប់អ្នកប្រកបការងាររាជការឬក្រុមហ៊ុនឯកជនឬឯកជនក្តីទោះកិច្ចការអ្វីក៏ដោយទាល់តែខិតខំខ្លាំងទើបសម្រេចជោគជ័យទៅរួច ។ លុយកាក់ ចូរប្រយ័ត្នរឿងខ្ចីបុលព្រោះងាយនឹងចាញ់បោកគេ ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរការចេញធ្វើជំនួញទោះទីជិតឆ្ងាយពុំសូវសុខស្រួលខ្លួនប៉ុន្មានទេ ព្រោះជារឿយៗតែងមានក្រុមមនុស្សតាមឈ្នាសនីសនិងបង្កបញ្ហាច្រើន ដូច្នេះគប្បីប្រយ័ត្នប្រយែងឲ្យបានខ្លាំងក្លា ។

រីឯមនោសញ្ចេតនា គូស្នេហ៍ស្រីប្រុស គួរ​ជូន​កាដូ​ដល់​គូស្នេហ៍ ដើម្បី​បន្ថែម​ភាពកក់ក្តៅ​ក្នុង​មនោសញ្ចេតនា ៕

ឆ្នាំ​ឆ្លូវ

រាសីស្រុតចុះ ។ ការងារ មាន​អ្នក​ជួយ​យក​អាសារ ហេតុនេះ​គ្រប់យ៉ាង​ប្រព្រឹត្ត​ទៅ​ដូច​បំណង ។ លុយកាក់ គួរ​ពេញចិត្ត​ជាមួយនឹង​ស្ថានភាព​ហិរញ្ញវត្ថុ​បច្ចុប្បន្ន មិន​ត្រូវ​លោភលន់​ជ្រុល ។ ការប្រកបរបររកស៊ីជួញដូរមានការលំបាកម្តេចម្តាតែបើខិតខំពុះពារតែសម្រេចមួយកម្រិតដែរ ។ ការធ្វើដំណើរជិតឆ្ងាយមានភាពសុខដុមល្អ តែយ៉ាងណាមិនត្រូវមានចិត្តប្រកែប្រកាន់ច្រើននោះឡើយ ប្រយ័ត្នឥតការអ្វីសោះនាំរឿងរ៉ាវចូលផ្ទះ ។

រីឯមនោសញ្ចេតនា ស្នេហាស្រីប្រុសចូរប្រយ័ត្នអ្នកក្រៅញុះញង់ចាក់ដោតនាំកើតរឿង​ឈ្លោះប្រកែក​គ្នា ៕

ឆ្នាំ​ខាល

រាសីល្អមធ្យម ។ ការងារ ទទួលរងការប៉ះទង្គិចមួយចំនួនយាយីផង ដូចនេះទោះធ្វើអ្វីក៏តោងប្រយ័ត្នប្រយែងដែរ ព្រោះថាផលអាក្រក់រត់ចូលជាងសព្វមួយដង ។ លុយកាក់ ប្រយ័ត្ន​ក្នុងការ​ខ្ចីបុល​ប្រាក់កាស ដើម្បី​បញ្ចៀស​កើត​រឿង​ប្រទាញប្រទង់ ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានបញ្ហាមិនល្អនិងផលប៉ះទង្គិចច្រើន ដូចនេះធ្វើអ្វីត្រូវចេះអត់ធ្មត់ ហើយធ្វើមិនដឹងមិនឮខ្លះទើបប្រសើរហោង ។ ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង ។

រីឯមនោសញ្ចេតនា ស្នេហាស្រីប្រុសថ្ងៃ​នេះ​ល្អ​សម្រាប់​ការស្វែងរក​ស្នេហ៍​ពិតប្រាកដ ៕

ឆ្នាំ​ថោះ

រាសីស្រុតចុះ ។ ការងារ មិនល្អ មិន​ត្រូវ​ឲ្យ​រឿង​ផ្ទាល់​ខ្លួន​ឥទ្ធិពល​ដល់​ទំនាក់ទំនង​ក្នុង​ការងារ ។ លុយកាក់ ថ្ងៃ​នេះ​មិន​ត្រូវ​ចូលរួម​ក្នុង​រាល់​សកម្មភាព​វិនិយោគ ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរទីជិតឆ្ងាយពុំសូវកាក់កបដូចប្រាថ្នាទេ ព្រោះលាភហេងច្រើនបោលហួសនិងក្រុមដៃគូបដិបក្ខប្រជែងយកអស់ៗគ្មានសល់។

