Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្មេងប្រុស​តូចៗ​បីនាក់ ចេញ​បាត់​ពី​ផ្ទះមួយ​យប់ តែ​សំណាងល្អ​នៅមាន​ជីវិត ដោយ​គ្រាន់តែ​ជាប់ផុង​ក្នុង​ល្បាប់​ភក់​ក្នុង​រណ្តៅ​ដី​មួយកន្លែង​

spot_img

​ខេត្ត​ព្រះសីហនុ​៖ សមត្ថកិច្ច​នគរបាល​ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា កាលពី​ល្ងាច​ថ្ងៃ​ម្សិលមិញ​នេះ មាន​ករណី​ប្រជាពលរដ្ឋ រស់នៅ​ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ បាន​បាត់​ក្មេងប្រុស​តូចៗ​ចំនួន ៣​នាក់ ដែល​ត្រូវជា​បងប្អូន​ជីដូនមួយ​នឹង​គ្នា ដោត​ពួកគេ​បាន​បាត់​ខ្លួន ចេញពីផ្ទះ តាំងពី​ម៉ោង ៥​កន្លះ​ល្ងាច​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៩​។​

​សមត្ថកិច្ច​បន្តថា ចំពោះ​ការបាត់​ខ្លួន​កុមារ​តូចៗ​ទាំងបី​នាក់​នេះ គឺ​ទាំង​អាណាព្យាបាល ឬ​សាច់ញាតិ ក៏ដូចជា ប្រជាពលរដ្ឋ មាន​លំនៅដ្ឋាន​រស់នៅ​ជិ​រ​ខាង​គ្នា បាន​ជួយ​ដើរ​ស្វែងរក​ពេញ​មួយ​យប់ ប៉ុន្តែ​រក​មិនឃើញ​។ ទើប​មកដល់​ព្រឹក​ព្រលឹម​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៩​នេះ ទើប​គ្រួសារ​សាច់ញាតិ​ក្មេងៗ​ទាំងនោះ បាន​រកឃើញ ក្មេង​តូចៗ​ទាំងបី​នាក់​នោះ កប់​ជាប់​ក្នុង​ល្បាប់​ភក់ នៅក្នុង​រណ្តៅ​ដី​មួយកន្លែង មាន​ទីតាំងនៅ​ជិត​វត្ត​ពោធិ៍​មានជ័យ ស្ថិតក្នុង​ឃុំ​កំ​ពេញ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ​។​

​សមត្ថកិច្ច​បន្តថា ជា​សំណាង​បំផុត​ដែល​ក្មេង​តូចៗ​ទាំង​៣​នាក់ ខាងលើនេះ នៅមាន​ជីវិត ដោយ​គ្រាន់​តែមាន​អាកា​រៈហ​ត់​ហេវ និង​ភ័យ​តក់ស្លុត​ខ្លាំង​តែ​ខ្លាំង​តែប៉ុណ្ណោះ​។​

​មន្ត្រីរដ្ឋបាល​ស្រុក​ស្ទឹងហាវ ឲ្យ​ដឹង​ដូច្នេះ រួច​បញ្ជាក់ថា តាម​ការអះអាង របស់​អាណាព្យាបាល​ក្មេង​តូចៗ​ទាំង​៣​នាក់​ខាងលើនេះ បាន​រួចផុតជីវិត​ពី​សេចក្តីស្លាប់​ហើយ​។​

​ទាក់ទិន​បញ្ហា​នេះ លោក​វរសេនីយ៍ទោ រស់ កី អធិការនគរបាល​ស្រុក​ស្ទឹងហាវ បាន​ឲ្យ​ដឹងថា មុនពេល​ក្មេង​តូចៗ​ទាំងបី​នាក់​ជាប់​ក្នុង​ល្បាប់​ភក់​ក្នុង​រណ្តៅ​ដី គឺ​ពីដំបូង​ឡើយ ក្មេង​តូចៗ​ទាំង​៣​នាក់​នោះ បាន​រត់តាម​ឡាន​ដង្ហែរ​សព ឆ្ពោះទៅ​ទៅកាន់​វត្ត​ពោធិ៍​មានជ័យ ដើម្បី​រើស​លុយ​ដែល​សាច់ញាតិ​សព បាន​បាច​តាម​ឡាន​ដង្ហែរ​សព​។ ប៉ុន្តែ​ក្រោយមក​ក្មេង​តូចៗ​ទាំង​៣​នាក់​នោះ ក៏បាន​នាំគ្នា​ទៅលេង​ល្បាប់​ភក់ ក្នុង​រណ្តៅ​កាយ​ដី​មួយកន្លែង មាន​ទីតាំងនៅ​ជិត​វត្ត​ពោធិ៍​មានជ័យ ទើប​បណ្តាល​ឲ្យ​ជាប់ផុង នៅក្នុង​ល្បាប់​ភក់​នោះ​តែម្តងទៅ​។​

​ត្រង់ចំណុច​នេះ លោក​អធិការ​បន្តថា ដោយសារតែ​ពេលយប់ មិនមាន​មនុស្ស​ចាស់​នៅ​ជិត ឬក៏​មើលមិនឃើញ ទើបបានជា​ក្មេងៗ ទាំង​៣​នាក់​នោះ នៅជាប់​ផុង នៅក្នុង​ល្បាប់​ភក់​ខាងលើនេះ ពេញ​មួយ​យប់ ទម្រាំ​សាច់ញាតិ ឬ​អាណាព្យាបាល បាន​រកឃើញ និង​ជួយសង្គ្រោះ​ជីវិត​ទាន់ពេលវេលា​។​

​យ៉ាងនេះ​ក្តី សាធារណជន​នានា បានដាក់​ការទទួលខុសត្រូវ និង​ស្តីបន្ទោស ករណី​គ្រោះថ្នាក់​នេះ ទៅលើ​អាណាព្យាបាល ដែល​បាន​បណ្តោយ​ឲ្យ​ក្មេង​តូចៗ​ទាំងបី​នាក់​ដើរលេង​រហេតរហូត ស្ទើរតែ​រងគ្រោះ​ដល់​អាយុជីវិត​នេះ​។​

​ចំណុច​នេះ សាធារណជន បាន​ព្រមាន​ទៅ​អាណាព្យាបាល​កុមារ​តូចៗ​ទាំងបី​នាក់​ថា ប្រសិនបើជា​រណ្តៅ​ដី​នោះ មានទឹក​ពេញ​វិញ ទំនងជា​ក្មេងៗ​ទាំងបី​នាក់ ពិតជា​ត្រូវ​លង់ទឹក​ស្លាប់​ជាក់​ជាមិនខាន​។ ហើយ​ថា កំហុសឆ្គង និង​ការទទួលខុសត្រូវ​លើ​គ្រោះថ្នាក់​ដល់​អាយុជីវិត​នេះ គឺជា​អាណាព្យាបាល​ខ្លួនឯង​តែម្តង ដែល​មិនបាន​មើលថែរ ឬ​មិនបាន​មើល​ការខុសត្រូវ​ក្មេងៗ ឬ​កូនៗ របស់ខ្លួន ឲ្យ​បានល្អ ពោលគឺ​មានការ​ធ្វេសប្រហែស​៕ ដោយ​៖ ដែន សីមា​

spot_img
×