Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ខ្លួន​មេ​បោក​លុយ​ពលរដ្ឋ​ប្រមាណ ៣០​លាន​ដុល្លារ​ក្រោមរូបភាព​វិនិយោគ លេង​ភាគហ៊ុន​

spot_img

(​ភ្នំពេញ​) ៖ កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ចាប់ខ្លួន​បុរស​ម្នាក់ ដែល​ឆបោក​ប្រាក់​ពី​ប្រជាពលរដ្ឋ ប្រមាណ​៣០​លាន​ដុល្លារ​សហរដ្ឋអាមេរិក ក្រោមរូបភាព​ដាក់​ប្រាក់​វិនិយោគ​ទិញ​ភាគហ៊ុន នឹង​ទទួលបាន​ផលចំណេញ​ច្រើន​ត្រឡប់មកវិញ​។​ការចាប់ខ្លួន​ជន​ខាងលើ យោងតាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​​យើង កែវ សុធា ព្រះរាជអាជ្ញា នៃ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហួម តាំង​ហឿ​ត អនុប្រធាននាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដែល​ដឹកនាំ​ប្រតិបត្តិការ​នេះ បាន​ថ្លែង ឲ្យ​ដឹង​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៩​នេះ ជនសង្ស័យ​ឈ្មោះ ឈឺ យ៉ា​រី អាយុ​៣៤​ឆ្នាំ ត្រូវបាន​បញ្ជូនទៅ​តុលាការ​នៅថ្ងៃនេះ ក្រោយ​ចាប់ខ្លួនបាន​កាលពី​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ខេត្ត​ព្រះសីហនុ​។​
​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហួម តាំង​ហឿ​ត បាន​អះអាងថា ការចាប់ខ្លួន​នេះ​ក្រោយពី​ទទួលបាន​ពាក្យបណ្ដឹង​ពី​ជនរងគ្រោះ និង​មានការ​បញ្ជា​ណែនាំ​ពី នាយ​ឧ​ត្ត​ម​សេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​, អគ្គ​ស្នងការរង​ទទួល​ផែន​នគរបាល​យុត្តិធម៌ និង​ចង្អុលបង្ហាញ​ពី លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​។​

​ជនសង្ស័យ បាន​ប្រើល្បិច​បញ្ចុះបញ្ចូល​ឲ្យ​ជនរងគ្រោះ​ជាច្រើន​នាក់ ដាក់​ប្រាក់​វិនិយោគ​លើ​ការជួញដូរ រូបិយប័ណ្ណ​អន្ដរជាតិ (Forex Trading) ដោយ​អះអាងថា នឹង​ទទួលបាន​ប្រាក់ចំណេញ​ខ្ពស់​។ ប៉ុន្ដែ​ក្រោយមក ជនសង្ស័យ​បាន​យកប្រាក់​ហើយ​គេចខ្លួនបាត់ ទើប​ជនរងគ្រោះ​បានមក​ដាក់ពាក្យ​បណ្ដឹង​ជា​បន្ដបន្ទាប់​។​

បើតាម​លោក​អនុប្រធាននាយកដ្ឋាន ក្រោយ​ទទួលបាន​ពាក្យបណ្ដឹង កម្លាំង​ជំនាញ​បាន​បើក​ការស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ រហូត​កំណត់​អត្តសញ្ញាណ​ជនសង្ស័យ​ខាងលើ ដែល​បានគេច​ខ្លួន​ទៅដល់​ខេត្ត​ព្រះសីហនុ ហើយក៏​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួនបាន​តែម្ដង ទើបបាន​បញ្ជូនមក​ធ្វើការ​សួរនាំ​នៅ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ និង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​។​

​សូមបញ្ជាក់ថា លោក​កែវ សុធា ព្រះរាជអាជ្ញា នៃ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៦​កក្កដា បានចេញ​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន ឈ្នោះ ឈឺ យ៉ា​វី ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​
​កំពង់ឆ្នាំង ឃុំ​ប​វិល ស្រុក​បរ​វិល ខេត្តបាត់ដំបង ។​ ​ឲ្យ​ចូល​បង្ហាញខ្លួន​នៅ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៃ ក្រសួងមហាផ្ទៃ ឲ្យ​បាន​មុន​ថ្ងៃទី ១២ ​ខែសីហា ឆ្នាំ ២០១៩ នៅ​រៀងរាល់​ម៉ោង​ធ្វើការ ដើម្បី​សាកសួរ​ពាក់ព័ន្ធ​នឹង​ករណី ឆបោក និង​រំលោភ​លើ​ទំនុកចិត្ត តាម​បណ្តឹង​របស់​ឈ្មោះ ប៊ុ​ច សុខា ភេទ​ស្រី អាយុ ៤៤​ឆ្នាំ​។​

