Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការបន្ត​ស្វែងរក​ដំណោះស្រាយ​ដីធ្លី​សហគមន៍​ទំហំ ៣៤៣៦.៥៩​ហិច​តា ក្នុង ៤​សហគមន៍ ស្ថិតនៅក្នុង​ខេត្ត​ត្បូងឃ្មុំ​

spot_img

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៩ ប្រជាពលរដ្ឋ​ប្រមាណ ១៦០ នាក់ តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ចំនួន ៦១១ គ្រួសារ ដែលមាន​ដី​សហគមន៍​ទំហំ ៣៤៣៦.៥៩​ហិច​តា ក្នុង ៤​សហគមន៍ ស្ថិតនៅក្នុង​ខេត្ត​ត្បូងឃ្មុំ នឹង​ជួបប្រជុំគ្នា​ម្តងទៀត ដើម្បី​ដាក់​ញត្តិ​ទៅកាន់ ក្រសួង​ដែនដី​នគរូបណីយកម្ម និង​សំណង់ ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ និង​ក្រសួងមហាផ្ទៃ ដើម្បី បដិសេធន៍​លើ​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ចុះ​នៅ​ថ្ងៃទី​២២ ខេ​កក្ដ​ដា ឆ្នាំ​២០១៩ កាលពីពេល​កន្លងទៅ និង​ស្នើសុំ​ឲ្យ​ក្រសួង​ចុះ​ស៊ើបអង្កេត និង​ធ្វើ​កិច្ច​អន្តរាគមន៍​លើ​ករណី​នៃ​ការយក​ដី​សហគមន៍​ទៅ​សប្បទាន​ឲ្យ​ក្រុមហ៊ុន និង​ឈ្មួញ​។

​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន កម្មវិធី​នេះ​ប្រព្រឹត្តទៅ​ដូចខាងក្រោម​៖ ថ្ងៃ​ច័ន្ទ ទី ២៩ ខែកក្កដា ឆ្នាំ​២០១៩ វេលា​ម៉ោង ៨ នាទី​ព្រឹក ដល់​ម៉ោង ១២​ថ្ងៃត្រង់ នៅ​ក្រសួង​ដែនដី​នគរូបណីយកម្ម និង​សំណង់ ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ និង​ក្រសួងមហាផ្ទៃ​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×