Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ​២០១៩

spot_img

ឆ្នាំ​ជូត

រាសីឡើងខ្ពស់ ។ ការងារ អំណោយផល​ល្អ មាន​អ្នក​ជួយ​ជ្រោមជ្រែង​ដោះស្រាយ​បាន​អស់​នូវ​ឧបសគ្គ​មុនៗ​នេះ ។ លុយកាក់ ប្រយ័ត្ន​ក្នុងការ​ខ្ចីបុល​ប្រាក់កាស ដើម្បី​បញ្ចៀស​កើត​រឿង​ប្រទាញប្រទង់ ។  អ្នកប្រកបរបររកស៊ីជួញ​ដូរមានការជឿនលឿនទៅមុខគ្រាន់បើ ហើយបើចង់ទិញកន្លែងលក់ដូរ ឬចង់រើទីកន្លែងលក់ដូរក៏តែងសមដូចប្រកបជានិច្ច ។

រីឯមនោសញ្ចេតនា បញ្ហាស្នេហាប្រុសស្រីថ្ងៃ​នេះ​ល្អ​សម្រាប់​ការស្វែងរក​ស្នេហ៍​ពិតប្រាកដ ៕​

ឆ្នាំ​ឆ្លូវ

រាសីស្រុតចុះ ។ ការងារ ជួប​រឿង​រំខាន​ចិត្តច្រើន ត្រូវ​អត់ធ្មត់​នឹងនរ​ដោះស្រាយ​លុយកាក់ ប្រយ័ត្ន​ត្រូវ​ចាញ់បោក​គេ​ខាតបង់​ប្រាក់​កាស ។ ចំណែកអ្នកប្រកបរបររកស៊ីជួញដូរបើចង់ជួញដូរទីជិតឆ្ងាយមានភាពកាក់កបគួរសម ហើយបើមានបើកហាងថ្មីក៏ផ្តល់ផលគាប់ប្រសើរដែរ ។

រីឯមនោសញ្ចេតនា ស្នេហាស្រីប្រុសកើតមានរឿងរកាំរកូសច្រើន ៕

ឆ្នាំ​ខាល

រាសីល្អមធ្យម ។ ការងារ ស្ថិរភាព គួរ​មាន​ផែនការ​ដោះស្រាយ ឲ្យអស់​នូវ​បញ្ហា​កំពុង​កកស្ទះ ។ លុយកាក់ ជា​ថ្ងៃ​មិន​ល្អ​សម្រាប់​ការវិនិយោគជួញដូរ ។ អ្នកប្រកបរបររកស៊ីជួញដូមានការទិញចូលលក់ចេញគ្រាន់បើ ឯផលកម្រៃទៀតសោត គ្រាន់ជាទីកក់ក្តៅ ។ ការធ្វើដំណើរទីជិតទីឆ្ងាយមានតែក្រុមមនុស្សស្វាគមន៍រាក់ទាក់ ។

រីឯមនោសញ្ចេតនា គួរ​ជូន​កាដូ​ដល់​គូស្នេហ៍ ដើម្បី​បន្ថែម​ភាពកក់ក្តៅ​ក្នុង​មនោសញ្ចេតនា ៕

ឆ្នាំ​ថោះ

រាសីស្រុតចុះ ។ ការងារ មាន​រឿង​ជាច្រើន​កើតឡើង​ខុស​គម្រោងការ ។ លុយកាក់ មាន​ខ្ទង់​ត្រូវ​ចំណាយ​ច្រើន​ពាក់ព័ន្ធ​ដល់​បញ្ហា​សុខភាព ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរថ្ងៃនេះការរកផលកម្រៃពិតជាជួបការលំបាក ហើយពិសេសឲ្យប្រយ័ត្នជួបគ្រោះចាញ់បោកគេ ។ ការធ្វើដំណើរទីជិតទីឆ្ងាយចូរប្រយ័ត្នកើតបញ្ហាអ្វីមួយឡើង ។

រីឯមនោសញ្ចេតនា សម្ព័ន្ធស្នេហាប្រុសស្រីកុំចង់ទុំមុនស្រគាលប្រយ័ត្នរែកពុនទុក្ខ៕ ​

ឆ្នាំ​រោង

រាសីល្អមធ្យម ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញថ្ងៃនេះ បើមានការចាប់ផ្តើមប្រកបការងារថ្មីឃើញថាមិនសូវមានការជឿនលឿនទៅមុខប៉ុន្មានទេ តែបើប្រកបការងារអ្វីដែលសេសសល់ចាស់ៗពីមុនឃើញថាគាប់ប្រសើរជាង ។ ការធ្វើដំណើរទៅទីជិតទីឆ្ងាយមិនសូវមានសុវត្ថិភាពទេ គប្បីបន្ថែមការប្រុងប្រយ័ត្ន ។

