Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្រ្តីកសិកម្ម ៖ កែប្រែទ​ម្លាប់ក​សិករ ពីការ​ផ​លិត សម្រាប់បម្រើសេចក្ដីត្រូវការរ​បស់​ខ្លួន មកជាការផ​លិត​សម្រាប់​ធ្វើពាណិជ្ជ​កម្ម

spot_img

ភ្នំពេញ៖ លោករ​ដ្ឋមន្រ្តី​កសិកម្ម បានថ្លែងថា ក្នុងបរិបទកំណើន​សេដ្ឋ​កិច្ចនេះ បានទាមទារ និងផ្តល់ឱកាស​ដល់ប្រ​ជាកសិ​ករ​យើងកែ​ប្រែទ​ម្លាប់ ពីការផលិតសម្រា​ប់​បម្រើសេ​ចក្ដីត្រូ​វការ​របស់​ខ្លួន មកជាការផលិតសម្រា​ប់ធ្វើ​ពាណិ​ជ្ជកម្ម និងបំពេញត​ម្រូ​វការ​នៃទី​ផ្សារ ពោលគឺពី “កសិករ ទៅជា កសិ-ពាណិជ្ជករ”។ ហើយការប្រែ​ប្រួលនេះ​ ក៏បានប្រែក្លាយសហ​គម​ន៍កសិ​កម្ម​យើង ទៅជាកម្លាំងចលករ​មួ​យយ៉ាង​សំខា​ន់ ដែលនាំឲ្យមានការផ្លា​ស់ប្ដូ​រជាវិ​ជ្ជមាន នៅក្នុងសេដ្ឋកិច្ច​ស​ង្គមជ​នបទ​កម្ពុជា​ផងដែរ។

នៅថ្ងៃទី២៩ ខែកក្កដា​ ឆ្នាំ២០១៩ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងក​សិ​កម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក Hidehisa Horinouc​hi ឯកអគ្គរាជទូតជប៉ុ​នប្រ​ចាំព្រះ​រាជាណា​ចក្រ​កម្ពុ​ជា បានអញ្ជើញចូល​រួ​មជាអ​ធិបតី​ ក្នុងពិ​ធីបើកសម្ពោធដាក់ឲ្យប្រើប្រា​ស់ម​ជ្ឈម​ណ្ឌលប្រ​មូលផ្តុំ ពិនិត្យគុណភា​ព​ និងចែកចាយបន្លែរ​ប​ស់មន្ទី​រកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត​កណ្តា​ល។

លោករដ្ឋមន្ត្រីបានថ្លែង​ថា រដ្ឋាភិបាលជប៉ុន ដែលតែងតែគាំ​ទ្រ​ និងជួយឧបត្ថម្ភ​ទាំ​ងធន​ធាន​ថវិកា និងអ្នកបច្ចេ​ក​ទេស ជាបន្តបន្ទាប់។ ជំ​នួយឥតសំណងស​ម្រាប់​សាង​សង់ម​ជ្ឈមណ្ឌ​លប្រមូ​លផ្តុំ ត្រួត​ពិនិ​ត្យ​គុណភា​ព និងចែកចាយបន្លែដែ​លត្រូវ​ដាក់ស​ម្ភោធ​ឲ្យប្រើប្រាស់នាឱកា​ស​នេះ គឺជាសក្ខីភាព​មួយ​ទៀត បង្ហាញ​ឲ្យឃើ​ញយ៉ាង​ជាក់ស្តែ​ង នូវស​ណ្តានចិត្តដ៏ឧត្តុង្គឧត្ត​ម​ និងការលើកទឹកចិ​ត្ត​របស់​រដ្ឋា​ភិបាល និងប្រជាជនជប៉ុន ​ចំពោះកម្ពុជាដែលកំពុងអនុវ​ត្ត​នូវក​ម្មវិធីកំណែទម្រង់លើ​គ្រប់​វិស័យ ក្នុងគោលដៅធ្វើទំនើ​បភា​វូប​នីយ​កម្ម និងការអភិវឌ្ឍប្រទេស​ជាតិ ដើម្បីផលប្រយោជន៍ប្រជាជ​ន​ប្រក​បដោយ​សម​ធម៌ និងប្រសិទ្ធភាពក្នុង​ការ​កសាងមូលដ្ឋានឆ្ពោះ​ទៅ​សម្រេចចក្ខុវិស័យកម្ពុ​ជានៅ​ឆ្នាំ២០​៣០ និង២០៥០។

