Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទុនបម្រុង​អន្តរជាតិ​នៃ​ប្រទេសមួយ សំដៅលើ​​ទ្រព្យសម្បត្តិ ដែល​ទទួលស្គាល់​ជា​អន្តរជាតិ ដែល​ប្រទេសមួយ​មាន និង​ត្រូវបាន​គ្រប់គ្រង​ដោយ អាជ្ញាធរ​រូបិយវត្ថុ សម្រាប់​ប្រើ​ក្នុងករណី​ចាំបាច់​

spot_img

​ធនាគារជាតិ នៃ​កម្ពុជា នៅ ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ​២០១៨ សេចក្តីបំភ្លឺ ស្តីពី “​ទុនបម្រុង​អន្តរជាតិ​។​ ​ធនាគារ​ជាតិ​នៃ​កម្ពុជា សង្កេតឃើញថា សារព័ត៌មាន​មួយចំនួន បាន​បកស្រាយ​ខុស​ពាក់ព័ន្ធ​នឹង ទុនបម្រុង​អន្តរជាតិ​។ ការប្រៀបធៀប​រវាង​ទំហំ​ទុនបម្រុង​អន្តរជាតិ នឹង​ចំនួន​ខែ​នៃ​ការ​នាំចូល​ទំនិញ​និង​​សេវា គឺមាន​លក្ខណៈ​បច្ចេកទេស ដើម្បី​វាស់វែង​ពី​ភាពរឹងមាំ​នៃ​សេដ្ឋកិច្ច និង​មិន​ពាក់ព័ន្ធ​ជាមួយនឹង​​បញ្ហានយោបាយ​ឡើយ​។​

​យោងតាម​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ទុនបម្រុង​អន្តរជាតិ​នៃ​ប្រទេសមួយ សំដៅលើ​​ទ្រព្យសម្បត្តិ ដែល​ទទួលស្គាល់​ជា​អន្តរជាតិ ដែល​ប្រទេសមួយ​មាន និង​ត្រូវបាន​គ្រប់គ្រង​ដោយ​​អាជ្ញាធរ​រូបិយវត្ថុ សម្រាប់​ប្រើ​ក្នុងករណី​ចាំបាច់ ដូចជា ការផ្តល់​ហិរញ្ញប្បទាន​ដល់​ជញ្ជីងទូទាត់​​ប្រសិនបើ​មាន​តម្រូវការ​, ការធ្វើអន្តរាគមន៍​លើ​ទីផ្សារ​ប្តូរប្រាក់ ដើម្បី​គ្រប់គ្រង​ការប្រែប្រួល​អត្រា​ប្តូរប្រាក់​​និង​ការរក្សា​ជំនឿ​ទុកចិត្ត​លើ​រូបិយវត្ថុ និង​សេដ្ឋកិច្ចជាតិ​។ ទុន​ប​ម្រ​ង​អន្តរជាតិ​អាចមាន​ទម្រង់​ជា​មាស​​និង​រូបិយប័ណ្ណ​នានា​ដែល IMF ទទួលស្គាល់​ជា​អន្តរជាតិ (​ដូចជា​ប្រាក់​ដុល្លារ​អាមេរិក អឺរ៉ូ ផោន​អង់គ្លេស​​យេន​ជប៉ុន និង​យ៉​ន់​ចិន​)​។​

IMF តែងតែ​ផ្តល់​អនុសាសន៍​ឱ្យ​ប្រទេស​សមាជិក រក្សា​កម្រិត ទុន​ប​ម្រ​ង​អន្តរជាតិ​ឱ្យបាន​គ្រប់គ្រាន់​។ ដើម្បី​កំណត់​កម្រិត​គ្រប់គ្រាន់​នេះ IMF តែងតែ​ធ្វើការ​ប្រៀបធៀប​ទំហំ​មុន​ប​ម្រ​ង​អន្តរជាតិ​​ទៅនឹង​ចំនួន​ខែ​នៃ​ការ​នាំចូល​ទំនិញ​និង​សេវា​នៅ​គ្រា​ខាងមុខ​។ ចំពោះ​ប្រទេស​កំពុងអភិវឌ្ឍន៍​ដូច​កម្ពុជា​​កម្រិត​គ្រប់គ្រាន់​អប្បបរមា នៃ​ទុនបម្រុង​អន្តរជាតិ ដែល​គួរ​មាន​គឺ​ចំនួន ៣ ខែ​នៃ​ការ​នាំចូល​ទំនិញ​និង​សេវា​នៅ​គ្រា​ខាងមុខ​។​

​ចំពោះ​កម្ពុជា​ទុនបម្រុង​អន្តរជាតិ បាន​កើន​ឡើងជា​លំដាប់ ហើយ​បច្ចុប្បន្ន​មាន​កម្រិត ៥ ខែ​នៃ​​ការ​នាំ​ចូល​ទំនិញ​និង​សេវា ពោលគឺ​ខ្ពស់ជាង ៣ ខែ​ដែលជា​កម្រិត​អប្បបរមា ដែល​ប្រទេស​កំពុងអភិវឌ្ឍន៍​​គួរ​មាន​។ ផ្អែកលើ​សូចនាករ​នេះ សេដ្ឋកិច្ចកម្ពុជា កំពុង​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព នឹង​ភាពរឹងមាំ​៕​ ​ដោយ​៖​កូ​ឡាប​

spot_img
×