Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សែនព្រេន​ជាមួយ​ម្តាយ​បាន​ប្រមាណ​៦​ខែ បែរជា​ឪពុកចុង មក​ចាប់រំលោភ​កូនដើម

spot_img

​កណ្តាល ​៖ ​នគរបាល​ស្រុក​ខ្សាច់កណ្តាល បាន​រាយការណ៍​ពី​ករណី​រំលោភ​សេពសន្ថវៈ​មួយ ដែល​បង្កឡើង​ដោយ​ឪពុកចុង ចាប់រំលោភ​កូនដើម បន្ទាប់ពី​បាន​សែនព្រេន​យកគ្នា​ជា​ប្តី​ប្រពន្ធ​ជាមួយ​ម្តាយ​ក្មេងរងគ្រោះ​ប្រមាណ​៦​ខែ​។​

​កើតហេតុ​ការណ៍​ចាប់រំលោភ​នេះ​បាន​កើតឡើង​ថ្ងៃទី​៣១​ខែធ្នូ​ឆ្នាំ​២០១៧ ម៉ោង​៥:៣០​នាទី ទៀបភ្លឺ ចំណុច​ភូមិ​វិហារ​សួគ៌​ជើង ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ហើយ​ជនបង្ក​ជា​ឪពុកចុង​ត្រូវ​ចាប់ខ្លួន នា​ថ្ងៃទី​១​ខែមករា​ឆ្នាំ​២០១៨ យោងតាម​ពាក្យបណ្តឹង​របស់​ក្មេងស្រី​រងគ្រោះ ដែល​ប្តឹង​ចូល​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​វិហារ​សួគ៌​។ ជនរងគ្រោះ​ឈ្មោះ វ​.​ណ ភេទ​ស្រី អាយុ ១៣ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ មាន​ទីលំនៅ​ភូមិ​តាកែវ​២ ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។ ជនសង្ស័យ​ឈ្មោះ វ៉េង ពី​វ ហៅ ទ្រី ភេទ ប្រុស អាយុ ៤៤ ឆ្នាំ​ជនជាតិ ខ្មែរ មុខរបរ លក់ដូរ មាន​ទីលំនៅ​ភូមិ​តាកែវ​២ ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​។

