Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដោះលែង​សត្វ​ទោម​ឲ្យ​មាន​សេរីភាព និង​ហៅ​ប្រជាពលរដ្ឋ​៦​នាក់ ធ្វេី​កិច្ចសន្យា​បញ្ឈប់​ប្រមាញ់​ទៀត​

spot_img

​កំពង់ឆ្នាំង ៖ អ្នក​ប្រ​ម៉ាញ់​សត្វ​ស្លាប​ទឹក​៦​នាក់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង និង ស្រុក​បរិបូរណ៍​ធ្វើការ​ឃាត់ខ្លួន ជាមួយនឹង​សត្វ​ស្លាប (​សត្វ​ទោម​) ចំនួន​១៣០​ក្បាល ។​

​របាយការណ៍​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា ការឃាត់ខ្លួន នៅវេលា​ម៉ោង ០៨ ព្រឹក ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​សេះ​ស្លាប់ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង កម្លាំង​កងរាជអាវុធហត្ថ ដឹកនាំ​ដោយ​លោក វរសេនីយ៍ទោ ហង្ស សុជាតិ មេបញ្ជាការរង កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង បាន​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៦​នាក់ ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​សត្វ​ទោម​។​
​ជនសង្ស័យ​ទាំង ០៦​នាក់​រួមមាន​៖

១. ឈ្មោះ ហុក ពិសិដ្ឋ ភេទ​ប្រុស អាយុ ២២​ឆ្នាំ មុខរបរ នេសាទ​

២. ឈ្មោះ ហុក ផេង ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ មុខរបរ នេសាទ

៣. ឈ្មោះ ហុក ឆេង ភេទ​ប្រុស អាយុ ៣១​ឆ្នាំ មុខរបរ នេសាទ

៤. ឈ្មោះ ទូច ស្រ៊ុន ភេទ​ប្រុស អាយុ ៣២​ឆ្នាំ មុខរបរ នេសាទ​

៥. ឈ្មោះ ឡាយ ថន ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ មុខរបរ នេសាទ

៦. ឈ្មោះ កា បូ​លី ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ មុខរបរ នេសាទ អ្នក​ទាំង​ប្រាំមួយ​នាក់ មាន​ទីលំនៅ ភូមិ​-​ឃុំ កើតហេតុ​ខាងលើ រួមទាំង​រឹបអូស​បាន​សត្វ​ទោម​ចំនួន ១៣០​ក្បាល​ផងដែរ​។​

​បច្ចុប្បន្ន​វត្ថុតាង​ខាងលើ ត្រូវបាន​កម្លាំង​ជំនាញ ប្រគល់ជូន​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខេត្ត ចំណែក​ជនសង្ស័យ ធ្វើការ​អប់រំ​ឲ្យ​ត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ​។​

​ក្រុម​ប្រ​ម៉ាញ់​សត្វ​ទាំងនេះ គឺជា​អ្នកនេសាទ​ត្រី នៅ​តំបន់​នោះ ហើយ​ក្រៅពី​នេសាទ​ត្រី​ពួកគេ​បាន​ប្រ​ម៉ាញ់​សត្វ​ស្លាប​ដើម្បី យកទៅលក់​ផងដែរ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា សត្វ​ស្លាប​ទាំង​១៣០​ក្បាល​នេះ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ប្រគល់​ឲ្យ​ទៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រ​ម៉ាញ់ និង នេ​​សាទ​ខេត្ត យកទៅ​លែង​នៅ​ទំនប់​២០​ឧសភា ក្នុងភូមិ​សាស្ត្រ​ស្រុក​បរិបូរណ៍ ៕​ ដោយ​៖​កូ​ឡាប​

spot_img
×