រីឯមនោសញ្ចេតនា បញ្ហាគូគ្រងប្តីប្រពន្ធ ឬគូស្នេហ៍ប្រុសស្រីមានការកាំចិត្តនិងពាក់មុខយក្សដាក់គ្នា៕​

ឆ្នាំ​រោង

រាសីខ្ពស់ត្រដែត ។ ការងារ រីកចម្រើន​គួរ​ជាទី​ពេញចិត្ត សម្រេចបាន​លទ្ធផល​ល្អ​ច្រើន អាច​និយាយថា ជា​ថ្ងៃ​ដ៏​នក្ខត្តឫក្ស ។ លុយកាក់ ល្អប្រសើរ មាន​បន្ថែម​ខ្ទង់​ចំណូល តែ​ត្រូវ​សន្សំសំចៃ ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរថ្ងៃនេះការធ្វើជំនួញទីជិតឆ្ងាយលោកអ្នកអាចរកផលកម្រៃមានភាពធូរស្បើយជាងមុនបន្តិចវិញ ហើយមុខរបរទៀតសោតក៏មានភាពសុខដុមល្អ ។ ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងពេលត្រឡប់មកវិញ ។

រីឯមនោសញ្ចេតនា សេចក្តីស្នេហាស្រីប្រុសមានភាពភ្លឺថ្លានិងស្រស់ស្រាយចំពោះគ្នាប្រពៃណាស់​៕

ឆ្នាំ​ម្សាញ់​

រាសីល្អមធ្យម ។ ការងារ ជួប​ឱកាសល្អៗ​ច្រើន​មាន​ប្រយោជន៍​សម្រាប់​ការ​ឈានឡើង​ខ្ពស់​ក្នុង​ការងារ ។ លុយកាក់ មិន​ស្ថិរភាព ចាយវាយ​ត្រូវ​សន្សំសំចៃ ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញថ្ងៃនេះ បើមានការចាប់ផ្តើមប្រកបការងារថ្មីឃើញថាមិនសូវមានការជឿនលឿនទៅមុខប៉ុន្មានទេ តែបើប្រកបការងារអ្វីដែលសេសសល់ចាស់ៗពីមុនឃើញថាគាប់ប្រសើរជាង ។ ការធ្វើដំណើរទៅទីជិតទីឆ្ងាយមិនសូវមានសុវត្ថិភាពទេ គប្បីបន្ថែមការប្រុងប្រយ័ត្ន ។

រីឯមនោសញ្ចេតនា សេចក្តីស្នេហាកំលោះក្រមុំ មានការប្រឆាំងនិងចង់ចាញ់ឈ្នះគ្នាច្រើននាំឲ្យកើតមានការរកាំចិត្តមិនតិចនោះឡើយ ៕​

ឆ្នាំ​មមី

រាសីខ្ពស់ត្រដែត ។ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកដំណើរការងារបញ្ហាប្រាក់កាស ឬបណ្តាក់ទុនអ្វីមួយផង ។ បើលោកអ្នកចង់បណ្តាក់ទុនរកស៊ីនៅក្នុងអំឡុងពេលនេះ ឃើញថាគប្បីប្រយ័ត្នប្រយែងបន្តិច ព្រោះថាផលអាក្រក់នោះឃើញថាលាយឡំផងដែរ។ ការរស់នៅក្នុងថ្ងៃនេះដែរ មានការចម្រើនលូតលាស់គួរសម ដូចនេះបើចង់ទំនាក់ទំនងកិច្ចការងារអ្វីមួយជាមួយអ្នកដទៃក៏តែងផ្តល់ផលល្អៗមកវិញជានិច្ច ។

រីឯមនោសញ្ចេតនា បញ្ហាសេចក្តីស្នេហាកំលោះក្រមុំបើចង់សាសងស្នេហាឬទំនាក់ទំនងជាមួយមនុស្ស ដែលខ្លួនស្រឡាញ់ពេញចិត្តជាពេលវេលាល្អប្រពៃ ៕​

ឆ្នាំ​មមែ

រាសីស្រុតចុះ ។ ការងារ ថ្ងៃ​នេះ​មិន​ត្រូវ​ធ្វេសប្រហែស ព្រោះ​ងាយ​កើត​មាន​កំហុស​ក្នុង​ការងារ ។ លុយកាក់ ជា​ថ្ងៃ​មិន​ល្អ​សម្រាប់​ការបញ្ចេញ​ប្រាក់​រកស៊ី ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរថ្ងៃនេះការរកផលកម្រៃពិតជាជួបការលំបាក ហើយពិសេសឲ្យប្រយ័ត្នជួបគ្រោះចាញ់បោកគេ ។ ការធ្វើដំណើរទីជិតទីឆ្ងាយចូរប្រយ័ត្នកើតបញ្ហាអ្វីមួយឡើង ។