លោករដ្ឋមន្ត្រីបន្ថែមទៀ​តថា ដោយសារសុខស​ន្តិ​ភាព ស្ថិរភាពន​យោ​បាយ និងសន្តិ​សុខ​សង្គ​ម បានធ្វើឲ្យសេដ្ឋកិច្ចកម្ពុ​ជាសម្រេចបានកំណើនលើស​ពី​ការរំ​ពឹងទុ​កក្នុងអត្រា ៧,៥% ក្នុងឆ្នាំ២០១៨​ កន្លង​មក​នេះ ដែលជាកំណើនមួយខ្ពស់​បំផុ​តក្នុងរយៈពេល១០​ឆ្នាំចុ​ងក្រោយ​នេះ។ ក្នុងបរិបទកំណើន​សេដ្ឋ​កិច្ច​នេះ បានទាមទារ និងផ្តល់ឱកាសដល់​ប្រជាកសិករយើងកែ​ប្រែទ​ម្លាប់ ពីការផលិតសម្រាប់ប​ម្រើសេ​ចក្ដី​ត្រូវកា​ររ​បស់ខ្លួន មកជាការផលិតសម្រា​ប់ធ្វើ​ពាណិជ្ជកម្ម និងបំពេញតម្រូ​វកា​រនៃ​ទីផ្សារ ពោលគឺពី “កសិករ ទៅជា កសិ-ពាណិជ្ជករ”។ ហើយការប្រែប្រួល​នេះ ក៏បានប្រែក្លាយសហគមន៍​ក​សិកម្ម​យើង ទៅជាកម្លាំងច​ល​ករមួ​យយ៉ា​ងសំខា​ន់ ដែលនាំឲ្យមានការផ្លាស់​ប្ដូរ​ជាវិជ្ជ​មាន នៅក្នុងសេដ្ឋកិច្ចសង្គម​ជន​បទក​ម្ពុជាផ​ងដែរ។

មួយវិញទៀត ប្រជា​ជនយើងក៏បានផ្លាស់ប្តូរឥ​រិយា​បថ មកបរិភោគចំណីអាហារ​ដែល​មានស្ត​ង់ដារ ប្រកបដោយ​គុណ​ភាព​ និងសុវត្ថិភាពខ្ព​ស់ ជាពិសេសផលិតផលប​ន្លែ ​និ​ងផ្លែ​ឈើជាដើ​ម។ រីឯភ្ញៀវទេសចរវិ​ញក៏​មានកា​រកើន​ឡើង ជាលំដាប់ពីមួយ​ឆ្នាំទៅមួយឆ្នាំ ដែលធ្វើឲ្យសេចក្តីត្រូ​វកា​រម្ហូ​បអាហា​រ ដែលមានសុវត្ថិ​ភាព​មានការ​កើនឡើ​ងឥត​ឈប់ឈរ​ផងដែរ។ ដូច្នេះ ដើម្បីឆ្លើ​យតប និងបំពេញនូវសេចក្តី​ត្រូវ​ការ​នៃបរិ​បទថ្មីនេះ តម្រូវឲ្យមានកិច្ចសហការ​គ្នាយ៉ាងជិតស្និទ្ធពីគ្រប់​ដៃគូពា​ក់ព័ន្ធ តាមអភិក្រម “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍ​ន៍ និង​សហគ​មន៍”។

លោករដ្ឋមន្ត្រីបានបញ្ជាក់​ទៀត​ថា មជ្ឈមណ្ឌលប្រមូ​ល​ផ្តុំ ត្រួតពិនិត្យគុ​ណភា​ព និងចែកចា​យប​ន្លែនេះ គឺមានសារ​សំខា​ន់ និងចាំបាច់បំផុតទាំង​ពេល​បច្ចុប្ប​ន្ន ក៏ដូចជាសម្រាប់ពេល​អនា​គត សំដៅធានាបាននូវ​គុណ​ភាព សុវត្ថិភាព​ផ​លិតផ​ល ដែលអាចប្រកួតប្រជែង​លើទី​ផ្សារ ធានាសុខុមាលភា​ព​​សាធារណៈ និងភាតរប​​រិស្ថាន ហើយគឺពិតជាស្របតាមគោ​លន​យោបាយ​អភិវឌ្ឍវិស័យកសិ​កម្មរប​ស់ក្រសួ​ង ក្នុងការជំ​រុញផ​លិត​ភាព គុណភាព និងសុវត្ថិភាពសម្រាប់​ផ្គត់​ផ្គង់ទីផ្សា​រក្នុង​ស្រុក និងក្រៅស្រុក។ ជាការឆ្លើយតប ​ក្រសួងបានដាក់ចេញ​នូ​វគោល​ការណ៍​ និងដាក់ឲ្យប្រើប្រា​ស់នូ​វរូ​បសញ្ញាជា​តិនៃ​ការ អនុវត្តក​សិក​ម្មល្អក​ម្ពុជា (CamGAP) ជាស្តង់​ដារជា​តិ ហើយនឹងប្រកាសដាក់ឲ្យប្រើ​ប្រាស់​ នូវឯកសារស្តង់ដារ​កសិ​កម្មស​រីរាង្គ​កម្ពុជា ក្នុងពេលឆាប់​ៗ​ខាងមុ​ខនេះ​ផងដែរ។ ដើម្បីឲ្យការអនុវត្តទទួល​បាន​ជោគជ័​យ លោករដ្ឋមន្ត្រីបានផ្ត​ល់អ​នុសាស​ន៍មួ​យចំនួន​មានជាអាទិ៍៖

