Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិន​ត្រឹមតែ​មិន​រើសអើង​ទេ​, អ្នកនាង ចំរើន ច័ន្ទ​លីដា បាន​ឧបត្ថម្ភ​បាយ​១៣០​កញ្ចប់ ទឹក​ផ្លែឈើ និង​ទឹក​សុទ្ធ​១២​កេះ ជូន​បុគ្គលិក​បោសសំអាត​សំរាម KSWM នា​ក្រុងព្រះសីហនុ​

spot_img

ខេត្ត​ព្រះសីហនុ​៖ បុគ្គលិក​សំអាត​អនាម័យ​សំរាម មាន​ចំនួន​រាប់រយ​នាក់ នៃ​ក្រុមហ៊ុន​ប្រមូល​សំរាម មានឈ្មោះ​ហៅ​កាត់​ថា ខេ​.​អេស​.​ដា​ប់បែល​យូ​.​អ៊ឹម (KSWM) នាទី​ប្រជុំជន​ក្រុងព្រះសីហនុ បាន​ថ្លែង​អំ​គុណ​ដល់ ស្ត្រី​សប្បុរស​ម្នាក់​ឈ្មោះ លោកស្រី ចំរើន ច័ន្ទ​លីដា ដែលមាន​ទឹកចិត្ត​សប្បុរស​ធម៌ ដោយបាន​ចាត់​តំណាង ឲ្យ​នាំយក​ចំណីអាហារ​មកជួយ​ឧបត្ថម្ភ​ដល់​ពួ​គាត់​រួមមាន​៖ បាយ​កញ្ចប់​ចំនួន ១៣០​កញ្ចប់ ព្រមទាំង​ទឹក​ផ្លែឈើ​ចំនួន ៦​កេះ និង​ទឹក​សុទ្ធ​៦​កេះ យកទៅ​ចែកជូន​ដល់​ពួកគាត់ ដែលជា​បុគ្គលិក​សំអាត​អនាម័យ​សំរាម ក្នុង​ទីក្រុង​ព្រះសីហនុ នៃ​ក្រុមហ៊ុន KSWM បានទទួល​ទាន​អាហារ​ជុំគ្នា ដ៏​មាន​រសជាតិ​ឆ្ងាញ់​ពិសា នៅ​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៩​នេះ​។​

​ឆ្លៀតឱកាស​នេះ បុគ្គលិក​សំអាត​អនាម័យ​សំរាម នៃ​ក្រុមហ៊ុន KSWM ទាំងអស់ ក៏បាន​សម្តែង​កាយវិការ​គោរព នុង​កោតសរសើរ​ពី​ចម្ងាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ ចំពោះ​ទឹកចិត្ត​សប្បុរសធម៌ របស់លោក​ស្រី ច័ន្ទ​លីដា ដែល​មិន​ត្រឹម មិនបាន​រើសអើង​ដល់​ពួកគេ ដែលមាន​ការងារ​ជា​បុគ្គលិក​ប្រមូល​សំរាម និង​មាន​ជីវភាព​ខ្វះខាត​ក្រីក្រ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បែរជា​មាន​ទឹកចិត្ត​រាប់អាន និង​បាន​ជួយឧបត្ថម្ភ​ផ្តល់ជូន​ជា​អារ​ហារ​ទទួលទាន និង​ភេសជ្ជៈ​ដ៏​ឆ្ងាញ់​ពិសា​ជូន​ដល់​ពួកគាត់ បាន​ចំអែត​ក្រពះ​ឆ្ងាញ់​មួយពេល គឺ​នៅ​ចំ​ថ្ងៃអាទិត្យ​ចុង​សប្តាហ៍ ដែលជា​ថ្ងៃ សម្រាប់​ក្រុមមនុស្ស​អ្នកមាន​ធនធាន ឬ​អ្នកមាន​ទ្រព្យ​ស្តុកស្តម្ភ​​ឈប់សម្រាក​លំហែសប្បាយរីករាយ​ក្នុង​ក្រុមគ្រួសារ​រៀងៗ​ខ្លួន ប៉ុន្តែ​សម្រាប់​បុគ្គលិក​សំអាត​អនាម័យ​សំរាម​ដូច​ពួកគាត់​មិនមាន​ឱកាស​នោះទេ គឺ​សូម្បីតែ​មួយថ្ងៃ​សម្រាប់​ខ្លួនឯង ឬ​ជាមួយ​ក្រុមគ្រួសារ ក៏​គ្ម​សន​ដែរ​…​។​

​តាមរយៈ​ទឹកចិត្ត​សប្បុរសធម៌​ខាងលើនេះ ក្រុម​បុគ្គល​លិ​ក​ធ្វើការ​ជា​អ្នកប្រមូល​សំរាម និង​សំអាត​អនាម័យ​ក្នុង​ទីប្រជុំជន​ក្រុងព្រះសីហនុ​ទាំងអស់គ្នា ក៏បាន​ផ្ញើ​សារ​ជូនពរជ័យ ដល់​សប្បុរសជន​អ្នកមាន​ចិត្តធម៌ គឺ​លោកស្រី ចំរើន ច័ន្ទ​លីដា និង​ក្រុមគ្រួសារ ព្រមទាំង​សហការី​ទាំងអស់ សូម​ឲ្យ​មាន​សុខ​ភាពល្អ ហើយ​ជួបប្រទះ​តែ​សេចក្តីសុខ សុភមង្គល និង​មាន​ជោគជ័យ​គ្រប់​ភារកិច្ច​ការងារ ក៏ដូចជា​ធ្វើ​ជំនួញ​ផ្សេងៗ ទទួលបាន​ផល​វិជ្ជមាន​ជា​រៀងរហូត​តទៅ​ថ្ងៃ​អនាគត​។ ជាពិសេស​សូម​ទទួល​ការគោរព​ពី​ពួកគាត់​ទាំងអស់គ្នា​ដោយ​អនុគ្រោះ​ពី​ចម្ងាយ​ផង​ចុះ​…៕ ដោយ​៖ ដែន សីមា​

spot_img
×