Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកគាំទ្រ​ក្លឹប​បាល់ទាត់​គីរីវង់​សុខ​សែន​ជ័យ​ជាង​ ៤០០​នាក់​ ចូលរួម​អបអរ​សារ​ទរ​ក្នុងការ​បង្ហាញ​ឈុត​ឯកសណ្ឋាន​និង​ឡូហ្គូក្រុម​ថ្មី​

spot_img

​តាកែវ ​៖ នៅ​រសៀល​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៩ នេះ​នៅ​ទីលាន​បាល់ទាត់​គីរីវង់​សុខ​សែន​ជ័យ ស្ថិត​ក្នុង​ក្រុង​ដូន​កែវ ខេត្តតាកែវ បានរៀបចំ​ពិធី​ជួបជុំ​ហ្វេ​ន​ដែលជា​អ្នកគាំទ្រ ដល់​ក្លឹប​បាល់ទាត់​គីរីវង់​សុខ​សែន​ជ័យ ដើម្បី​បង្ហាញ​អំពី​ឈុត​ឯកសណ្ឋាន និង​រូប​ឡូហ្គោ​ថ្មី ដល់​មហាជន​អោយ​បានដឹង​ច្បាស់​អំពី​ការផ្លាស់ប្តូរ និង​អត្ថន័យ​នៃ​រូប​ឡូហ្គូថ្មី​ដែលជា​និមិត្តសញ្ញា​របស់​ក្លឹប មាន​រូប​មាន់គក​ជាន់​លើ​បាល់ ។

​ថ្លែង​នៅ​ចំពោះមុខ​អ្នកគាំទ្រ​របស់​ក្លឹប​លោក ឌុ​ក វាសនា អ្នកចាត់ការ​ទូរ​ទៅ​របស់​ក្លឹប​គីរីវង់​សុខ​សែន​ជ័យ បាន​មាន​ប្រសា​ស​ន៏​ថា នេះ​គឹជា​កម្មវិធី​ផ្លូវការ​ទី ០១ ដែល​ក្លឹប​បានរៀបចំ​ឡើង​ក្រោម​គំនិត​ផ្តួចផ្តើម​របស់​ឯកឧត្តម សុខ ពុ​ធ្ធិ​វុ​ធ ប្រធាន​ក្លឹប និង​ឯកឧត្តម សុខ សប្បាយ​ណា អនុប្រធាន​ក្លឹប ដើម្បី​ជួបជុំ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ដែលជា​អ្នកគាំទ្រ​របស់​ក្លឹប ក្នុង​គោលបំណង​ថ្លែងអំណរគុណ និង​បង្ហាញ​ជា​ផ្លូវការ​នូវ​ឡូហ្គោ និង​ឈុត​ឯកសណ្ឋាន​ថ្មី​របស់​ក្លឹប ។ លោក​បន្តថា ចំពោះ​បងប្អូន​ទាំងអស់​ដែល​តែងតែ​គាំទ្រ​យ៉ាង​ស្មោះស្ម័គ្រ ផ្តល់​ជា​កំលាំងចិត្ត និង​លើកទឹកចិត្ត​ដល់​កីឡាករ គឺ​ពិតជា​កំលាំងចិត្ត​ដ៏​អស្ចារ្យ​មួយ​សម្រាប់​ក្លឹប លើ​ការខិតខំ​ប្រឹងប្រែង​ធ្វើអោយ​បានល្អ​បន្ថែមទៀត បើទោះបីជា​យើង​ជួបប្រទះ​បរាជ័យ ឬ​ទទួលបាន​ជោគជ័យ​ក្នុងការ​ប្រកួត​ក្តី ដែល​នេះ​គឺជា​កាយវិការ​ដ៏​គួរអោយ​គោរព និង​មានតម្លៃ​បំផុត​ចំពោះ​ទឹកចិត្ត​អ្នកគាំទ្រ​ដល់​ផ្តល់អោយ​កីឡាករ ។