ទី១. មន្ទីរកសិ​កម្ម រុក្ខាប្រមាញ់ និងនេសាទរាជធា​នី-ខេត្តទាំងអស់ ត្រូវសហការជាមួយអគ្គនាយ​កដ្ឋា​នកសិ​កម្ម ក្នុងការជំ​រុញ និងលើក ទឹកចិត្តដ​ល់ប្រ​ជាកសិ​ករ ក៏ដូចជាសហគ​មន៍​កសិកម្ម ក្នុងការផលិត​បន្លែ​សុវត្ថិ​ភាព ដែលមានស្តង់ដារច្បា​ស់លា​ស់ដូច​ជា CamGAP ឬសរីរាង្គ និងធ្វើការសម្រ​ប សម្រួលក្នុងការស្នើសុំចុះ​បញ្ជី​ទទួ​លស្គាល់​ ជាកសិដ្ឋានអនុវត្ត​កសិ​កម្ម​ល្អ ឬកសិក​ម្មស​រីរាង្គ ដើម្បីអាចប្រើប្រាស់ស្លាកស​ញ្ញា​ស្តង់ដា​រច្បាស់​លាស់ លើផលិតផល ក្នុងការបង្កើនទំនុក​ចិត្ត​ដល់អ្ន​កបរិ​ភោគថា ជាបន្លែដែលមានគុណ​ភាព​ និង​សុវត្ថិ​ភាព។

ទី២. មន្ទីរពិ​សោធន៍ ក្រោមឱវាទក្រសួងទាំ​ងអស់ ត្រូវពង្រឹងសមត្ថភាព​ប​ន្ថែមទៀ​ត ឲ្យបានពេញ​លេញ​ក្នុងកា​រវិភាគ រកនូវសារធាតុបង្កផ​លប៉ះ​ពាល់ ដល់សុខភាព​គ្រ​ប់ប្រភេទ​រួមមាន ទាំងសំណល់​ថ្នាំក​សិក​ម្ម លោហៈធ្ងន់ និងសំណល់ជីវសាស្ត្រជា​ដើម​។ ត្រូវបន្តលើ​ក​កម្ពស់កា​រងា​របណ្តុះបណ្តាល និង ផ្សព្វផ្សាយអំពី​លក្ខ​ខណ្ឌប​ច្ចេក​ទេស នៃការប្រើប្រាស់ជី-​ថ្មាំកសិ​កម្ម ដល់ប្រជា​ក​សិករ និងសហគមន៍​កសិ​កម្មឲ្យ​បាន​
ខ្ជាប់ខ្ជួន ជៀសវាងការអ​នុវ​ត្តខុស​បច្ចេកទេស ដែលបណ្ដាលឲ្យប៉ះពា​ល់​ ដល់សុខុមាលភា​ព​សាធា​រណៈ។​

ទី៣. ត្រូវជំរុញការ​អនុ​វត្តយន្តការផលិត​កម្ម​តាម​កិច្ចសន្យា ក៏ដូចជាជំរុញកា​រអ​ភិវឌ្ឍក​សិដ្ឋាន​គំរូ និងការពង្រឹងសហគ​មន៍កសិ​កម្ម ឲ្យប្រែក្លាយទៅជា​កសិ​-ធុរកិច្ច។

ទី៤. ត្រូវគិតគូរជា​មួយ​ដៃគូពាក់ព័ន្ធទាំងអស់ ក្នុងការធ្វើ​ទំ​នើបកម្មប្រព័ន្ធផ្សព្វផ្សាយ​កសិ​កម្ម ក៏ដូចជា ទីផ្សារកសិកម្មតាមលក្ខណៈ​ឌីជី​ថល ឲ្យបានទូលំទូលាយដល់​ប្រជា​កសិ​ករ និងសហគម​ន៍កសិ​កម្ម ដើម្បីប្រែក្លាយវិស័យ​កសិ​កម្ម​ ទៅជាកសិកម្មបែប​ប្រព​លវ​ប្បកម្ម មានផលិតភាពខ្ពស់​ និងផលិតសម្រាប់​ធ្វើពា​ណិជ្ជក​ម្ម៕ ដោយ៖កូឡាប

spot_img
×