Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ហៅ​កាសែត​អាស៊ីសេរី​ថា ជា​អ្នកកាសែត​ក្នុង​មុង ខំ​តែង​ព័ត៌មាន ផ្សាយ​រឿង​សម្ដេច​តេ​ជោ ជូន​ចៅស្រី ទៅ​សិក្សា​នៅ​បរទេស​

spot_img

​លោក​ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន នៅ​ថ្ងៃទី 28 ខែកក្កដា​នេះ បាន​សរសេរ​សារ លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់លោក​ថា សម្តេច​ហ៊ុន សែន ជូន​ចៅ​ឡើង​យន្តហោះ ពេល​ល្ងាច​ថ្ងៃ​សុក្រ ក្នុងពេល ដែល​ធម្មតា គណៈរដ្ឋមន្ត្រី​ប្រជុំ​ថ្ងៃ​សុក្រ​ព្រឹក​សោះ បែរជា​អ្នកកាសែត​យក​ព័ត៌មាន ពី​ក្នុង​មុង​ស្រែកថា គ្រាន់តែ​ជូន​ចៅ​ត្រូវ​លើក​អង្គប្រជុំ​គណៈរដ្ឋមន្ត្រី ។ ចេះ​ស្រែក​អញ្ចឹង​ទៅ​កើត ? ហើយ​ចេះតែមាន​អ្នក​ជឿ​​ទៅទៀត ? ម្យ៉ាងទៀត មិនមែន​ឲ្យ​តែ​រាល់ថ្ងៃ​សុក្រ គណៈរដ្ឋមន្ត្រី​​ត្រូវតែ​មក​ប្រជុំ​នោះដែរ បើសិនជា​គ្មាន​គម្រោង​ការងារ​ត្រូវសុំ​ការ​​ឯកភាព​របស់រដ្ឋា​ភិបាល​​ទាំងមូល ។ អ្នកកាសែត​ក្នុង​មុង ត្រូវតែ​ប្រឹងរក​ព័ត៌មាន បើ​គ្មាន​ព័ត៌មាន ក៏ត្រូវ​តែ​តែង​ព័ត៌មាន​ដែរ ខុសពី​អ្នកកាសែត​វិជ្ជាជីវៈ ៕​ ដោយ​៖​កូ​ឡាប​

spot_img
×