Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​ប៉េអឹម​បាន​រកឃើញ​ឡាន​ប៉ា​កុង​ចំនួន ០៦​គ្រឿង និង​រង់ចាំ​ជំនាញ​កាត់​ជា​កំណាត់ៗ រួច​ធ្វើ​ការដុត​បំផ្លាញចោល​

spot_img

​កំពង់ស្ពឺ​៖ ទឹកដី​ខេត្តកំពង់ស្ពឺ មិនមែនជា​ទីកន្លែង​ស្ងប់​សុខ​សម្រាប់​ឧក្រិដ្ឋជន​ប្រព្រឹត្ត​នូវ​បទល្មើស​ឡើយ ។ គណៈកម្មការ​បង្ក្រាប​ប​ទ​ល្មើស​ថ្នាក់ជាតិ បាន​ឲ្យ​ដឹងថា កម្លាំង​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ បានធ្វើការ​ស្រាវជ្រាវ​និង​រុករក វត្ថុតាង បទល្មើស​ព្រៃឈើ ដែល​បាន​រត់គេច​ពី​ទឹកដី​នៃ​ខេត្តពោធិសាត់ មក​លាក់​ក្នុង​ភូម​សាស្ត្រ​ភូមិ​ច្រក​ទាក ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ដែល​កម្លាំង​បាន​រកឃើញ​ឡាន​ប៉ា​កុង​ចំនួន ០៦​គ្រឿង និង​រង់ចាំ​ជំនាញ​កាត់​ជា​កំណាត់ៗ រួច​ធ្វើ​ការដុត​បំផ្លាញចោល​នៅថ្ងៃនេះ ។​

​នា​រសៀល​ថ្ងៃ​ច័ន្ទ ១៣​រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៩ លោក វ៉ី សំណាង អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខេត្ត បាន​ដឹកនាំ​កម្លាំងចម្រុះ ចុះបង្ក្រាប​រថយន្ត​ច្នៃ​(​ប៉ា​កុង​)​ចំ​នួ​ុ​ន ០៦​គ្រឿង ដែល​ក្រុម​ឈ្មួ​ុ​ញ​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​នៅ​តំបន់​ខេត្តពោធិ៍សាត់ បើក​យកមក​លាក់ទុក នៅ​ចំណុច​និយាម​កា 405145-1303450 ស្ថិតក្នុង​ទីតាំង​ចំការ​ក្រូច​មួយកន្លែង​ស្ថិតក្នុង​ភូមិ​ច្រក​ទៀក ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ។​

​វត្ថុតាង​រថយន្ត​ច្នៃ​(​ប៉ា​កុង​)​ចំ​នួ​ន ០៦​គ្រឿង​ខាងលើ​ត្រូវ​រង់ចាំ​ក្រុមការងារ​ជំនាញ ដុត និង​កាត់​កម្ទេចចោល របស់​គណៈកម្មការ​បង្ក្រាប​បទល្មើស​ថ្នាក់ជាតិ នឹង​មក​ធ្វើការ​ដុតបំផ្លាញ​ចោល​នៅ​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៩​។

​យោងទៅតាម​សំណេរ Facebook ផ្ទាល់​របស់លោក វ៉ី សំណាង អភិបាលខេត្ត បានបញ្ជាក់​យ៉ាង​ម៉ឺងម៉ាត់​ថា ទឹកដី​ខេត្តកំពង់ស្ពឺ មិនមែនជា​ទីកន្លែង​ស្ងប់​សុខ​សម្រាប់​ឧក្រិដ្ឋជន​ប្រព្រឹត្ត​នូវ​បទល្មើស​ឡើយ​៕​ ដោយ​៖​កូ​ឡាប​

spot_img
×