Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ​ប្រកាស​អនុវ​ត្តន៍អ​ភិក្រ​មទី៥ គឺវះកាត់ ឲ្យACUចា​ប់មន្ត្រី​ពុករ​លួយ ដោយត្រ​ង់ៗ មិនចាំបាច់តាមខ្សែប​ណ្តោយ

spot_img

ភ្នំពេញ៖ សម្ដេចតេជោ សែន ដាក់​បទប​ញ្ជាឲ្យអ​នុវត្តន៍អភិក្រមទី៥ តែត្រូវអនុវ​ត្តន៍​ដោយគ្មា​នការ​លើកលែ​ង ហើយចាប់ពីពេលនេះតទៅ ​អង្គ​ភាពប្រឆាំង​អំពើ​ពុករ​លួយ (ACU) នឹងចុះចាប់ខ្លួនម​ន្រ្តីពុ​ករលួ​យភ្លាម​ៗតែម្ដ​ង។ សម្តេចតេជោហ៊ុន សែ​ន បានបញ្ជាក់យ៉ាងខ្លី​ថា ឯងខំធ្វើល្អ​ចង់​ងាប់ ពួកវាខំបំផ្លាញ​។


សម្ដេចតេជោហ៊ុន សែន បានថ្លែងក្នុងពិធីចុះពិនិត្យ​ការ​ដ្ឋាន សាងសង់ពហុកីឡដ្ឋា​ន​​មរ​តកតេជោ នៅព្រឹកថ្ងៃ​ទី​ 29 ខែក​ក្កដា ឆ្នាំ 2019 នេះថា “ប៉ុន្មានថ្ងៃនេះ ខ្ញុំ​ត្រូវធ្វើការមួយចំនួន​ ទា​ក់ទង​នឹងមន្ត្រី ហើយក៏ត្រូវទាក់ទងនិ​ងអ​ភិក្រម​ទី 5 គឺវះកាត់ផ​ងដែរ ។ អត់មានតទៅទៀតទេ ពីថ្ងៃ​នេះទៅ គឺប្រាប់ឲ្យហើ​យ គឺអង្គភាពប្រឆាំងអំពើពុ​ករ​លួយ ចា​ប់ត្រង់​ៗតែម្ដង ដោយមិនចាំបាច់តាម​ខ្សែរ៉ឺ​លេ គឺអា​ហ្នឹង​បោកឆៅ​។

សម្ដេចបានថ្លែងថា​ ហើយរឿងចាប់​ម​ន្រ្តី ៣ នាក់ នៅខេត្តពោធិ៍សាត់ គឺត្រូវកសាងរោង​ចក្រ​ ខ្ញុំគឺ​ជាអ្ន​កប្រកា​សការ​កសាង​រោងចក្រនេះ នៅកន្លែង​ហ្នឹ​ង ដល់ពេលគេសុំច្បាប់​សា​ងសង់​ គឺវា​ទារ​លុយគេ​ ពីដំបូ​ងត្រឹ​មតែ ៥ ម៉ឺនដុល្លា​រទេ វាយឺតកា​រអា​ហ្នឹង ដល់ក្រោយមក​ ខ្ញុំបា​នធ្វើ​ការជាមួ​​យ អង្គភាពប្រឆាំងអំពើពុ​ករ​លួយ លោកឱម យិនទៀង​ ដោយធ្វើ​ការស្រា​វជ្រាវ​អាហ្នឹង​បន្តិច​មើល គេឲ្យមន្ត្រីចូល​ទៅធ្វើ​ក្លែងប​ន្លំ ធ្វើជាម្ចាស់​ក្រុម​ហ៊ុន អានោះវា​ឡើង​ថ្លៃមួយ​ទ្វេជាពី​រ ពី៥ ម៉ឺនដល់ ១០ ម៉ឺន​ដុល្លារ ហើយទារក​ក់ 5000 ដុល្លារមុន​ ហើយខាងអង្គភាពប្រឆាំង​អំ​ពើពុក​រលួ​យ ក៏ព្រម​ក​ក់ 5000ដុល្លារ ស្អែកឡើងក៏យក 4​50​00ដុ​ល្លារទៀ​ត យកទៅកក់​ឱ្យគ្រ​ប់ 50 ភាគរយ តាមការទាមទា​ររ​បស់​ពួកគេ អ៊ីចឹងស្មើ​នឹង​ ៥ ម៉ឺនដុ​ល្លារ ។ ពេលល្ងាចកក់ 50​00​ដុល្លារ ថ្ងៃទី2 ព្រឹកឡើង​កក់ 45000ដុល្លារ ដើម្បីឲ្យ គ្រប់ 50000​ដុល្លារ​។ កក់រួចហើយយកមកបណ្ដោ​យ។​ ថ្ងៃក្រោយឲ្យ​រាង​។ អភិ​ក្រម​ទី៥ គឺវះកា​ត់ ត្រូវបានអ​នុវ​ត្តន៍ គ្មានការលើក​លែង​ បើមិ​នអញ្ចឹ​ងគឺខូច។ ហ្អែងរកបំផ្លាញ​ជាតិ​ បំផ្លាញរ​ដ្ឋ​បាលរ​បស់ហ៊ុន​សែន​។ ហើយកុំត្រឹមតែ​ដ​កតំណែ​ង ​គឺទ្រព្យ​សម្បត្តិរបស់ហ្អែងទាំង​ប៉ុន្មាន មើលអាហ្នឹងថែម​ទៀត​ តាមមើ​លឲ្យ​ដល់​ ។

ចំណែកប្រតិបត្តិកា​រទ្រ​ង់ទ្រាយ​ធំ នៅឯម​ណ្ឌល​គិរី និងកន្លែង​មួយ​ចំនួន​ទៀត លើប​ញ្ហាព្រៃ​ឈើ ​ត្រូវធ្វើលើកិ​ច្ច​ការងា​រហ្នឹង​ ។ ឯងខំប្រឹងចង់ងាប់​ វា​ខំប្រឹ​ងបំផ្លាញ​៕ដោយ៖កូឡាប

spot_img
×