រីឯមនោសញ្ចេតនា សេចក្តីស្នេហាកំលោះក្រមុំ មានការប្រឆាំងនិងចង់ចាញ់ឈ្នះគ្នាច្រើននាំឲ្យកើតមានការរកាំចិត្តមិនតិចនោះឡើយ ៕​

ឆ្នាំ​ម្សាញ់

រាសីឡើងខ្ពស់ ។ ការងារ ត្រូវ​ព្យាយាម​ប្រឹងប្រែង​ជាងនេះទៀត ទើប​អាច​សម្រេច​ដល់​គោលដៅ ។ លុយកាក់ កំហិត​ការទិញ​របស់ ត្រូវ​ចេះ​សន្សំសំចៃ​ប្រាក់កាស ។ ចំពោះអ្នកធ្វើរបររកស៊ីជួញដូរវិញថ្ងៃនេះផ្តល់ផលល្អ ហុចផ្លែផ្កានិងប្រមូលផលចំណេញវិលមកវិញត្រឡប់ចូលផ្ទះវិញគួរជាទីកក់ក្តៅចិត្ត​ ។ ការធ្វើដំណើរទីជិតទីឆ្ងាយតែងមានមនុស្សអាណិតស្រឡាញ់រាប់អាន ជ្រោមជ្រែងជានិច្ច ។

មនោសញ្ចេតនា ពោរពេញ​ដោយ​ភាព​សោមនស្ស​រីករាយ ៕

ឆ្នាំ​មមី

រាសីស្រុតចុះ ។ ការងារ ជួប​ឱកាសល្អៗ​ច្រើន​មាន​ប្រយោជន៍​សម្រាប់​ការ​ឈានឡើង​ខ្ពស់​ក្នុង​ការងារ ។ លុយកាក់ មិន​ស្ថិរភាព ចាយវាយ​ត្រូវ​សន្សំសំចៃ ។ ការប្រកបរបររកស៊ីជួញដូរមានការលំបាកម្តេចម្តាតែបើខិតខំពុះពារតែសម្រេចមួយកម្រិតដែរ ។ ការធ្វើដំណើរជិតឆ្ងាយមានភាពសុខដុមល្អ តែយ៉ាងណាមិនត្រូវមានចិត្តប្រកែប្រកាន់ច្រើននោះឡើយ ប្រយ័ត្នឥតការអ្វីសោះនាំរឿងរ៉ាវចូលផ្ទះ ។

រីឯមនោសញ្ចេតនា ស្នេហាស្រីប្រុសចូរប្រយ័ត្នអ្នកក្រៅញុះញង់ចាក់ដោតនាំកើតរឿង​ឈ្លោះប្រកែក​គ្នា ៕

ឆ្នាំ​មមែ

រាសីស្រុតចុះ ។ ការងារ ថ្ងៃ​នេះ​មិន​ត្រូវ​ធ្វេសប្រហែស ព្រោះ​ងាយ​កើត​មាន​កំហុស​ក្នុង​ការងារ ។ លុយកាក់ ជា​ថ្ងៃ​មិន​ល្អ​សម្រាប់​ការបញ្ចេញ​ប្រាក់​រកស៊ី ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរទីជិតឆ្ងាយពុំសូវកាក់កបដូចប្រាថ្នាទេ ព្រោះលាភហេងច្រើនបោលហួសនិងក្រុមដៃគូបដិបក្ខប្រជែងយកអស់ៗគ្មានសល់។

រីឯមនោសញ្ចេតនា កើត​ការខ្វែងគំនិត​គ្នា​ក្នុង​មនោសញ្ចេតនា ៕

ឆ្នាំ​វក

រាសីឡើងខ្ពស់ ។ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកដំណើរការងារបញ្ហាប្រាក់កាស ឬបណ្តាក់ទុនអ្វីមួយ​ផង ។ បើលោកអ្នកចង់បណ្តាក់ទុនរកស៊ីនៅក្នុងអំឡុងពេលនេះ ឃើញថាគប្បីប្រយ័ត្នប្រយែងបន្តិច ព្រោះថា​ផលអាក្រក់នោះឃើញថាលាយឡំផងដែរ។ ការរស់នៅក្នុងថ្ងៃនេះដែរ មានការចម្រើនលូតលាស់គួរសម ដូចនេះបើចង់ទំនាក់ទំនងកិច្ចការងារអ្វីមួយជាមួយអ្នកដទៃក៏តែងផ្តល់ផលល្អៗមកវិញជានិច្ច ។