​នគរបាល​ក៏បាន​បញ្ជាក់​អំពី​សភាព​រឿង​ហេតុថា នៅ​អំឡុង​ខែមិថុនា ឆ្នាំ​២០១៧ ម្តាយ​កុមារី​រងគ្រោះ នៅ​ភូមិ​តាកែវ​២ ឃុំ​វិហារ​សួគ៌ បាន​លែងលះ​ជាមួយ​ប្តី​ដើម​ឈ្មោះ ជា វន បន្ទាប់មក​ឈ្មោះ ពេញ ខុន បាន​ស្រឡាញ់​និង​សែនព្រេន​ជាមួយ​ឈ្មោះ វ៉េង ពី​វ ភេទ ប្រុស មាន​ស្រុកកំណើត​ភូមិ​ស្លា ឃុំ​ស្វាយ​រមៀត ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ជា​ប្តី​ប្រពន្ធ ហើយ​បាន​ស្នាក់នៅ​ផ្ទះជួល​នៅក្នុង​ក្រុមហ៊ុន​7NG ជាមួយ​កូនស្រី​រងគ្រោះ និង​ប្ដី​ចុង​ឈ្មោះ​វ៉េង ពីង ដើម្បី​ប្រកបមុខរបរ​រកស៊ី​។ នៅពេល​កន្លងមក​ឈ្មោះ វ៉េង ពី​វ តែងតែ​បៀតបៀន​ទៅលើ​ឈ្មោះ វ​.​ណ ជា​កូនចុង​ដូចជា ឱបថើប ច្របាច់​សុដន តែ​ជនរងគ្រោះ​មិនដែល​និយាយ​រឿងហេតុ​ប្រាប់​ម្តាយ​ទេ ព្រោះ​ខ្លាច​ម្តាយ​ពិបាកចិត្ត រហូតដល់​ថ្ងៃទី​៣០​ខែធ្នូ​ឆ្នាំ​២០១៧ វេលា​ម៉ោង ២០ ជនរងគ្រោះ និង​មិត្ត​ភ​ក្ភិ បាន​ចេញពី​ផ្ទះជួល​ទៅ​មើលល្ខោន​បាសាក់ នៅ​ជិត​ផ្ទះ​នៅក្នុង​ក្រុមហ៊ុន​7NG​។ រហូតដល់​ម៉ោង​២​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​៣១​ខែធ្នូ​ឆ្នាំ​២០១៧ ជនរងគ្រោះ​ត្រឡប់​ពី​មើលល្ខោន​វិញ ឡើងទៅ​ដេក​លើ​ឡៅតឿ​ក្នុងផ្ទះ​ខ្លួន ចំណែក​ឈ្មោះ វ៉េង ពី​វ បាន​ដេក​ជាមួយ​ប្រពន្ធ​នៅលើ​គ្រែ ក្នុង​ផ្ទះជួល​នោះដែរ​។ ដល់​វេលា​ម៉ោង ៥ ទៀបភ្លឺ ឈ្មោះ វ៉េង ពី​វ បាន​ក្រោក​ពី​ដេក លប​ឡើ​ទៅលើ​ឡៅតឿ កន្លែង​ក្មេងស្រី​រងគ្រោះ​ដេក​តែម្នាក់ឯង ពេលនោះ​ឈ្មោះ វ៉េង ពី​វ បាន​ថើប​ជនរងគ្រោះ ដែល​កំពុងតែ​ដេក​លង់លក់​។ ភ្លាមនោះ​ជនរងគ្រោះ បាន​ភ្ញាក់​ដឹងខ្លួន ហើយ​និយាយថា ធ្វើ​អី​អីចឹង ឈ្មោះ វ៉េង ពី​វ និយាយថា ក្រោក​ឡើងទៅ​ជួយ​ដាក់​សាច់​ឲ្យ​ម៉ូយ ចំណែក​ម្តាយ​ឈ្មោះ ពេញ ខុន បាន​ក្រោក​ទៅ​លក់​សាច់ជ្រូក​​នៅឯ​ផ្សារ​វិហារ​សួគ៌​បាត់​ហើយ បន្ទាប់ពី​ឈ្មោះ វ៉េង ពី​វ បាន​ឌុប​ជនរងគ្រោះ ចេញពីផ្ទះ​ជួល​ថា​ទៅ​ដាក់​សាច់ជ្រូក​ឲ្យ​ម៉ូយ តែ​បែរជា​ឌុប​ជនរងគ្រោះ ទៅក្រោយ​រោងចក្រ​ទី​៨ កន្លែង​ស្ងាត់ បាន​ឈប់​ម៉ូតូ ហើយ​ធ្វើក​ល្បិច​និយាយថា គេ​ឲ្យ​មក​យក​ជ្រូក​ងាប់​នៅ​នឹង​។ ជនរងគ្រោះ បាន​និយាយថា ជ្រូក​ងាប់​អី​នៅ​កន្លែង​ស្ងាត់​នឹង ពេលនោះ​ជនរងគ្រោះ​បាន ចុះ​ពីលើ​ម៉ូតូ​រត់​បម្រុង​មក​ផ្ទះ​វិញ តែ​ត្រូវ​ឈ្មោះ វ៉េង ពី​វ ជិះ​ម៉ូតូ​ដេញតាម ហើយ​ចុះ​ពីលើ​ម៉ូតូ​ស្ទុះ​ទៅ​ចាប់​ជនរងគ្រោះ​ជាប់ ហើយ​ខ្ទប់មាត់​អូស​ចូល​វាលស្មៅ​ ​ចាប់​ស្រាតខោ​ជនរងគ្រោះ ហើយ​ធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ​បានសម្រេច​។ លុះ​ថ្ងៃទី​១​ខែមករា​ឆ្នាំ​២០១៨ វេលា​ម៉ោង ១៦ ជនរងគ្រោះ បាន​ប្រាប់​បងជីដូនមួយ បន្ទាប់មក​បាន​នាំ​ដាក់ពាក្យ​បណ្តឹង នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​វិហារ​សួគ៌​។ ក្រោយពី​ទទួល​ពាក្យបណ្តឹង​កម្លាំង​ប៉ុស្តិ៍​បាន​ឃាត់ខ្លួន ​វ៉េង ពី​វ​ ​បញ្ជូនមក​អធិការ​ដ្នា​ន​នគរបាល​ស្រុក​បន្ត អនុវត្តតាម​នីតិវិធី​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×