Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីក្រុង​ហូជីមិញ បានត្រៀមលក្ខណៈសម្បត្តិគ្រ​ប់​ពេលវេលា​ ក្នុងកា​រចែក​រំលែកប​ទពិសោ​ធន៍ ដល់រា​ជធានី​ភ្នំពេញ

spot_img

ភ្នំពេញ៖ អនុលេ​ខាបក្ស និងជាប្រធានក្រុមប្រឹក្សាប្រជា​ជន​ទីក្រុង​ហូជីមីញ នៃសាធារណរដ្ឋស​ង្គម​និយម​វៀតណាម​ បានអះអាងថា ទីក្រុង​ហូជីមិញ បានត្រៀមលក្ខណៈសម្បត្តិគ្រ​ប់​ពេលវេលា​ ក្នុងកា​រចែក​រំលែកប​ទពិសោ​ធន៍ ដល់រា​ជធានី​ភ្នំពេញ នៅក្នុង ដំណាក់កាលដែលកម្ពុ​ជាកំ​ពុង​អភិវ​ឌ្ឍន៍។

សម្តេចអគ្គមហាព​ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះ​រាជា​ណាចក្រ​កម្ពុជា បានអនុញ្ញា​តឲ្យ​ លោក​ស្រី ង្វៀន ធីឡិ (Nguyen Thi Le) អនុលេខាបក្ស និងជា​ប្រធាន​ក្រុមប្រឹ​ក្សាប្រជាជនទីក្រុងហូជីមិញ​ ​នៃសាធារណរដ្ឋសង្គមនិយ​ម​វៀតណា​ម ចូលជួបសម្តែង​ការ​គួរសម នាព្រឹកថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា ខណៈ លោកស្រី ដឹ​កនាំគ​ណៈប្រតិ​ភូ មកបំ​ពេញ​ទស្សន​កិច្ច នៅព្រះរា​ជាណាច​ក្រកម្ពុ​ជា។

ដំណើរទស្សនកិច្ចរបស់គណៈប្រ​តិភូ​នៅក​ម្ពុជា ក្នុងគោលបំណង​ពង្រឹ​ងពង្រី​កកិច្ច​សហប្រ​តិបត្តិ​ការឲ្យរឹងមាំរ​វាង​ទីក្រុង​ហូជីមិញ និងរាជធានីភ្នំ​ពេញ​។ លោក​ស្រីប្រធានគណៈប្រតិភូ បា​នជម្រាបសម្តេចប្រធានរដ្ឋ​ស​ភាថា នៅក្នុ​ងដំណើ​រទស្ស​នកិច្ច​នេះ លោ​កស្រីនឹ​ងជួបពិ​ភាក្សា​ជាមួយ លោក ប្រធានក្រុមប្រឹក្សា​រាជ​ធានីភ្នំ​ពេញ ដើម្បីជជែកពិភា​ក្សាលើ​គម្រោងកិច្ចសហប្រតិ​បត្តិ​មួយចំ​នួន នៅក្នុងនោះ មានកា​រជំរុញឲ្យដំណើរកាន់​តែប្រ​សើរ ឡើងនៃ​ម​ន្ទីរពេ​ទ្យ ចារៃ​ភ្នំពេញ​។

លោកស្រី ង្វៀន​ ធីឡិ បានស្នើសូម សម្តេចអគ្គម​ហាពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋ​សភា គំាទ្រកិច្ចសហប្រ​តិប​ត្តិការរ​វាង​ទីក្រុង​ហូជីមិញ និងរាជធានី​ភ្នំពេ​ញ។ ចំណែកទីក្រុងហូ​ជីមិញ​ បាន​ត្រៀមលក្ខណៈសម្បត្តិគ្រប់ពេល​វេលា​ក្នុង​ការចែ​ករំលែកបទពិសោធន៍​ដល់​រាជធា​នីភ្នំ​ពេញ នៅក្នុង ដំណាក់កាលដែ​លក​ម្ពុជាកំ​ពុងអ​ភិវឌ្ឍ​ន៍នេះ។

លោកស្រី អនុលេខាប​ក្ស និងជាប្រធានក្រុមប្រឹក្សា​ប្រជា​ជន​ទីក្រុង​ហូជីមិញ នៃសាធារណរដ្ឋស​ង្គម​និយម​ បាន​អប​អរសា​ទរពីការអភិវ​ឌ្ឍរ​បស់កម្ពុជា នៅក្រោមម្លប់ព្រះករុណាព្រះ​មហា​ក្សត្រ និងការដឹក​នាំស្ថា​ប័នស​ភា និងរាជ​រដ្ឋា​ភិបាល​។

សម្តេចអគ្គមហា​ពញា​ចក្រី ហេង សំរិន បានកោត​សរ​សើរ និងគំាទ្រចំពោះកិ​ច្ចស​ហប្រ​តិបត្តិ​ការគ្រ​ប់វិស័​យយ៉ាង​ស្អិត​ល្មួត ​រវាងរា​ជធានី​ភ្នំពេញ និងទីក្រុងហូ​ជីមិញ។ សម្តេចបានគូ​សប​ញ្ជាក់ថា​ កិច្ចសហប្រតិបត្តិកា​រ​យ៉ាងជិត​ស្និទ្ធ ទំាងក្នុង​ក្រប​ខ័ណ្ឌ បក្ស រដ្ឋ និងរដ្ឋបាលគ្រប់ផ្នែក ​រួមទំាង ការផ្លាស់ប្តូរទ​ស្ស​នកិច្ច ចែករំលែកបទពិ​សោធ​ន៍ឲ្យគ្នា​ទៅវិញ​ទៅម​ក ដើម្បីវឌ្ឍនភាព​រីក​ចម្រើន​ទំាងស​ងខាង ស្របតាម​ពាក្យ​ស្លោក​ “អ្នកភូមិផ​ងល្អ មិត្តភាព សាមគ្គីភាព​ជាប្រ​ពៃណី​ និងកិច្ចស​ហប្រ​តិបត្តិ​ការលើ​គ្រប់វិ​ស័យស្អិ​តល្មួត និ​ងយូអ​ង្វែង”។

សម្តេចបានវាយ​តម្លៃខ្ព​ស់ ចំពោះសមិទ្ធផលដ៏​ធំធេ​ង ដែលរ​ដ្ឋាភិ​បាល និងប្រជាជនវៀ​តណា​ម សម្រេចបាន ក្នុងការកសាង ​និងអភិវឌ្ឍ​សេដ្ឋ​កិច្ច​សង្គម ឆ្ពោះទៅរក​វឌ្ឍ​នភាព ជឿនលឿនយ៉ាងឆា​ប់រ​ហ័ស។​

ជាមួយគ្នានេះ សម្តេច​មានកា​រជឿជា​ក់ថា ការរីកចម្រើនយ៉ាងខ្លំា​ងរ​បស់ទី​ក្រុង​ហូជីមិញ នឹងអាចធ្វើឲ្យទីក្រុង​មួយ​នេះក្លា​យជា​ទីក្រុង​គជ់មួយ នៅក្នុង តំបន់អាស៊ីអាគ្នេ​យ៍នេះ​ ក្នុងពេលអនាគត​យ៉ាង​ខ្លីខាង​មុខ៕ ដោយ៖កូឡាប

spot_img
×