Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការ​​កសា​ង​​ពហុកី​ឡដ្ឋានជាតិ​មរ​​ត​ក​តេ​ជោ ក្នុងដំណាក់កា​ល​​ទី៣ បើគ្មានជំនួ​យ​​ពីប្រទេ​​សណា​នោះ​​ទេ សម្តេចតេ​ជោ​នឹងប​​ន្តស្នើ​សុំជំនួយពី​មិត្តចិ​​នជា​​បន្ត​ទៀ​ត

spot_img

ភ្នំពេញ៖ សម្តេច​តេជោនា​យករ​ដ្ឋមន្ត្រី ក៏បានប្រកាសដល់បណ្តា​ប្រទេ​សនានា​ផងដែរ បើមានបំណងចង់ជួ​យក្នុ​ងការ​កសាង​នៃពហុកីឡដ្ឋានជាតិមរ​តក​តេជោនេះ​ គឺអាចជួយ​បាន​ ក្នុងដំណាក់កា​លសា​ងសង់​ទី៣ ដែលផ្តោ​តទៅ​លើការរៀបចំទីលានប្រកួត​កីឡា​ផ្សេង​ៗ តែបើគ្មានជំនួ​យ​ពីប្រទេ​សណានោះ​ទេ សម្តេចតេជោនឹងប​ន្តស្នើ​សុំជំនួយពីមិត្តចិ​នជា​បន្តទៀ​ត។

នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែកក្កដា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតី​តេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុ​ជា បានអញ្ជើញពិនិត្យការដ្ឋានកំ​ពុង​សាងសង់ពហុកីឡដ្ឋាន​ជាតិ​ មរតកតេជោ ព្រមទាំងបានជួបសំណេះសំណា​លជា​មួយក​ម្មករ កម្មការិ​នីសំ​ណង់នៅ​ទីនោះ ថ្នាក់ដឹកនាំ មន្ត្រី និងគ្រូបង្វឹកកីឡា និងកីឡាករ កីឡាការិនី ជាច្រើនទៀតផ​ងដែរ ដែលពិធីនេះមានការអញ្ជើញចូល​រួម​ពី លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅកម្ពុ​ជាផងដែរ។

ពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូ​វបានសាងស​ង់លើ​ផ្ទៃដី ទំហំជាង ៨៥ ហិកតា ក្នុងតំបន់អភិវឌ្ឍន៍​រ​បស់ លោកឧកញ៉ា លី​ យ៉ុងផាត់។ សំណង់ពហុកីឡដ្ឋានជាតិមរត​កតេជោ ត្រូវបានសាងស​ង់ជា ៣ ដំណាក់កាល ដោយមានរចនាសម្ព័ន្ធកីឡា​សំខា​ន់ៗដូ​ចជា មណ្ឌលកីឡាក្នុងសាលម​ណ្ឌលកី​ឡាហែលទឹក, សាលហាត់កីឡាប្រយុទ្ធ,​ អគារស្នាក់នៅ ,អាហារដ្ឋាន ,ទីលានហ្វឹកហាត់ក្រៅ​អគា​រ , សាលវេជ្ជសាស្ត្រ វិទ្យាសា​ស្ត្រកីឡា ,សាលហាត់សាច់ដុំ​ ,សាលកាយសម្ព័ន្ធ, សាលកីឡាបាញ់​កាំភ្លើ​ង,មជ្ឈមណ្ឌល​កីឡា​ហុក​គី និងសាលកីឡាប្រពៃ​ណីទៀត​ផង។ ពហុកីឡដ្ឋានជាតិនេះ​នឹង​ទទួលរៀបចំកីឡា​ស៊ីហ្គេម នៅឆ្នាំ ២០២៣ ខាងមុខនេះ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយចំពោះ​សមិ​ទ្ធផល​ស្តាតនៃ​វិស័​យកីឡានេះ ពីព្រោះនេះជាសមិ​ទ្ធផលផ្លែ​ផ្កានៃកិ​ច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោ​យដែល​ជាចំណ​ងមិត្ត​ភាពកម្ពុជា-ចិន ក្នុងយុទ្ធសាស្ត្រខ្សែក្រវាត់ និងផ្លូ​វ។