​អ្នកចាត់ការ​ទូរ​ទៅ​របស់​ក្លឹប​បានបង្ហាញ​ឡូហ្គោ​ថ្មី​របស់​ក្លឹប​គីរីវង់​សុខ​សែន​ជ័យ មាន​រៀង​ជា​ខែល​ដែលមាន​រូប​សត្វ​មាន់គក​ជាន់​លើ​បាល់ ហើយ​មាន​ផ្កា​ភ្ញីភ្លើង​នៅ​ជុំវិញ ចំពោះ​អត្ថន័យ​នៃ​និមិត្តសញ្ញា​ថ្មី​នេះ​គឺមាន​រូប មាន់គក រចនា​ទាំង​មុខមាត់ ទាំង​រាងកាយ គឺជា​ស្តេច​មាន់ ដែល​សត្វ​មាន​តំណាងអោយ​ភាពក្លាហាន ភាពស្វាហាប់ រហ័សរហួន ភាពស្មោះត្រង់ ចេះ​ប្រុងប្រយ័ត្ន ដែលមាន​ឬ​ទ្ធា​នុ​ភាព​បញ្ញា​វាងវៃ ប្រកបដោយ​វិន័យ​ខ្ជាប់ខ្ជួន ហើយ​និមិត្តរូប​នេះដែរ ក៏​ជា​រលឹក​ដល់​គុណូបក្ការៈ​ដ៏​ឧ​ត្តុ​ង​ឧ​ត្ត​ម​របស់​សម្តេច​វិបុល​បញ្ញា សុខ អាន ដែល​បាន​ជួយឧបត្ថម្ភ​គាំទ្រ​ចាប់តាំងពី​បង្កើត​ក្លឹប​មក ។ ចំពោះ​រូប​ជើងមាន់​ក្រ​ញាំបាល់ គឺ​តំណាងអោយ​ការគ្រប់គ្រង​បាល់​គ្រប់​កាលៈទេសៈ​នៃ​ការប្រកួត​ដើម្បី​ឆ្ពោះទៅកាន់​ភាពជោគជ័យ ។

​ក្នុងនោះដែរ​លោក ឌុ​ក វាសនា បាន​ផ្តាច់​ញ្ញា​ថា នឹង​ខិតខំ​ប្រឹងប្រែង​ធ្វើអោយ​បានល្អ​ជាង​នេះ​បន្ថែមទៀត ដើម្បី​ធ្វើអោយ​ក្លឹប​សម្រេចបាន​ជោគជ័យ​តាម​ការគ្រោងទុក​របស់​ប្រធាន​ក្លឹប នៅ​ប៉ុន្មាន​ឆ្នាំ​ខាងមុខនេះ ។ ហើយ​លោក​បានធ្វើ​ការអំពាវនាវ​ដល់​យុវជន​ជំនាន់​ក្រោយ ត្រូវតែ​ងាក​មកលេង​កីឡា​អោយបាន​ច្រើន ជាពិសេស​កីឡាបាល់ទាត់ ដើម្បី​មិត្តភាព សុខភាព និង​ជៀស​ឆ្ងាយ​ពី​អំពើ​ឧ​បា​យោ​មុខ និង​ការសេព​គ្រឿងញៀន។

​លោក នូ រតនា និង​កញ្ញា សុជាតិ​តា ជា​ហ្វេ​ន​អ្នក​គា​ទ្រ​របស់​ក្លឹប​គីរីវង់​សុខ​សែន​ជ័យ បាន​លើកឡើងថា ក្លឹប​គីរីវង់ មានការ​ខិតខំ​ប្រឹងប្រែង​ច្រើន និង​ការលេង​របស់​ពួកគាត់​មាន​ទំរង់​លេង​ល្អ​ជាង​មុន​ឆ្ងាយ និង​អាច​ប្រកួតប្រជែង​ជាមួយនិង​ក្រុម​ខ្លាំង​នៅក្នុង​លី​ត​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យើង​បាន ហើយ​លោក​ជឿជាក់ថា ក្លឹប ក៏ដូចជា​គ្រូបង្វឹក និង​មាន​យុទ្ធសាស្ត្រ​ថ្មីៗ​ល្អៗ សម្រាប់​ធ្វើអោយ​ក្រុម​ទទួលបាន​ជោគជ័យ​ទៅ​ថ្ងៃ​ខាងមុខ ៕ ដោយ ៖ តាកែវ​

spot_img
×