Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អធិការនគរបាល​ខ​ណ្ឌ​មានជ័យ ចាប់ផ្តើម​បង្ក្រាប​ទីតាំង សង្វៀន​បញ្ជល់មាន់​ខុសច្បាប់​

spot_img

​ភ្នំពេញ ៖ អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ បានចាប់ផ្តើម​ចុះបង្ក្រាប​ទីតាំង​បើក​លេង​ល្បែងស៊ីសង​ខុសច្បាប់ (​បើក​សង្វៀន​បញ្ជល់មាន់​) នៅ​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៤​និង​០០​នាទី ស្ថិតនៅ​ចំណុច​ដី​ឡូ​តិ៍ ភូមិ​ចំរើន​ផល សង្កាត់​បឹងទំពុន​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​តាម​របាយការណ៍​រប​ស់លោក​អធិការនគរបាល​ខណ្ឌ​មានជ័យ​បាន​ឲ្យ​ដឹងថា ការចុះ​បង្ក្រាប​នេះ កម្លាំង​របស់លោក​បាន ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ រួមទាំង​វត្ថុតាង​មួយចំនួន​។​

​បច្ចុប្បន្ន ជនសង្ស័យ​ទាំង​២​នាក់ កម្លាំង​បាន​ឃាត់ខ្លួន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ រង់ចាំ​ការកសាង​សំណុំរឿង ចាត់ការ​តាមច្បាប់​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×