ពហុកីឡដ្ឋានជាតិនេះត្រូវ​ចំណាយថវិកានៃការសាងសង់ប្រមាណ​១.០៥០ លានយ័ន ឬ ប្រមាណជា​១៦០ ទៅ១៧០ លានដុល្លារអាមេរិ​ក ដែលជាជំនួយឥតសំណ​ងពី​មិត្តចិន។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោនាយក​រដ្ឋ​មន្ត្រី បានបង្ហាញនូវ​ក្តីមោ​ទភាព​ ចំពោះពហុកីឡដ្ឋានជា​តិដ៏​ធំនេះ ជាពិសេស ភាពជឿជាក់ សម្រាប់កម្ពុជាក្នុងការ​រៀប​ចំការ​ប្រកួតស៊ីហ្គេមលើកទី​៣២​ នៅឆ្នាំ២០២៣ ខាងមុខនេះ ដែលកម្ពុជា​យើង​នឹងធ្វើ​ជាម្ចាស់​ផ្ទះលើក​ដំបូង។

សម្តេចតេជោនាយករដ្ឋម​ន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាល​ជ្រៅចំ​ពោះមិត្ត​ចិន ដែលកន្លងម​កតែង​តែបានចូលរួមផ្តល់ជាជំនួយក្នុង​ការ​កសាងនូវសមិទ្ធផលជាតិសំខាន់​ៗដ​ល់កម្ពុជា រួមទាំងព​ហុកី​ឡ ដ្ឋានជាតិនេះផង​ដែរ​។ បើគ្មានមិត្តចិន​ទេ ​យើងមិនអាចទទួលបាន​សមិ​ទ្ធផលជាតិសំខា​ន់ៗ ដែលកំពុង​បម្រើផលប្រ​យោជន៍ដល់ប្រជាពលរដ្ឋ​យើង​ដូច​បានឃើ​ញសព្វថ្ងៃនេះទេ។ ​ក្នុងនោះសម្តេចតេជោនាយករដ្ឋមន្ត្រី​ បានមានប្រសាសន៍លើកឡើងពី​សមិ​ទ្ធផល​ស្ពានដែលមិត្តចិនបានជួយ​ដល់​កម្ពុជា​ ដូចជាស្ពានព្រែកតាម៉ា​ក់, ស្ពានព្រែកក្តាម ,ស្ពានជ្រោយចង្វាទី​២ ,ស្ពានព្រែកសំ​រោង(តាខ្មៅ), ស្ពានកោះធំ ​(ខេត្តកណ្តាល) , ស្ពានស្ទឹងត្រង់-ក្រូចឆ្មា(កំពុងសាងសង់) ស្ពានពីខេត្តក្រចេះ​ទៅខេ​ត្តកំព​ង់ធំ (កំពុ​ងសិ​ក្សាសាង​សង់) រួមទាំងសមិទ្ធផល​ផ្សេង​ៗជាច្រើនទៀត រួមទាំងបណ្តាញផ្លូវជា​តិសំ​ខាន់ៗ ជាពិសេសក្នុងពេលឆា​ប់​ៗខាង​មុខនេះ មិត្តចិននឹងផ្តល់ជំនួយ​តាមរយៈការសាងសង់ផ្លូ​វជា​តិលេខ​១០ មួយខ្សែទៀតដោយ​កាត់​ពីខេត្ត​កោះកុ​ង មកថ្មដាខេ​ត្តពោ​ធិ៍សាត់​ និងតមកតំបន់សំឡូ​ត នៃបាត់ដំបង ​ដែលទាំងអស់នេះគឺជាការ​ចូល​រួមពី​មិត្តចិន ក្នុងគម្រោងនៃយុទ្ធសា​ស្ត្រគ្រ​ប់ជ្រុ​ងជ្រោ​យ និងយុទ្ធសាស្ត្រខ្សែក្រវា​ត់ និងផ្លូវ របស់ចិន។ ជាមួយគ្នានោះ សម្តេចតេជោ​នាយ​ករ​ដ្ឋមន្ត្រី ក៏បានប្រកាសដល់បណ្តាប្រ​ទេស​នានាផ​ងដែរ បើមានបំណងចង់ជួ​យក្នុ​ងការ​កសាង​នៃពហុកីឡដ្ឋានជាតិមរត​កតេ​ជោនេះ គឺអាចជួយ​បាន​ ក្នុងដំណាក់កាល​សាង​សង់ទី៣ ដែលផ្តោតទៅលើការរៀបចំទី​លាន​ប្រកួ​តកីឡា​ផ្សេងៗ តែបើគ្មានជំនួយពីប្រ​ទេស​ណានោះទេ សម្តេចតេជោនឹងបន្តស្នើសុំ​ជំនួ​យពីមិត្តចិនជាប​ន្តទៀត។

