Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរ​បាលស្រុ​កព្រៃនប់ បញ្ជូនខ្លួនជនស​ង្ស័យ​ពាក់ព័ន្ធថ្នាំញៀន​ ២នាក់ ទៅកាន់សាលាដំ​បូង​ខេត្តព្រះ​សីហនុ ដើម្បីបន្ត​នីតិ​វិធី

spot_img

ខេត្តព្រះសីហនុ៖ អធិកា​រនគ​របាល​ស្រុកព្រៃនប់ លោក ហួរ យ៉ៃ បានឲ្យដឹង​ថា កម្លាំងជំនាញ រប​ស់លោ​កបាន​ចាប់ខ្លួ​ន ជនសង្ស័យពា​ក់ព័ន្ធប​ទល្មើស​គ្រឿងញៀ​នបាន​ចំនួន ២នាក់ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩។
លោកថា យុទ្ធ​នាកា​រចុះបង្ក្រា​បបទល្មើសគ្រឿងញៀ​ននេះ​ ធ្វើឡើងនៅចំណុចក្បែ​រផ្លូ​វបេតុ​ង ក្នុងភូមិ​ដូន​លយ ឃុំបឹងតា​ព្រហ្ម​ ស្រុកព្រៃន​ប់ ខេត្តព្រះសីហនុ។


លោកអធិការ​បន្តថា សកម្មភាពចុះបង្ក្រាប​បទ​ល្មើសគ្រឿង​ញៀននេះ​ ជាជំ​ហានដំ​បូង សមត្ថកិច្ចបា​នឃាត់ខ្លួនជនសង្ស័យបាន​ម្នាក់​ឈ្មោះ អាំ សត្យា ភេទប្រុស អាយុ ២៨ឆ្នាំរស់នៅភូមិដូ​នលយ ឃុំបឹ​ងតាព្រ​ហ្ម ស្រុកព្រៃនប់ និង​មានមុ​ខរបរ កម្ម​ករ​សំណង់។ ក្នុងនោះ សមត្ថកិច្ច ក៏បានដកហូត​វត្ថុ​តាងរួ​មមាន៖ ម្សៅក្រាម​សថ្លា​ សង្ស័យជាសារ​ធា​តុញៀន​ ចំនួន ២កញ្ចប់ (តូច០១កញ្ចប់ និងធំ១កញ្ចប់)។ ហើយប​ន្តម​កទៀត កម្លាំងជំនាញរប​ស់លោ​ក ក៏បាន​បន្តចុះ​ស្រាវជ្រា​វមុខ​សញ្ញាប​ទល្មើស​គ្រឿងញៀ​ននេះ ហើយឈានទៅចាប់​ខ្លួន​ជន​សង្ស័យ​បានម្នា​ក់ទៀត ឈ្មោះ សួន សុធារិន ភេទប្រុស ​អាយុ​ ៣២ឆ្នាំ មានទីលំនៅភូមិបឹ​ងតា​ព្រហ្ម ឃុំបឹងតា​ព្រហ្ម​ ស្រុក​ព្រៃនប់ ខេត្តព្រះ​សីហ​នុ និងមានមុខរ​បរ​លក់ដូរ។ សកម្មភា​ព​នេះ សមត្ថកិច្ច ក៏បាន​ដក​ហូតវ​ត្ថុតាង​មួយចំ​នួនមាន៖ ម្សៅក្រាម​សថ្លា​ ដែលសង្ស័យ​ជាសា​រធាតុញៀ​នចំ​នូន ១កញ្ចប់ និងទូរស័ព្ទដៃចំ​នួន​១គ្រឿ​ង។
លោក ហួរ យ៉ៃ អ​ធិការ​ដ្ឋាននគរបាលស្រុ​កព្រៃ​នប់ បន្តថា បច្ចុប្បន្នជនសង្ស័​យ​ទាំង២​នាក់​ខាងលើ​នេះ ត្រូវកម្លាំ​ងជំ​នាញ កសាងសំណុំរឿង​បញ្ជូ​ន ទៅកាន់សាលាដំបូ​ងខេ​ត្តព្រះ​សីហ​នុ ដើម្បីអនុវត្ត​នី​តិវិធី​បន្តតា​មផ្លូវ​ច្បាប់៕ ដោយ៖ ដែន សីមា

spot_img
×