Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អធិការរង​ស្រុក​ភ្នំស្រួច​ត្រូវ​ផ្អាក​ការងារ ក្រោយ​បង្ក្រាប​ក្លឹប​កម្សាន្ត «​គិរី​រម្យ​» ព្រោះ​ប៉ះ​ខ្សែ​អ្នកធំ​?

spot_img

​កំពង់ស្ពឺ ៖ អតីត​អធិការរង​នគរបាល​ស្រុក​ភ្នំស្រួច លោក​អនុសេនីយ៍ឯក អ៊ឹង ឡាយ​ឆាយ ត្រូវបាន​សម្តេច​ក្រឡាហោម​ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ សម្រេច​ផ្អាក​ការងារ​ជា​បណ្តោះអាសន្ន ពាក់ព័ន្ធ​បណ្តឹង​របស់​ប្រជាពលរដ្ឋ​ចោទប្រកាន់ ក្នុងករណី​បង្ក្រាប​ក្លឹប​កម្សាន្ត​«​គិរី​រម្យ​» ជាមួយ​គណៈបញ្ជាការ​ឯកភាព​ខេត្តកំពង់ស្ពឺ​។​

​ជុំវិញ​រឿងរ៉ាវ​ខាងលើនេះ​មហាជន បានដាក់​ជា​ចម្ងល់​ថា ការចុះ​ធ្វើ​រដ្ឋបាល​ចំហ​របស់ គណៈបញ្ជាការ​ឯកភាព​ខេត្ត​ស្រុក ចុះ​ត្រួតពិនិត្យ​ក្លឹប​កម្សាន្ត​«​គិរី​រម្យ​» ក្រោម​ការដឹកនាំ​របស់​លោ​កស សុ​ពុ​ត្រា អភិបាលរង​ខេត្តកំពង់ស្ពឺ លោក​ឧត្ដមសេនីយ៍ទោ​សម សាមួន ស្នងការ​ខេត្ត​អភិបាលស្រុក​អាជ្ញាធរ​ឃុំ ក្រោម​ការសម្របសម្រួល​នីតិវិធី​ដោយ​លោក​ខៃ សម្ផស្ស ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ​នោះ ហេតុអ្វី​នៅពេល​មានរឿង​ប្តឹងផ្តល់​ពី​សំណាក់​ថៅកែ​ក្លឹប បែរ​ជាមាន​កំហុស​តែ​លោក​អ៊ឹង ឡាយ​ឆាយ គ្រាន់តែ​អធិការរង​ទទួលបន្ទុក​ជំនាញ​គ្រឿងញៀន​តែម្នាក់ឯង​ទៅវិញ​?

​បើ​យោងតាម​ប្រកា​សលេខ​៦៤១០​ប្រក ចុះ​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៩ របស់​សម្ដេច​ក្រឡាហោម សខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ បានសម្រេច​ការផ្អាក​ការងារ​បណ្ដោះអាសន្ន​ចំពោះ​លោក​អនុសេនីយ៍ឯក​អ៊ឹង ឡាយ​ឆាយ អធិការរង នៃ​អធិការដ្ឋាន​ស្រុក​ភ្នំស្រួច​។​

​ចំពោះ​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ការដក​បញ្ឈរជើង​នេះ ដោយសារ​មាន​បណ្តឹង ពី​ប្រជាពលរដ្ឋ​ចោទប្រកាន់​ពីបទ ៖ លួច​មាន​ស្ថាន​ទម្ងន់ទោស​, រំលោភ​លំនៅដ្ឋាន​មាន​ស្ថាន​ទម្ងន់ទោស​, ចាប់​ឃុំឃាំង​និង​បង្ខាំង ដោយ​ខុសច្បាប់​មាន​ស្ថាន​ទម្ងន់ទោស​, និង​បទ​គំរាមកំហែង​។​