រីឯមនោសញ្ចេតនា សម្ព័ន្ធស្នេហាប្រុសស្រីកុំចង់ទុំមុនស្រគាលប្រយ័ត្នរែកពុនទុក្ខ៕ ​

ឆ្នាំ​វក

រាសីខ្ពស់ត្រដែត ។ ការងារ ល្អប្រសើរ ថ្ងៃ​នេះ​ជួប​សំណាង​ល្អ​ក្នុង​ការងារ រាល់​ការលំបាក​សម្ពាធ​ទាំងឡាយ​សុទ្ធតែ​ជំនះបាន​ទាំងអស់ ។ លុយកាក់​មានការកើនចំណូលថែមទ្វេដង ។ ចំពោះអ្នកធ្វើរបររកស៊ីជួញដូរវិញថ្ងៃនេះផ្តល់ផលល្អ ហុចផ្លែផ្កានិងប្រមូលផលចំណេញវិលមកវិញត្រឡប់ចូលផ្ទះវិញគួរជាទីកក់ក្តៅចិត្ត​ ។ ការធ្វើដំណើរទីជិតទីឆ្ងាយតែងមានមនុស្សអាណិតស្រឡាញ់រាប់អាន ជ្រោមជ្រែងជានិច្ច ។

រីឯមនោសញ្ចេតនា ស្នេហាប្រុសស្រីបើពុំទាន់មានគូគាប់ជា​ឱកាស​រក​ឃើញ​គូព្រេង ៕

ឆ្នាំ​រកា

រាសីឡើងខ្ពស់ ។ ថ្ងៃនេះលោកអ្នកធ្វើអ្វីភ្លឺថ្លា និងជោគជ័យវិលត្រឡប់មកវិញ ។ អ្នកប្រកបរបររកស៊ីជួញដូមានការទិញចូលលក់ចេញគ្រាន់បើ ឯផលកម្រៃទៀតសោត គ្រាន់ជាទីកក់ក្តៅ ។ ការធ្វើដំណើរទីជិតទីឆ្ងាយមានតែក្រុមមនុស្សស្វាគមន៍រាក់ទាក់ ។

រីឯមនោសញ្ចេតនា ស្នេហាកំលោះក្រមុំ កាន់តែ​ជ្រាលជ្រៅ ផ្អែម​ល្ហែម និងចេះអត់ឱនឲ្យគ្នាល្អណាស់ ៕​

ឆ្នាំចរ

រាសីស្រុតចុះ ។ ការងារ ទោះបី​ការងារ​រលូន​ល្អ តែ​ក៏​មិន​ត្រូវ​ធ្វើ​អ្វី​ដោយ​ប្រញាប់ប្រញាល់​អន្ទះសារ ។ លុយកាក់ ត្រូវ​ពិចារណា​ឲ្យ​ល្អិតល្អន់​មុន​ពេល​ចូលរួម​វិនិយោគ ។ ចំណែកអ្នកប្រកបរបររកស៊ីជួញដូរបើចង់ជួញដូរទីជិតឆ្ងាយមានភាពកាក់កបគួរសម ហើយបើមានបើកហាងថ្មីក៏ផ្តល់ផលគាប់ប្រសើរដែរ ។

រីឯមនោសញ្ចេតនា ស្នេហាប្រុសស្រីគួរលៃ​ពេលវេលា​ឲ្យបាន​ច្រើន​សម្រាប់​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ៕

ឆ្នាំ​កុរ

រាសីល្អមធ្យម ។ ការងារ ត្រូវ​ព្យាយាម​ប្រឹងប្រែង​ជាងនេះទៀត ទើប​អាច​សម្រេច​ដល់​គោលដៅ ។ លុយកាក់ កំហិត​ការទិញ​របស់ ត្រូវ​ចេះ​សន្សំសំចៃ​ប្រាក់កាស ។ អ្នកប្រកបរបររកស៊ីជួញដូរមានការជឿនលឿនទៅមុខគ្រាន់បើ ហើយបើចង់ទិញកន្លែងលក់ដូរ ឬចង់រើទីកន្លែងលក់ដូរក៏តែងសមដូចប្រកបជានិច្ច ។

មនោសញ្ចេតនា បញ្ហាស្នេហាប្រុសស្រី បើចង់ចូលស្តីដណ្តឹង ឬរៀបអាពាហ៍ពិពាហ៍អ្វីមួយជាឱកាសល្អប្រពៃណាស់៕

spot_img
×