Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ចាប់ខ្លួន​បុរស​ម្នាក់ លួច​អាវុធខ្លី និង​ទូរស័ព្ទដៃ​

spot_img

អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ម្នាក់ ដែល​ប្រើប្រាស់​គ្រឿងញៀន ត្រូវ​នគរបាល​ចាប់ខ្លួន​ករណី​លួច​អាវុធខ្លី និង​ទូរស័ព្ទដៃ នៅផ្ទះ​គ្មាន​លេខ ភូមិ​ដើម​ស្លែង សង្កាត់​ច្បារអំពៅ​ទី​២ ខណ្ឌ​ច្បារអំពៅ កាលពី​ថ្ងៃទី ២៣-​ខែកក្កដា​-២០១៩ ម៉ោង​១២​និង​៣០​នាទី​ ។ ​ជនរងគ្រោះ​ឈ្មោះ មៀ​ច ច​ន្ធូ ភេទប្រុស អាយុ៣៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរនគរបាល ស្នាក់នៅ​ភូមិ​ដើម​ស្លែង សង្កាត់ ច្បារអំពៅ​ទី​២ ខណ្ឌ​ច្បារអំពៅ​។​

​ជនសង្ស័យ​ឈ្មោះ ប៊ុន រដ្ឋា ហៅ តួ ភេទ ប្រុស អាយុ ២៩​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ គ្មាន ស្នាក់នៅ​ភូមិ​ឬ​ស្សី​ស្រស់ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ​។​

មុនពេល​កើតហេតុ​ជនរងគ្រោះ​ទុក​អាវុធ​ខ្លីម៉ាក CF-៩៨ លេខ ០០៥៨៨៤ និង​ទូរស័ព្ទដៃ ០១​គ្រឿង ម៉ាក iPhone ពណ៌​ស ទុក​នៅក្នុង​ថតតុ (​ផ្ទះកើតហេតុ​) ដោយ​ពុំបាន​ចាក់សោ​ទ្វារ​បន្ទប់​ទេ រួច​ចេញទៅ​មើល​កម្មករ​ធ្វើការ​នៅ​ខាងក្រៅ ស្រាប់តែ​ជនសង្ស័យ ដើរចូល​ក្នុងផ្ទះ​ជនរងគ្រោះ លួច​អាវុធខ្លី និង​ទូរស័ព្ទដៃ​ខាងលើ រួច​គេចខ្លួន​។ លុះដល់​ថ្ងៃទី​២៨-​ខែកក្កដា​-​ឆ្នាំ​២០១៩ ម៉ោង​១៧​និង​០០​នាទី សមត្ថកិច្ច​យើង​ស្រាវជ្រាវ ឃាត់ខ្លួន​ជនសង្ស័យ នៅ​សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល និង​ដកហូត​អាវុធខ្លី​០១​ដើម (​ម៉ាក​ខាងលើ​), បង់​០១ និង​គ្រាប់​ចំនួន ០៧​គ្រាប់ បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ និង​ចាត់​ការបន្ត​តាម​និតិ​វិធី​ច្បាប់​៕​ ដោយ​៖​កូ​ឡាប​

spot_img
×