Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ពិនិត្យ​ការដ្ឋាន​សាងសង់​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ

spot_img

​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ១៣​រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៩​នេះ

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ពិនិត្យ​ការដ្ឋាន​សាងសង់​ពហុ​កីឡដ្ឋាន​ជាតិ មរតក​តេ​ជោ ដែល​បាន និង​កំពុងដំណើរការ​សាងសង់ នៅ សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រាយ​ចង្វារ រាជធានី​ភ្នំពេញ​។

​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ត្រូវបាន​សាងសង់​លើ​ផ្ទៃដី ទំហំ​ជាង ៨៥ ហិកតា ក្នុង​តំបន់​អភិវឌ្ឍន៍​របស់លោក​ឧក​ញ៉ា លី យ៉ុង​ផាត់​។ សំណង់​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ត្រូវបាន​សាងសង់​ជា ៣ ដំណាក់កាល ដោយមាន​រចនាសម្ព័ន្ធ​កីឡា​សំខាន់ៗ​ដូចជា មណ្ឌលកីឡា​ក្នុង​សាល​មណ្ឌល​កីឡាហែលទឹក​, សាល​ហាត់​កីឡា​ប្រយុទ្ធ​, អគារ​ស្នាក់នៅ ,​អាហា​រដ្ឋា​ន ,​ទីលាន​ហ្វឹកហាត់​ក្រៅ​អគារ , សាល​វេជ្ជសាស្ត្រ វិទ្យាសាស្ត្រ​កីឡា ,​សាល​ហាត់​សាច់ដុំ ,​សាល​កាយសម្ព័ន្ធ​, សាល​កីឡា​បាញ់កាំភ្លើង​,​មជ្ឈមណ្ឌល​កីឡា​ហុក​គី និង​សាល​កីឡា​ប្រពៃណី​ផងដែរ​។

​ការសម្រេចចិត្ត​សាងសង់​ពហុ​កីឡដ្ឋាន​ជាតិ​ថ្មី​នេះ ដើម្បី​លើកស្ទួយ​វិស័យ​កីឡា និង​មួយផ្នែក​ទៀត សម្រាប់​កម្ពុជា​ឈានឆ្ពោះ ទៅធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត​កីឡា​តំបន់​អាស៊ាន ហៅថា Sea Grame នៅ​ឆ្នាំ​២០២៣៕​ ដោយ​៖​កូ​ឡាប​

spot_img
×