Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉េអឹម​រកឃើញ​រោង​ឈើ​នៅ​ជិត​ព្រំដែន ដើម្បី​ដឹកឈើ​ទៅ​ប្រទេស​វៀតណាម​

spot_img

​ខេត្តមណ្ឌលគិរី​៖ ក្រុមការងារ​បង្ក្រាប​ប​ទ​ល្មើស​ធនធានធម្មជាតិ បាន​ចុះ​ត្រួតពិនិត្យ​រោង​សន្និធិ និង​ច្រកព្រំដែន ជា​លទ្ធផល រកឃើញថា​មាន​ជនជាតិ​វៀតណាម​ម្នាក់ ឈ្មោះ ប៊ី​ញ ជា​យោធា វៀតណាម ថ្នាក់​វរសេនីយ៍ទោ បានផ្តល់​លុយ​ឲ្យ​ឈ្មោះ សួន គឹម​ហេង ម្ចាស់​រោង​សន្និធិ និង​ជនជាតិ​វៀតណាម​ម្នាក់​ឈ្មោះ វ៉ាង ដើម្បី​បង្កើត​រោង​សន្និធិ​នៅ​ជិត​ព្រំដែន ដើម្បី​ដឹកឈើ​ទៅ​ប្រទេស​វៀតណាម និង​បានក​ក់លុយ​ឲ្យ​ក្រុមហ៊ុន​ថាច់​វូដ ៥​ម៉ឺន​ដុល្លារ ដើម្បី​ឲ្យ​ក្រុមហ៊ុន​ប្រមូល​ឈើ​ផ្គត់ផ្គង់​ឲ្យ​ដេប៉ូ​ខ្លួន​។​

​លោក​អេង ហ៊ី បាន​ថ្លែងថា នៅ​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៩ ក្រុមការងារ​បង្ក្រាប​ប​ទ​ល្មើស​ធនធានធម្មជាតិ បាន​ចុះ​ត្រួតពិនិត្យ​រោង​សន្និធិ និង​ច្រកព្រំដែន ជា​លទ្ធផល បាន​ត្រួតពិនិត្យ​ច្រក​ឡា​ប៉ា​ខេ និង​ច្រក​ដាក់​ដាំ ក្នុង​ខេត្តមណ្ឌលគិរី មាន​សភាព​ស្ងប់ស្ងាត់ បាន​ត្រួតពិនិត្យ​រោង​សន្និធិ​ចំនួន​២​កន្លែង ។​

១- រោង​សន្និធិ​ស្ថិតនៅក្នុង​ស្រុក​កែវ​សីមា ចំងាយ​ពី​ព្រំដែន ច្រក​ឡា​ប៉ា​ខេ ប្រហែល​៣​គីឡូម៉ែត្រ រោង​សន្និធិ​នេះ មានច្បាប់​អនុញ្ញាត ប៉ុន្តែ​មិនទាន់​ដំណើរការ​ទេ​។​

២- រោង​សន្និធិ សួន គឹម​ហេង នៅក្នុង​ស្រុក​កែវ​សីមា ចំងាយ​ពី​ច្រក​ឡា​ប៉ា​ខេ ប្រហែល​ជាង​៧​គីឡូម៉ែត្រ មាន​ស្តុក​ឈើ​ចំនួន ៩៨​ម៉ែត្រត្រីគុណ ដែល​ឈើ​នេះ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​បាន​ចុះ​ពិនិត្យឃើញ​ឈើ​ល្មើស​លើស​ចំនួន ៦២​ម៉ែត្រត្រីគុណ ប៉ុន្តែ​ប្រភព​ឈើ​ដឹក​ពី​ក្រុមហ៊ុន​ថាច់​វូដ ដែល​ក្រុមហ៊ុន​នេះ​បាន​ប្រមូល​កាប់​ពី​ដែន​ខាងក្រៅ​អូស​ចូល​ក្រុមហ៊ុន ហេតុនេះ​ក្រុមការងារ​សន្មត​ថា​ឈើ​ទាំង ៩៨​ម៉ែត្រត្រីគុណ​នេះ​ខុសច្បាប់​ទាំងអស់​។

នៅ​រោង​សន្និធិ​មិនមាន​ម្ចាស់ ប៉ុន្តែ​មាន​បុរស​១​នាក់ បាន​អះអាងថា​ជា​តំណាង​ក្រុមហ៊ុន ឈ្មោះ ធឿន កើត បាន​យក​ឯកសារ និង​បំភ្លឺ​ជូន​សមត្ថកិច្ច​ថា មាន​ជនជាតិ​វៀតណាម​ម្នាក់ ឈ្មោះ ប៊ី​ញ ជា​យោធា វៀតណាម ថ្នាក់​វរសេនីយ៍ទោ ​បានផ្តល់​លុយ​ឲ្យ​ឈ្មោះ សួន គឹម​ហេង ម្ចាស់​រោង​សន្និធិ និង​ជនជាតិ​វៀតណាម​ម្នាក់​ឈ្មោះ វ៉ាង ដើម្បី​បង្កើត​រោង​សន្និធិ​នៅ​ជិត​ព្រំដែន ដើម្បី​ដឹកឈើ​ទៅ​ប្រទេស​វៀតណាម និង​បានក​ក់លុយ​ឲ្យ​ក្រុមហ៊ុន​ថាច់​វូដ ៥​ម៉ឺន​ដុល្លារ ដើម្បី​ឲ្យ​ក្រុមហ៊ុន​ប្រមូល​ឈើ​ផ្គត់ផ្គង់​ឲ្យ​ដេប៉ូ​ខ្លួន​៕​ ដោយ​៖​កូ​ឡាប​

spot_img
×