​ដូច្នេះ លោក​អ៊ឹង ឡាយ​ឆាយ អតីត​អធិការរង​នគរបាល​ស្រុក​ភ្នំស្រួច ត្រូវ​បង្ហាញខ្លួន ជា​រៀងរាល់​ម៉ោង​ធ្វើការ នៅ​ការិយាល័យ​បុគ្គលិក នៃ​ស្នងការដ្ឋាន​ខេត្តកំពង់ស្ពឺ​។​

​សូម​ជម្រាបជូន​ថា កាលពី​ថ្ងៃ​សៅរ៍ ១១​កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក​ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៩ វេលា​ម៉ោង​២៣​និង​០០​នាទី​រំលងអធ្រាត្រ កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខេត្ត ស្រុក បានធ្វើ​រដ្ឋបាល​ចំហ​ក្នុង​ក្លឹប​កម្សាន្ត​«​គិរី​រម្យ​» ស្ថិតនៅ​ភូមិ​៤​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ដើម្បី​អនុវត្តតាម​គោលនយោបាយ ភូមិ​/​ឃុំ​មាន​សុវត្ថិភាព​របស់​រាជរ​ដ្ឋា​ភិ​បាល​។​

​ក្នុង​ប្រតិបត្តិការ​ខាងលើ កម្លាំង​នគរបាល បាន​ឆែកឆេរ​រកឃើញ​ថ្នាំញៀន​០១​កញ្ចប់​តូច និង​ឧបករណ៍​ជក់​មួយចំនួនធំ ក្នុង​នោះបាន​ឃាត់ខ្លួន​មនុស្ស​២​នាក់ តាម​បញ្ជា​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ​។​

​ក្រោយពី​កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខេត្ត​និង​សមត្ថកិច្ច​ជំនាញ​រកឃើញថា​ទីតាំង​ក្លឹប​កម្សាន្ត និង​ខារ៉ាអូខេ​«​គីរីរម្យ​» មាន​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​កម្លាំងចម្រុះ​សម្រេច​បិទ​អាជីវកម្ម​ក្លឹប​នេះ​បណ្តោះអាសន្ន ហើយ​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ចាត់​ការបន្ត​តាម​នីតិវិធី​។​

​ក្លឹប​ឌី​ស្កូ​រដែ​ល​កម្លាំង​គណៈបញ្ជាកា​រ​ឯកភាព​ខេត្ត​បង្ក្រាប​នេះ​ម្ចាស់​អាជីវកម្ម​ក្លឹប​កម្សាន្ត និង ខារ៉ាអូខេ​«​គិរី​រម្យ​» មានឈ្មោះ​ទិ​ត្យ ស៊ី​ណាត មាន​ប្អូនប្រុស​ជា​មន្ត្រី​ប៉េ​អិ​ម​ខេត្តកំពង់ស្ពឺ និង​មាន​សាច់ញាតិ ធ្វើការ​ងារ​ធំ​នៅ​ក្រសួង​ផងដែរ​។​

​កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខេត្តកំពង់ស្ពឺ បាន​បញ្ជាក់ថា «​ក្រោយ​ប្រតិបត្តិការ​រដ្ឋបាល​ជំនាញ រកឃើញ​វត្ថុតាង​សង្ស័យ​មួយចំនួន ដែល​ទាក់ទង​នឹង​ការផ្ដល់​ទីតាំង ឲ្យ​មានការ​ជួញដូរ​ប្រើប្រាស់​ថ្នាំញៀន​ខុសច្បាប់ ទីតាំង​ក្លឹប​ឌី​ស្កូ​គីរីរម្យ ត្រូវបាន​អាជ្ញាធរ​ស្រុក​ខេត្ដ​ជំនាញ សម្រេច​បិទ​ផ្អាក​សកម្មភាព ជា​បណ្ដោះអាសន្ន​រង់ចាំ​កិច្ច​ស្រាវជ្រាវ​បន្ដ ពីព្រោះ​ទីតាំង​នេះ ជា​កន្លែង​ផ្តល់​ឲ្យ​ប្រើប្រាស់​គ្រឿងញៀន​»​ ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×