​ចំណែក​ជនរងគ្រោះ ឈ្មោះ ប៊ុ​ច សុខា អាយុ​៤៤ ឆ្នាំ ជនជាតិខ្មែរ អ​ស័​យ​ដ្ឋា​ន​ស្នាក់នៅ ផ្ទះ​លេខ​២៤៤ ផ្លូវ​លេ​ខៈ​៣៧១ ភូមិ​៨​នាយកដ្ឋាន​បង្កាត់​ដឹង​កេងកង​៣ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។ មុខរបរ​៖ អាជីវករ នៅ​ថ្ងៃទី ០៤ ខែ កក្កដា ឆ្នាំ​២០១៩ បានដាក់​ពាក្យបណ្តឹង សូម​គោរព​ជូន លោក ឧ​ត្ត​ម​សេនីយ៍​ឯក ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ សុំ​ប្តឹង​ពី​ឈ្មោះ ឈី យ៉ា​រី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិខ្មែរ អ​ស័​យ​ដ្ឋា​ន​ស្នាក់នៅ ភូមិ​កំពង់ឆ្នាំង ឃុំ​ប​វិល ស្រុក​ប​វិល ខេត្តបាត់ដំបង ពីបទ ឆបោក និង​រំលោភ​លើ​ទំនុកចិត្ត​។​

តប​តាម​កម្មវត្ថុ និង​យោង​ខាងលើ នាង​ខ្ញុំ សូម​គោរព​ជម្រាបជូន លោក ឧ​ត្ត​ម​សេនីយ៍​ឯក ប្រធាន​មេត្តា​ជ្រាបថា​៖ កាលពី​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០១៨ វេលា​ម៉ោង​១០​និង​៤៥ នាទី​ព្រឹក ស្ថិតនៅ​ចំណុច​ផ្ទះ​លេខ​២៤៤ ផ្លូវ​លេ​ខៈ​៣៧១ ភូមិ​៤ សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ឈ្មោះ ឈឺ យ៉ា​រី បានមក​ប្រើល្បិច​បញ្ចុះបញ្ចូល​នាង​ខ្ញុំ ឲ្យ​ដាក់​ប្រាក់​វិនិយោគ​លើ​ការជួញដូរ​រូបិយប័ណ្ណ​អន្តរជាតិ​ (Forex trading) ជាមួយ​ខ្លួន​(​ឈឺ យ៉ា​រី​) ដែលមាន​ទឹកប្រាក់​សរុប​ចំនួន ១០,០០០,០០០$(​ដប់​លាន​ដុល្លារ​អាមេរិក​) ដើម្បី​ឲ្យ​ឈ្មោះ ឈី យ៉ា​រី ធ្វើការ​ជួញដូរ​រូបិយប័ណ្ណ​អន្តរជាតិ​(​លេង​ភាគហ៊ុន​)​។ ដោយ​ឈ្មោះ ឈី យ៉ា​រី អះអាងថា​នឹង​ទទួលបាន​ប្រាក់ចំណេញ​ខ្ពស់ ដូច្នេះហើយ នាង​ខ្ញុំ​បានដាក់​ទឹកប្រាក់​វិនិយោគ​តាំងពី​ឆ្នាំ​២០១៨​ហូត​មកដល់​បច្ចុប្បន្ន ដែលមាន​ទឹកប្រាក់​ចំនួន​១០,០០០,០០០$(​ដប់​លាន​ដុល្លារ​អាមេរិក​) ក្រោយមក​ឈ្មោះ ឈឺ យ៉ា​រី បាន​យកប្រាក់​ទាំងអស់នោះ ហើយ​គេចខ្លួនបាត់ ហើយ​គណនី​ធនាគារ​របស់​ឈ្មោះ ឈី យ៉ា​រី នៅ​ធនាគារ ABA គ្មាន​សាច់ប្រាក់​សម្រាប់​ទូទាត់​ឲ្យ​នាង​ខ្ញុំ​ទេ​។ ក្រោយមក​នាង​ខ្ញុំ​បាន​ព្យាយាម​ទាក់ទង​ទៅកាន់​ឈ្មោះ ឈី យ៉ា​រី មួយ​លើក ទៅ​ពីរលើក​ផងដែរ តែ​ឈ្មោះ​ខាងលើ​មាន​ចេតនា​ទុច្ចរិត​គេចវេស មិនអាច​ទាក់ទង​បានមក​រហូតដល់​បច្ចុប្បន្ន​។​

​អ្នកស្រី ប៊ុ​ច សុខា សូម លោក ឧ​ត្ត​ម​សេនីយ៍​ឯក ប្រធាន មេត្តាជួយ​មាន​វិធានការ​ចំពោះ​ជន​ដែល​បាន​
​ប្រព្រឹត្តទៅ​តាមផ្លូវ​ច្បាប់ ៕​ ដោយ​៖​កូ​ឡាប​

spot_img
×