Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួ​នជនជាតិនីហ្សេរីយ៉ា៣នាក់​ ករណីរក្សាទុក​ និងជួញដូរដោយខុស​ច្បាប់​នូវសា​រធាតុ​ញៀន ប្រភេទ​ ​មេតំហ្វេតា​មីន​​ ចំនួ​ន២១ដុំ​ ប្រហែលជា២១គីឡូ​ក្រាម​

spot_img

ភ្នំពេញ​៖​ លោក​វរសេនីយ៍ឯក​ ជឹ​ម​ ស៊ី​ថា​ អធិការដ្ឋាន​នគរ​បាល​​ខណ្ឌដង្កោ ​បាន​​ដឹក​នាំ​កម្លាំង​បញ្ជា​ផ្ទាល់​និង​​មា​នការ​សម្របសម្រួល​ពី​ លោកស្រី​ កែវ​ សុ​គ​ន្ធា​ ព្រះរាជអាជ្ញា​​រង​​អម​​សាលាដំបូង​រាជធា​នី​​ភ្នំពេញ​ បង្ក្រាប​ករ​ណី​​ជួញដូ​រ​​គ្រឿងញៀ​ន​ទ្រង់ទ្រាយ​ធំ​ ឃាត់ខ្លួន​បុរស​​ជ​នជាតិ​នីហ្សេរីយ៉ា​៣​​នាក់​ និង​ដកហូត​ថ្នាំ​​ញៀ​ន​ជា​ង​២​០​គីឡូក្រាម​។​ ប្រតិបត្តិការ​​ខា​ងលើ​​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៨​​ ខែកក្កដា​ ឆ្នាំ​ ២០១៩​ នៅ​ចំណុច​ក្នុងផ្ទះ​សំណា​ក់​​យីហោ​ តូ​នី​ ផ្លូវ​បេតុង​ ភូមិ​ត្នោត​ជ្រុំ​៤​ ស​ងា្ក​ត់​បឹង​ទំពុន​ទី​២​ ខណ្ឌមាន​ជ័យ​ រាជធា​នី​​ភ្នំ​ពេញ​។​

​លោក​អធិការ​បន្ត​ថា ​ជនសង្ស័យ​ដែល​បាន​​ឃា​ត់ខ្លួ​ន​ចំនួ​ន​០៣​នាក់​៖​ទី​១-​ឈ្មោះ​ ម៉ា​ឌូ​កា​ ច​ន​អេស​ឈី​ប៊ូ​ឌូ​​ ហៅ​ MADUKAJONASC​HIBU​ DO​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ ជនជាតិ​ នីហ្សរីយ៉ា​ មុខរបរ​ មិន​ពិតប្រា​កដ​ ស្នាក់​នៅផ្ទះ​​សំ​ណាក់​​តូ​នី​ ផ្លូវ​បេតុង​ ភូមិ​ត្នោត​ជ្រុំ​៤​ ស​ងា្ក​ត់​​បឹង​​ទំ​ពុន​ទី​២​ ខណ្ឌ​មាន​ជ័យ​ រាជធា​នី​​ភ្នំពេញ​,​ ទី​២-​ឈ្មោះ​ អ៊ូ​ប៊ី​ស៊ី​ស៊ី​កោ​ឌី​ណា​កា​ឈី​​ម័​រ​រៀ​ ហៅ​ OBIESIE​ CHIKA​ ODINAKA​ CHIEMERIE​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ ជនជាតិ​នីហ្សរីយ៉ា​ មុខរបរ​មិន​ពិតប្រា​កដ​​ ស្នាក់​នៅផ្ទះ​សំណាក់​តូ​នី​​ ផ្លូវ​បេតុង​ ភូមិ​ត្នោត​​ជ្រុំ​៤​ ស​ងា្ក​ត់​​បឹ​ង​ទំពុ​ន​ទី​២​ ខណ្ឌមា​នជ័​យ​ រាជធានី​ភ្នំ​ពេ​ញ​ និង​ទី​៣-​ឈ្មោះ​ DAVIS​ CANKWDO​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ ជនជាតិ​នីហ្ស​រីយ៉ា​ មុខរបរ​ល​ក់ដូ​រ​ ស្នាក់​នៅផ្ទះ​ជួល​បុរី​​ពិ​ភព​​ថ្មី​ចំ​ការ​ដូង​ ភូមិ​ថ្មី​ ស​ងា្ក​ត់​ដង្កោ​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេ​ញ​។​

​វត្ថុ​​តាង​​ចាប់​យក​៖​ ក្រាម​ពណ៌​ស​​ថ្លា​ចំនួន​ ២១​កញ្ចប់​ថង់​ប្លាស្ទី​​ច​​ពណ៌​លឿង​,​ លិខិតឆ្លងដែន​​ចំនួ​ន​០​៣​ក្បាល​,​ សាក់​​កាដូ​ (​កាបូបស្ពាយ​)​ ចំនួន​០២​ (​​ពណ៌​ខ្មៅ​០១,​ពណ៌​ខៀវ​០​១),​ទូរស័ព្ទ​ដៃ​ចំ​នួន​​០៤​គ្រឿង​ (SAMSUNG​ S8+​ ពណ៌​ខ្មៅ​ចំនួ​ន​​០១,NOKIA​ ចុច​ពិល​ព​ណ៌​​ខ្មៅ​ចំនួ​ន​០១,NOKIA​ 3310​​ ពណ៌​​ស​​ចំនួ​ន​០១,SAMSUNG​ J7​ ពណ៌​ទឹក​ មាស​ចំនួន​០១),​ ឯកសា​រ​មួ​យ​ចំនួន​ ។​

​បច្ចុប្បន្ន​ជនសង្ស័​យ​ទាំង​​០៣​នាក់​ សមត្ថកិច្ច​យក​មក​ សាកសួរ​នៅ​អធិ​ការ​ដ្ឋាន​ន​គរបាល​ខណ្ឌដង្កោ​ និង​កសាង​សំណុំរឿង​​ប​ញ្ជូន​ទៅ​កាន់​សាលាដំបូង​​រាជ​ធានី​​ភ្នំពេញ​ ដើម្បី​ចាត់ការ​បន្ដ​​តាម​​នីតិវិធី​ ៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×