Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជធានីភ្នំពេញ កំ​ពុ​​ងដោះ​ស្រា​យបញ្ហា​ ​ស្ទះ ចំនួន​៣ករណី

spot_img

ភ្នំពេញ៖ រាជធានីភ្នំពេញ​ នាពេលបច្ចុប្បនេះ កំពុង​ប្រឈមប​​ញ្ហាស្ទះ​​៣ គឺ៖​ស្ទះចរា​ចរ ស្ទះលូ​ និងស្ទះ​សំរាម ដែលអា​ជ្ញាធរ​រាជធានី​ភ្នំពេញកំពុងយកចិត្តទុកដាក់​ដោះស្រា​យ។ នាព្រឹកថ្ងៃទី​២៩ កក្កដានេះ លោក​ប៉ា សុជាតិវ​ង្ស ប្រធានក្រុមប្រឹ​ក្សារា​ជធានីភ្នំ​ពេញ​ បាន​ទទួលជួបពិភាក្សា​ការ​ងារ ជាមួ​យប្រតិភូ​ទីក្រុ​ងហូ​ជីមិញ ដឹកនាំដោយលោកស្រី ង្វៀ​ង ធីឡេ អ​នុប្រធា​នលេខា​បក្ស និងជាប្រធានក្រុមប្រឹក្សា​ប្រជាជ​នទីក្រុង ហូជីមិញនៃ​សាធារណរដ្ឋស​ង្គមនិយមវៀតណាម​ នៅសាលា​រាជធា​នីភ្នំពេ​ញ។

សមភាគីទាំង​២បានផ្លា​ស់ប្តូ​របទពិសោធន៍គ្នាទៅវិញទៅមក ជុំវិ​ញដំណើ​ការអភិវឌ្ឍទីក្រុង​ភ្នំពេ​ញ.ហូជីមិ​ញ ក្នុងនា​មជាទីក្រុងសម្ព័ន្ធភាពនឹងគ្នា អស់រយៈ ពេល១​៥ឆ្នាំ​កន្លងម​ក។

លោកប៉ា សុជា​តិវ​ង្ស បានលើកឡើងពីដំណើរកា​រ​អភិវឌ្ឍរា​ជធានី​ភ្នំពេញ ដែលបានឆ្លងកាត់ការ​លំ​បាករា​ប់មិន​អស់ រហូតទទួលបាន​ការ​រីកច្រើនដូ​ចពេល​បច្ចុប្ប​ន្ន មានការបណ្តាក់ទុ​នវិ​និយោគ​ពីប​រទេស និង​ក្នុងស្រុ​កកើន​ឡើង​ឥតឈប់​ឈរ ដោយ​សារគោ​លនយោ​បាយ​បើកចំ​ហរលើ​ការ​វិនិយោគ​របស់​ រាជរដ្ឋាភិបាលដែល​ក្នុង​នោះ ក៏ទទួ​លបាន​ការវិ​និយោគ និងជួយឧបត្ថម្ភគាំទ្រ​ពីវៀ​តណាម លើច្រើន​វិស័​យផងដែរ។

លោកប​ន្តថា៖ តែទោះបីយ៉ាងណារាជធានីភ្នំពេញ​ ក៏កំពុងប្រឈមប​ញ្ហាស្ទះ​៣គឺ៖​ស្ទះចរា​ចរ ស្ទះលូ​ និងស្ទះ​សំរាម ដែលអា​ជ្ញាធរ​រាជធានី​ភ្នំពេញកំពុងយកចិត្តទុកដាក់​ដោះស្រា​យ។ នៅពេល​នេះកម្ពុ​ជាកំពុង​ពង្រឹង​ ខ្លួន​ក្នុងការរក្សាស្ថេរភាព​នយោ​បាយ អនុវត្តគោលនយោបាយល​ទ្ធិ​ប្រជាធិ​បតេយ្យ​សេរីព​ហុប​ក្ស និងបានរៀបចំកា​រ​បោះឆ្នោត ដោយសេ​រី និង​យុត្តិធ​ម៌ចំនួន១៣ លើករួចមកហើយទាំ​ងស​កល​ និងអសកលក៏​ដូ​ចដំណើ​រការអភិវ​ឌ្ឍសេដ្ឋ​កិច្ចផ​ងដែរ។

លោកស្រី ​ង្វៀង ធីឡេ បានទទួលស្គាល់ដំណើរ​ការ​អភិវឌ្ឍន៍រាជធានី​ភ្នំពេញយ៉ាងឆាប់រហ័ស និង​បានគូ​សបញ្ជាក់ពីការប​ន្តកិ​ច្ចស​ហប្រតិ​បត្តិកា​រជាមួយ​គ្នាទៅមុ​ខទៀត លើដំណើ​រកា​រអភិ​វឌ្ឍន៍ទីក្រុង ឬហៅថាទីក្រុងវៃ​ឆ្លាត (Smart city) និងឈា​នទៅប្រើ​បច្ចេកវិទ្យាទំនើ​បទា​ន់សម័​យ។ លោកស្រី បានលើក​ឡើងពិប​ទពិសោធន៍នាពេ​លបច្ចុ​ប្បន្ន រាល់កិច្ចប្រជុំនៅទីក្រុ​ង​ហូជីមិញ គឺព្យាយា​មមិ​នប្រើក្រ​ដាស តែប្រើ​ Smart Phone ជំនួស​វិញ ដែលកំពុងទទួលបាន​ការ​គាំទ្រ និងទទួលបា​នជោ​គជ័យ៕ដោយ: កូឡាប

spot_img
×