Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​ក្មេង​ទំនើង ១០​នាក់ ជួញដូរ និង​ប្រើប្រាស់សារធាតុ​ញៀន​

spot_img

​ខេត្តកណ្តាល ៖ ១០​នាក់ ជាប់​សង្ស័យ​ពាក់ព័ន្ធ​ករណី ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​) នៅ​ថ្ងៃ ច័ន្ទ ១៣​រោច ខែអាសាឍ ឆ្នាំ កុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ​២០១៩ វេលា​ម៉ោង ២០​និង​៤០​នាទី នៅ​ចំណុច រោង​ចាំចំការ​មិន​ស្គាល់​ម្ចាស់ ស្ថិត​ក្នុងភូមិ ព្រែក​បា​ឡាក់​ឆឹង ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល ។​

​ជនសង្ស័យ ៖​ចំនួន​១០​នាក់ (​ឃាត់ខ្លួន​)

១ / ឈ្មោះ សាន សេន ភេទ​ប្រុស អាយុ ២៤​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ (​ជួញដូរ​)​។​

២ / ឈ្មោះ ងី សម្ផស្ស ហៅ​លាស់ ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ ។ (​ជួញដូរ​)

៣ / ឈ្មោះ ឃឹម លាប​សេង ភេទ​ប្រុស អាយុ ២៤​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ (​ជួញដូរ​)​។​

៤ / ឈ្មោះ ធឿន ប៊ុន​ថង ភេទ​ប្រុស អាយុ ១៩​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ (​ប្រើប្រាស់​)​។​

៥ / ឈ្មោះ ផល្លា វាសនា ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ (​ប្រើប្រាស់​) ។ អ្នក​ទាំង​ប្រាំ ទីលំនៅ​បច្ចុប្បន្ន​ភូមិ ព្រែក​ប៉ាន ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល ។​

៦ / ឈ្មោះ ធឿន តុង​សេង ហៅ តេង ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ (​ប្រើប្រាស់​)​។​

៧ / ឈ្មោះ លាន ចាន់ ភេទ​ប្រុស អាយុ ២០​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ (​ប្រើប្រាស់​)​។ អ្នក​ទាំងពីរ ទីលំនៅ​បច្ចុប្បន្ន​ភូមិ ថ្គុ​ល ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល​។​

៨ / ឈ្មោះ ង​ន រ៉ា ហៅ កែក ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ ទីលំនៅ​បច្ចុប្បន្ន​ភូមិ ព្រែក​បា​ឡាក់​ឆឹង ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល ធ្លាប់​ជាប់ពន្ធនាគារ​ខេត្តកណ្តាល ចំនួន ០១​លើក កាលពី​ឆ្នាំ​២០១៤ ពីបទ ហិង្សា​ក្នុង​គ្រួសារ ជាប់​រយៈពេល ០៣​ខែ (​ប្រើប្រាស់​)​។​

៩ / ឈ្មោះ ទិ​ត្យ ស្រស់ ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ ទីលំនៅ​បច្ចុប្បន្ន​ភូមិ ខ្ពប​លើ ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្តកណ្តាល (​ប្រើប្រាស់​)​។​

១០ / ឈ្មោះ ឡេង ស៊ីថា ហៅ ឃ្លាច ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ ទីលំនៅ​បច្ចុប្បន្ន​ភូមិ ព្រែក ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល (​ជួញដូរ​)​។​

​វត្ថុតាង​ចាប់យក​រួមមាន​៖ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យថា ជា​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​) ចំនួន ០៣​កញ្ចប់ ក្នុងនោះ ធំ ០១​កញ្ចប់ , មធ្យម ០១​កញ្ចប់ , តូច ០១​កញ្ចប់ និង​ឧបករណ៍​សម្ភារ​វេច​ខ្ចប់​ប្រើប្រាស់​មួយចំនួន ។​

ទូរស័ព្ទ ចំនួន ០៣​គ្រឿង ម៉ាក សាម​សុង ចំនួន ០១​គ្រឿង និង ម៉ាក iPhone 5 ចំនួន ០២​គ្រឿង ។ ម៉ូតូ ចំនួន ០៤​គ្រឿង  ​ម៉ាក ហុងដា គប់​ជ្រុង សេ​៩០ ពាក់​ផ្លាកលេខ កណ្តាល 1Z-8112 ចំនួន ០១​គ្រឿង ។ ម៉ាក ហុងដា គប់​មូល សេ​៩០ ចំនួន គ្មាន​ផ្លាកលេខ ០១​គ្រឿង ។ ម៉ាក MSX ពណ៍​ខ្មៅ ពាក់​ផ្លាកលេខ កណ្តាល 1T-8917​ចំនួន ០១​គ្រឿង ។ ម៉ាក ហុងដា សេ​១១០ សេរី​ឆ្នាំ​២០១២ ពណ៍​ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ 1BT-7101 ។​

