Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុម​សកម្មប្រយុទ្ធ Boko Haram បាញ់រះ​លើ​ពិធី​បុណ្យសព បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ជិត ៧០​នាក់​

spot_img

​មនុស្ស​យ៉ាងហោចណាស់​ចំនួន ៦៥​នាក់​បាន​បាត់​បង់ជីវិត ក្រោយពេល​ក្រុម​សកម្មប្រយុទ្ធ Boko Haram បានធ្វើការ​បាញ់ប្រហារ​ទៅលើ​ពិធី​បុណ្យសព​មួយកន្លែង ស្ថិតក្នុង​រដ្ឋ Borno ប្រទេស​នី​ហ្សេ​រី​យ៉ា​។​

​សាក​ក្សី​ដែល​ឃើញ​ហេតុការណ៍​ដ៏​រន្ធត់​នោះ​និយាយថា ក្រុម​ខ្មាន់កាំភ្លើង​បាន​ជិះ​ម៉ូតូ និង​រថយន្ត​ចូលក្នុង​ភូមិ​មួយ និង​បានធ្វើ​ការបាញ់​រៈ​ទៅលើ​អ្នកចូលរួម​ពិធីបុណ្យ​សព បណ្តាល​ឲ្យ​មនុស្ស​យ៉ាងច្រើន​ស្លាប់​នៅនឹងកន្លែង​កើតហេតុ ខណៈ​អ្នក​ផ្សេងទៀត ត្រូវបាន​បាញ់សម្លាប់ នៅពេល​ពួកគេ​ព្យាយាម​ដេញ​ខ្មាន់កាំភ្លើង​ឲ្យ​ចេញ​។​

​ហេតុការណ៍​បាញ់ប្រហារ​ដ៏​រន្ធត់​នោះ​កើតឡើង​នៅ​ថ្ងៃ​សៅ​រ៍ ។ បច្ចុប្បន្ន មានការ​វាយប្រហារ​រ​បស់​ក្រុម​អ៊ីស្លាម​កើតឡើង​យ៉ាងខ្លាំង​នៅក្នុង​តំបន់​។​

​មន្ត្រី​រដ្ឋាភិបាល​ម្នាក់​ឈ្មោះ Muhammed Bulama បាន​គិតថា ការបាញ់ប្រហារ​នោះ​ទំនងជា​ការសង​សឹករ​បស់​ក្រុម Boko Haram បន្ទាប់ពី​សមាជិក​នៃ​ក្រុម​នេះ​ចំនួន ១១​នាក់​ត្រូវបាន​កងកម្លាំង​បាញ់សម្លាប់​កាលពី ២​សប្តាហ៍​មុន​។​

​ប្រធានាធិបតី​នី​ហ្សេ​រី​យ៉ា លោក Muhammadu Buhari បានធ្វើការ​ថ្កោលទោស​ការវាយប្រហារ​នោះ និង​បាន​បញ្ជា​ឲ្យ​កងកម្លាំង​រដ្ឋាភិបាល​តា​ម​ប្រមាញ់​ក្រុម​ដែល​បានធ្វើការ​វាយប្រហារ​នោះ​។​

​សូមបញ្ជាក់ថា Boko Haram គឺជា​ក្រុម​រដ្ឋ​អ៊ីស្លាម ហើយ​បច្ចុប្បន្ន ក្រុម​នេះ​កំពុងធ្វើការ​ប្រយុទ្ធប្រឆាំង ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល ដើម្បី​បង្កើត​រដ្ឋ​អ៊ីស្លាម​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​

​ប្រភព​៖ BBC​

spot_img
×