Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រូបសំណាក​លួង​ព្រះស្តេច​កន និង​រូបសំណាក​ព្រះបាទ​ជ័យ​វ​រ័​ន្ម​ទី​០៧ ត្រូវបាន​ក្រុម​អតីត​សិស្ស​ជំនាន់​ឆ្នាំ​១៩៨៦ ​យកមក​តម្កល់​ក្នុង​វិទ្យាល័យ​ជាស៊ីម

spot_img

​តាកែវ​៖ ក្រុម​អតីត​សិស្ស​វិទ្យាល័យ​ជាស៊ីម​តាកែវ​ ប្រមាណ​ជិត​១០០​នាក់ ដែល​រៀន​នៅ​ជំនាន់​ឆ្នាំ​សិក្សា​១៩៨៦ បាន​រួមគ្នា​ផ្តួចផ្តើម​កសាងឡើង​នូវ​រូបសំណាក​លួង​ព្រះស្តេច​កន និង​ជួសជុល​កែលម្អរ រូបសំណាក​ព្រះបាទ​ជ័យ​វ​រ័​ន្ម​ទី​០៧ នៅក្នុង​បរិវេណ​សាលា​នេះ​ផ្ទាល់ ។ ពិធី​សម្ពោធ​នេះ​រៀបចំ​ធ្វើឡើង​នៅ​រសៀល​ថ្ងៃអាទិត្យ ទី​២៧ ខែកក្កដា ឆ្នាំ​២០១៩ ។​

លោក រិ​ន រ៉ាវី ដែលជា​អ្នក​ផ្តួច​ផ្តើមកសាង​រូបសំណាក​ទាំងពីរ​នេះ និង​រៀបចំ​កម្មវិធី​ឲ្យ​មានការ​ជួបជុំ​មិត្ត​រួម​ជំនាន់​ឆ្នាំ​សិក្សា​១៩៨៦ បាន​មានប្រសាសន៍ថា ដើម្បី​ជាការ​រំលឹក​ដឹងគុណ និង​ជាការ​ចងចាំ​នូវ​អនុស្សា​វី​រយ៍​ជាច្រើន​មិនអាច​បំភ្លេចបាន ដែល​ក្រុម​យើង​ធ្លាប់បាន​សិក្សា​រៀនសូត្រ​ក្នុង​សាលា​មួយ​នេះ ពិសេស​ចំពោះ​លោកគ្រូ​អ្នកគ្រូ​បានផ្តល់​ចំណេះដឹង​ដល់​ពួកយើង​ទាំងអស់គ្នា មិត្ត​រួម​ជំនាន់​បាន​មូលមតិ​គ្នា កសាងឡើង​នូវ​រូបសំណាក​លួង​ព្រះស្តេច​កន និង​ជួសជុល​កែលម្អរ រូបសំណាក​ព្រះបាទ​ជ័យ​វ​រ័​ន្ម​ទី​០៧ ដែលមាន​ស្រាប់​តែមាន​សភាព​ចាស់ នៅក្នុង​បរិវេណ​សាលា​វិទ្យាល័យ​ជាស៊ីម ។​

លោក រិ​ន រ៉ាវី បន្ថែមទៀតថា ការកសាង​រូបសំណាក​លួង​ព្រះស្តេច​កន និង​ជួលជុល​រូបសំណាក ព្រះបាទ​ជ័យ​វ​រ័​ន្ម​ទី​០៧ គឺ​ស្មើនឹង​ការដឹងគុណ និង​គោរព​គុណ​ដូចជា​ឪពុកម្តាយ​យើងទាំងអស់គ្នា​ដែរ ព្រោះ​គ្រូ​គឺជា​គុណធម៌​មួយ​ដ៏​ប្រពៃ​ដែល​មិនអាច​ខ្វះ​បានឡើយ ពិសេស​គឺ​ដើម្បី​បញ្ជាក់​អំពី​ទឹកចិត្ត​កតញូ​របស់​សិស្ស​គ្រប់រូប​ចំពោះ​លោកគ្រូ​អ្នកគ្រូ ដែល​បាន​ខិតខំ​បង្ហាត់បង្រៀន​សិស្ស ឲ្យ​មាននូវ​ពុទ្ធិ​ច្បាស់លាស់​ប្រកបដោយ​បញ្ញាញាណ ប្រកបដោយ​គុណធម៌ សិ​ល​ធម៌​ល្អ​ក្នុងសង្គម និង​ក្លាយជា​ទំពាំង​ស្នង​ឬ​ស្សី​សម្រាប់​ប្រទេសជាតិ​បន្តវេណ​ទៅ​ថ្ងៃក្រោយ​ផងដែរ ហើយ​ម្យ៉ាងវិញទៀត​នៅក្នុង​ពិធី​នេះ ក៏​ផ្តល់ឱកាស​ដល់​អតីត​សិស្ស​ទាំងអស់​បាន​ជួបជុំគ្នា​សាកសួរ​សុខទុក្ខ និង​បាន​ផ្លាស់ប្តូរ​បទពិសោធន៍​ពីគ្នា​ទៅវិញទៅមក ព្រោះ​យើង​បាន​បែក​គ្នា​អស់​រយៈពេល​ជិត​៣៥​ឆ្នាំ​មកហើយ ពិសេស​គឺ​ដើម្បី​ផ្តល់ជូន​គម្រូ​ដល់​សិស្ស​ប្អូនៗ​ជំនាន់​ក្រោយ​ឲ្យ​គិតគូរ និង​ធ្វើ​អ្វីមួយ​ទុកជា​ស្នាដៃ​នៅក្នុង​សាលារៀន​របស់ខ្លួន​សម្រាប់​ជំនាន់​របស់​ពួកគេ ៕ ដោយ ៖ តាកែវ​

spot_img
×