​នៅ​ថ្ងៃទី​ខែ​ឆ្នាំ​វេលា​ម៉ោង​កើតហេតុ ក្រោយ​ទទួលបាន​ព័ត៌មាន ពី​ប្រជាពលរដ្ឋ​ល្អ​ថា មាន​ករណី​ជួញដូរ​គ្រឿងញៀន នៅ​ចំណុចកើតហេតុ​ខាងលើ ។ ភ្លាមនោះ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ត្រើយ​ស្លា បាន​ទៅដល់​ចំណុចកើតហេតុ​ធ្វើការ​ត្រួតពិនិត្យ​ឈ្មោះ​សាន សេន​បាន​រកឃើញ​ម្សៅ​ក្រាម​ពណ៍​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​)​ចំនួន ០២​កញ្ចប់​(​ធំ​១​និង​មធ្យម​១) ចំណែក​ឈ្មោះ ងី សម្ផស្ស ត្រួតពិនិត្យ ឃើញ​ម្សៅ​ក្រាម​ស​ថ្លា​សង្ស័យ ជា​សារធាតុ​ញៀន​ម៉ា​ទឹកកក​(០១​កញ្ចប់​តូច​) រួច​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​១០​នាក់ រួម​នឹង​វត្ថុតាង ប​ញ្ចូ​ន​មក​ប៉ុស្តិ៍នគរបាល​ត្រើយ​ស្លា ដើម្បី​សាកសួរ ។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច​នគរបាល​ឈ្មោះ​សាន សេន បាន​សារភាពថា ខ្លួន​បាន​ទិញ​គ្រឿងញៀន​(​ម៉ា​ទឹកកក​)​ពី​ឈ្មោះ ស្រួច​នៅ​ឃុំ​ដូង​ស្រុក​គៀនស្វាយ ចំនួន ០១​កញ្ចប់​ធំ​តម្លៃ ១៥០០០០៛ ដើម្បី​យកមក​វេច​ខ្ចប់​លក់​បន្ត​ក្នុង​០១​កញ្ចប់​តូច តម្លៃ ៣០០០០៛ ។

​ចំណែក​ឈ្មោះ ងី សម្ផស្ស ហៅ​លាស់ បាន​សារភាពថា ខ្លួន​បាន​ទិញ​គ្រឿងញៀន​(​ម៉ា​ទឹកកក​)​ចំនួន ០១ កញ្ចប់​តូច តម្លៃ ៣០,០០០៛ ពី​បុរស​ម្នាក់​មិន​ស្គាល់ឈ្មោះ នៅ​ចំណុច​វាល​ខ្សាច់ ចាក់អង្រែលើ រាជធានី​ភ្នំពេញ ដើម្បី​យក​លក់ និង​ប្រើប្រាស់ ។​

​ឈ្មោះ ឃីម លាប​សេង បាន​សារភាពថា ខ្លួន​បាន​ជួយ​លក់​គ្រឿងញៀន​ឲ្យ​ឈ្មោះ សាន សេន និង​ឈ្មោះ ងី សម្ផស្ស ហៅ​លាស់ រយៈពេល​មួយខែ​ហើយ ។​

​និង​ឈ្មោះ ឡេង ស៊ីថា បាន​សារភាពថា ខ្លួន​បាន​ជួយ​លក់​គ្រឿងញៀន​ឲ្យ​ឈ្មោះ​សាន សេន ។​

​ដោយឡែក​ជនសង្ស័យ​ចំនួន ០៦​នាក់​មាន ឈ្មោះ​ទិ​ត្យ ស្រស់ , ឈ្មោះ​ង​ន រ៉ា ហៅ កែក , ឈ្មោះ​លាន ចាន់ , ឈ្មោះ​ធឿន តុង​សេង និង​ឈ្មោះ​ផល្លា វាសនា មកប្រើប្រាស់​គ្រឿង​ញៀ ន​នៅ​កន្លែងកើតហេតុ​ខាងលើ ។

​បច្ចុប្បន្ន​ជនសង្ស័យ បាន​ឃាត់ខ្លួន​នៅ អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ដើម្បី​បន្ដ​អនុវត្ដ​តាម​នីតិវីធី ៕​ ដោយ​៖​កូ​ឡាប​

spot_img
×