រីឯមនោសញ្ចេតនា បញ្ហាសេចក្តីស្នេហាកំលោះក្រមុំបើចង់សាសងស្នេហាឬទំនាក់ទំនងជាមួយមនុស្ស ដែលខ្លួនស្រឡាញ់ពេញចិត្តជាពេលវេលាល្អប្រពៃ ៕​

ឆ្នាំ​រកា

រាសីឡើងខ្ពស់ ។ ការងារ រីកចម្រើន​គួរ​ជាទី​ពេញចិត្ត សម្រេចបាន​លទ្ធផល​ល្អ​ច្រើន អាច​និយាយថា ជា​ថ្ងៃ​ដ៏​នក្ខត្តឫក្ស ។ លុយកាក់ ល្អប្រសើរ មាន​បន្ថែម​ខ្ទង់​ចំណូល តែ​ត្រូវ​សន្សំសំចៃ ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញ​ដូរថ្ងៃនេះការធ្វើជំនួញទីជិតឆ្ងាយលោកអ្នកអាចរកផលកម្រៃមានភាពធូរស្បើយជាងមុនបន្តិចវិញ ហើយមុខរបរទៀតសោតក៏មានភាពសុខដុមល្អ ។ ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងពេលត្រឡប់មកវិញ ។

រីឯមនោសញ្ចេតនា លោកអ្នកគួរ​បំពេញ​នូវ​ការខ្វះខាត​ដែល​អ្នក​មិន​បាន​ផ្តល់​ឲ្យ​មនុស្ស​ជា​ទីស្រឡាញ់​ក្នុង​អំឡុង​ពេល​មុន​នេះ ៕

ឆ្នាំចរ

រាសីស្រុតចុះ ។ ការងារ មិនល្អ មិន​ត្រូវ​ឲ្យ​រឿង​ផ្ទាល់​ខ្លួន​ឥទ្ធិពល​ដល់​ទំនាក់ទំនង​ក្នុង​ការងារ ។ លុយកាក់ ថ្ងៃ​នេះ​មិន​ត្រូវ​ចូលរួម​ក្នុង​រាល់​សកម្មភាព​វិនិយោគ ។ លុយកាក់ ចូរប្រយ័ត្នរឿងខ្ចីបុលព្រោះងាយនឹងចាញ់បោកគេ ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរការចេញធ្វើជំនួញទោះទីជិតឆ្ងាយពុំសូវសុខស្រួលខ្លួនប៉ុន្មានទេ ព្រោះជារឿយៗតែងមានក្រុមមនុស្សតាមឈ្នាសនីសនិងបង្កបញ្ហាច្រើន ដូច្នេះគប្បីប្រយ័ត្នប្រយែងឲ្យបានខ្លាំងក្លា ។

រីឯមនោសញ្ចេតនា គូស្នេហ៍ស្រីប្រុស គួរ​ជូន​កាដូ​ដល់​គូស្នេហ៍ ដើម្បី​បន្ថែម​ភាពកក់ក្តៅ​ក្នុង​មនោសញ្ចេតនា ៕

ឆ្នាំ​កុរ

រាសីល្អមធ្យម ។ ការងារ ទទួលរងការប៉ះទង្គិចមួយចំនួនយាយីផង ដូចនេះទោះធ្វើអ្វីក៏តោងប្រយ័ត្នប្រយែងដែរ ព្រោះថាផលអាក្រក់រត់ចូលជាងសព្វមួយដង ។ លុយកាក់ ប្រយ័ត្ន​ក្នុងការ​ខ្ចីបុល​ប្រាក់កាស ដើម្បី​បញ្ចៀស​កើត​រឿង​ប្រទាញប្រទង់ ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានបញ្ហាមិនល្អនិងផលប៉ះទង្គិចច្រើន ដូចនេះធ្វើអ្វីត្រូវចេះអត់ធ្មត់ ហើយធ្វើមិនដឹងមិនឮខ្លះទើបប្រសើរហោង ។ ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង ។

រីឯមនោសញ្ចេតនា ស្នេហាស្រីប្រុសថ្ងៃ​នេះ​ល្អ​សម្រាប់​ការស្វែងរក​ស្នេហ៍​ពិតប្រាកដ ៕

spot_img
×