Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ កាប់​ទៅលើ​ជនរងគ្រោះស្លាប់ នៅ​ក្រុង​បាន​លុង​

spot_img

​រតនគិរី​៖ កម្លាំង​អាវុធ​ហ​ត្ត​ក្រុង​បាន​លុង សហការ​ជាមួយ អាវុធ​ហ​ត្ត​ខេត្ត រតនគីរី ឃាត់ខ្លួន​ជនដៃដល់​ម្នាក់ កាប់សម្លាប់​យុវជន​ម្នាក់ កាលពី ថ្ងៃ​23 កក្កដា 2019​កន្លងទៅ នៅ​មាត់បឹង​កន្សែង​។ ក្រោយពី​កើត ហេតុ​ជនដៃដល់ បាន​រត់​គេចខ្លួនបាត់ រហូតដល់​ថ្ងៃទី​28​កក្កដា​20 19.​នេះ ទើប​កម្លាំង​អាវុធ​ហ​ត្ត​ចាប់ខ្លួនបាន​។​

​នា​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៩​នេះ ក្រោយពី​បើក​ការស្រាវជ្រាវ​យ៉ាង​យក ចិត្ត​ទុកដាក់ លើ​ករណី​ឃាតកម្ម​នៅ​ក្រុង​បាន​លុង ខេត្តរតនគិរី​រួចមក កម្លាំង​អាវុធហត្ថ​ក្រុង​បាន​លុង សហការ​ជាមួយ កម្លាំង​ជំនាញ​អាវុធហត្ថ​ខេត្តរតនគិរី បាន​ឃាត់ខ្លួន យុវជន​ម្នាក់​មានឈ្មោះ ស ម៉ា​កូ អាយុ​១៨​ឆ្នាំ ស្ថិតនៅ​ភូមិ​លូត ឃុំ​ទីង​ចាក់ ស្រុក​បរ​កែវ​។​

​ករណី​ហិង្សា​នេះ​កើតឡើង​នៅ​យប់​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៩ កន្លងទៅ ដោយ​ជនសង្ស័យ បាន​យក​ដាវ កាប់​ទៅលើ​ជនរងគ្រោះ​ឈ្មោះ អេង រដ្ឋា បណ្ដាល​ឱ្យស្លាប់​នៅនឹងកន្លែង ត្រង់ចំណុច​លោកតា​ជួង​មាត់បឹង​កន្សែង ស្ថិត​ក្នុ​ភូមិ​ទេស​អន្លង់ សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង រួច​ជន​ជនសង្ស័យ​ក៏​រត់គេចខ្លួន​។​

​បន្ទាប់ពី​ទទួល​ព័ត៌មាន​ថា ជនសង្ស័យ​ទៅសម្ងំ​លាក់ខ្លួន​ក្នុងភូមិ​លូត ឃុំ​ទីង​ចាក់ ស្រុក​បរ​កែវ កម្លាំង​ជំនាញ​អាវុធហត្ថ​បាន ចុះ​ឃាត់ខ្លួន​ជាក់ស្តែង​តែម្តង​។ ជនសង្ស័យ​រួម​នឹង​វត្ថុតាង ត្រូវបាន​បញ្ជូន​ទៅកាន់ ទីបញ្ជាការ​អាវុធ​ខេត្ត​រន​គិរី ដើម្បី​កសាង​សំណុំ​បញ្ជូន ទៅ​សាលាដំបូង​ខេត្ត​ផ្តន្ទាទោស​តាមច្បាប់​៕​ ដោយ​៖​កូ​ឡាប​

spot_img
×