Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​តួ​ក​គី នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្ដីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សន្តិសុខ​

spot_img

​ព្រឹក​ថ្ងៃ​ច័ន្ទ ១៣ រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព​.​ស​. ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៩​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​កម្ពុជា អញ្ជើញ​ដល់ ទីក្រុង​អង់កា​រ៉ា ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ដើម្បី​ពង្រឹង​មិត្តភាព និង កិច្ចសហប្រតិបត្តិការ​រវាង​សាធារណរដ្ឋ​តួ​ក​គី និង​ព្រះរាជាណាចក្រ​កម្ពុជា ។​

នៅពេល​អញ្ជើញ​ដល់ទី​ក្រុង​អង់កា​រ៉ា នា​ព្រឹក​មិញ​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ដោយ​លោក Tayyip Sabri Erdil អនុរដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដែល​តំណាង​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​និង​ប្រធានាធិបតី នៃ​សាធារណរដ្ឋ​តួ​ក​គី ។​

កិច្ច​ទទួល​ស្វាគមន៍​នោះ លោក Tayyip Sabri Erdil បាន​សម្តែង​សេចក្តី​សប្បាយរីករាយ និង​បាន​មានប្រសាសន៍​បញ្ជាក់​ផងដែរ​ថា ដំណើរ​ទស្សនកិច្ច​រប​ស់ស​ម្តេច​ក្រឡាហោម ស ខេង និង គណប្រតិភូ​នាពេលនេះ នឹង​ទទួលបាន​ជោគជ័យ​ប្រកបដោយ​ផ្លែផ្កា ដោយ​ស្របតាម​គោលការណ៍ របស់​ប្រមុខ​ដឹកនាំ​ប្រទេស​ទាំងពីរ គឺ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយនឹង​ប្រធានា​ធិបតី សាធារណរដ្ឋ​តួ​ក​គី នាពេល​កន្លងមក ។​

​ជាការ​ឆ្លើយតប សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក៏បាន​មានប្រសាសន៍​ថ្លែងអំណរគុណ​ដល់​លោក​SULEYMAN SOYLU រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​នៃ​សាធារណរដ្ឋ​តួ​ក​គី ដែល​បាន​អញ្ជើញ​គណៈប្រតិភូ​កម្ពុជា​មក​បំពេញ​ទស្សនកិច្ច​នាពេលនេះ ហើយ​បញ្ជាក់ថា​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​ក្រសួងមហាផ្ទៃ​កម្ពុជា​នាពេលនេះ ក៏​ជា​បង្ហាញ​ពី​ការពង្រឹង​មិត្តភាព និង កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ ជាពិសេស​គឺ​វិស័យ​សន្តិសុខ និង សណ្តាប់ធ្នាប់​សាធារណៈ​ស្របតាម​គោលការណ៍​ឯកភាព​របស់​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ​ផងដែរ ។

ដំណើរ​ទស្សនកិច្ច​រប​ស់ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​នៅពេលនេះ​គឺ គ្រោង​នឹង​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​SULEYMAN SOYLU រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​នៃ​សាធារណរដ្ឋ​តួ​ក​គី និង​អញ្ជើញ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្ដីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សន្តិសុខ រវាង​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ នៅ​ថ្ងៃ​អង្គា​រ៍ ទី​៣០ ខែកក្កដា​នេះ ៕​ ​ដោយ​៖​កូ​ឡាប​

spot_img
×