Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជិត ៤០​នាក់​ស្លាប់ ក្រោយ​គ្រោះ​រអិល​បាក់​ដី​វាយប្រហារ​ភូមិ​មួយ​នៅ​ប្រទេស​ចិន​

spot_img

​មនុស្ស​យ៉ាងហោចណាស់​ចំនួន ៣៦​នាក់​បាន​ស្លាប់ ក្នុង​គ្រោះ​រអិល​បាក់​ដី ដែល​បាន​វាយប្រហារ​ភូមិ​មួយ ស្ថិតនៅ​ភាគខាងត្បូង​ប្រទេស​ចិន​។​

​បើតាម​ប្រព័ន្ធ​ផ្សព្វ​ក្នុង​តំបន់​បាន​ឲ្យ​ដឹងថា មនុស្ស​ចំនួន ១៥​នាក់​កំពុង​បាត់​ខ្លួន បន្ទាប់ពី​មាន​រលក​ល្បាប់​ភក់​វាយប្រហារ និង​កប់​ផ្ទះ​ចំនួន ២០​ខ្នង នៅ​ខេត្ត Guizhou​។​

​អាជ្ញាធរ​ចិន​បាន​ថ្លែងថា ពួកគេ​បាន​ជួយសង្គ្រោះ​មនុស្ស​ចំនួន ៤០​នាក់​ឲ្យ​រួចផុតជីវិត​ពី​ការ​រអិល​បាក់​ដី នៅ​តំបន់ Shuicheng​។​

​ការ​រអិល​បាក​ដី​នោះ​កើតឡើង ក្រោយពេល​ភ្លៀង​ខ្លាំង​នៅតែ​បន្ត​ធ្លាក់​។​

​គ្រួសារ​មួយ​មាន​សមាជិក ៤​នាក់​គឺ​ស្ថិតក្នុង​ចំណោម​ជនរងគ្រោះ​ដែល​ស្លាប់​។​

​សូមបញ្ជាក់ថា គ្រោះ​រអិល​បាក់​ដី តែង​កើតមាន​ញឹកញាប់​នៅក្នុង​ប្រទេស​ចិន ជាពិសេស​នៅ​តំបន់​ជនបទ និង​តំបន់ភ្នំ ក្រោយពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​។ កាលពី​ខែ​មុន មាន​គ្រោះ​រអិល​បាក់​ដី​កើតឡើង​នៅក្នុង​ខេត្ត Fujian បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ និង​របួស​ជាច្រើន​នាក់​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​

ប្រភព​៖ BBC​

spot_img
×