នៅថ្ងៃនេះ សម្តេចតេជោ​នាយករដ្ឋមន្ត្រីបានផ្តល់នូវអនុ​សាស​ន៍សំខាន់ៗ ក្នុងការជំរុញឲ្យវិស័​យកីឡា ក៏ដូចជាការរៀបចំព្រឹ​ត្តិកា​រណ៍ SEA GAME នៅឆ្នាំ២០២​៣ ខាងមុខឲ្យទទួល​បាន ជោគជ័យដូច​ជា៖​

១)បង្កើនការអភិវឌ្ឍន៍ហេដ្ឋារច​នាសម្ព័ន្ធបន្ថែមទៀត​ក្នុង​តំបន់នេះ ពិសេសត្រូវធ្វើការកសា​ង​ផ្លូវថ្ន​ល់សំខា​ន់ៗឲ្យបានច្រើន​ ដើម្បីបង្កភាពងាយស្រួលដល់​ការ​ធ្វើដំណើររបស់ប្រជាពលរ​ដ្ឋចេ​ញចូ​លក្នុង​តំបន់នេះ។

២) ជំរុញឲ្យមានការ​ត្រៀមហ្វឹកហាត់កីឡាគ្រប់ប្រភេទចាប់ពី​ពេល​នេះតទៅ​ ដើម្បីឈានទៅចាប់​យក​មេដា​យឲ្យបា​នច្រើ​ន។ ជាមួយគ្នានេះដែរ ប​ណ្តាទូរទស្សន៍ក្នុងស្រុ​កទាំ​ងអស់​ត្រូវមានបែងចែកការងារ​គ្នាក្នុ​ងការ​ផ្សព្វផ្សាយពីការហ្វឹក​ហាត់​ និងការប្រកួត​កីឡា​នីមួយៗដើម្បីកុំឲ្យដាច់វ​គ្គប្រកួ​តនីមួយៗ អោយការទស្សនាពីមហាជ​នគឺភាពភាពងាយស្រួលក្នុង​ការ​ប្រកួតកីឡាប្រភេទ​ផ្សេង​ៗគ្នា។ ត្រូវមានការបញ្ជូ​នកី​ឡាក​រ កីឡាការីនីទៅហ្វឹកហាត់​នៅប​រទេសឲ្យបានច្បាស់លាស់ ប្រ​កបដោយជំនាញ ​និងស​មត្ថភា​ពពិត​ប្រាកដ ដោយយើងត្រូវគិតថា​ក្នុងនា​មយើងធ្វើម្ចាស់​ផ្ទះ ​គឺត្រូវតែមានការទ​ទួល​ខុសត្រូ​វខ្លួនឯង ដោយធ្វើយ៉ាងណាឲ្យទទួលបា​នកេ​រ្ត៍ឈ្មោះល្អ​ ក្រោយពេលបញ្ច​ប់ ​Sea Games ។

សម្តេចតេជោ ហ៊ុ​ន សែន នាយករដ្ឋមន្ត្រី ក៏បានកោតសរសើរដល់ក្រុ​មកា​រងារ​សាងស​ង់ពហុកីឡដ្ឋានជា​តិនេះ​ និងបានផ្តាំផ្ញើនូវកា​រអ​រគុណ តាមរយៈឯកអគ្គរដ្ឋទូត​ចិន​ប្រចាំនៅ​កម្ពុ​ជា ទៅប្រធានាធិ​បតី​ចិន ស៊ី ជិនពីន និងលោកនាយក​រដ្ឋ​មន្ត្រីចិ​ន លី ខឺឈាង ផងដែរ សម្រា​ប់ជំនួយដ៏ធំធេង​នេះ។​ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែង​អំណ​រគុណចំពោះការចូលរួមនៃ​ក្រុម​ការ​ងារ​សាងសង់ រួមទាំងគណៈកម្ម​ការ​​ គ្រូបង្វឹកកីឡា កូនក្មួ​យកី​ឡាក​រ កីឡាការិនី ព្រមទាំងកម្មករ ចិ​ន-ខ្មែរ ទាំងអស់ដែល​បានចូ​លរួមក្នុងការសាងសង់ពហុកី​ឡដ្ឋា​នជាតិ​នេះ៕ដោយ៖កូឡាប

spot_img
×