Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​ក្រឡាហោម ស ខេង ពិនិត្យ​អគារ​ស្ថានទូត​កម្ពុជា ប្រចាំ​ប្រទេស​តួ​ក​គី

spot_img

​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​សាធារណរដ្ឋ​តួ​ក​គី នា​រសៀល​ថ្ងៃ​ចន្ទ ១៣​រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៩​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ដឹកនាំ​គណៈប្រតិភូ អញ្ជើញ​ពិនិត្យ​អគារ​ស្ថានទូត​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​តួ​ក​គី ដែល​រាជរដ្ឋាភិបាល​បាន​ជាវ និង​កំពុង​ជួសជុល​កែលំអរ​សម្រាប់​ប្រើប្រាស់ បន្ទាប់ពី​កម្ពុជា​សម្រេច​បង្កើត​ស្ថានទូត​ដើម្បី​ពង្រឹង​បន្ថែមទៀត​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​។​

​បន្ទាប់ពី​អញ្ជើញ​ទស្សនកិច្ច​ស្ថានទូត​ព្រះរាជាណាចក្រ​កម្ពុជា ម្ដេច​ក្រឡាហោម ស ខេង បាន​បន្ត​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ ធ្វើ​ទស្សនកិច្ច និង​ដាក់​កម្រងផ្កា នៅ​សារមន្ទីរ ANITKABIR ដើម្បី​ស្វែងយល់​អំពី​ប្រវត្តិសាស្ត្រ និង​សម្ដែង​ការគោរព​ចំពោះ​វីរភាព​នៃ​ការតស៊ូ​ដើម្បី​ឯករាជ្យភាព​ប្រទេស​តួ​គី​របស់​វីរជន​ច្រើន​រូប ដែល​ដឹកនាំ​ដោយ​លោក MUSTAFA KEMAL ARATURK ។ ឥស្សរជន​រូបនេះ​ក៏​ជា​ស្ថាបនិក​បង្កើត​សាធារណរដ្ឋ​តួ​ក​គី​ដែរ ។ នៅក្នុង​ឱកាស​នោះ សម្តេច​ក្រឡាហោម ក៏បាន​ចារ​លើ​ក្រាំងមាស​ទុកជា​អនុស្សាវរីយ៍​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​សារមន្ទីរ​នោះ​ផងដែរ​។​

​នៅក្នុង​ឱកាស​ញ្ជើ​ញ​ទស្សនកិច្ច​ទីតាំង​សំខាន់ៗ​ក្នុងប្រទេស​តួ​ក​គី​នោះដែរ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ព្រមទាំង​គណៈប្រតិភូ​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​បន្តធ្វើ​ទស្សនកិច្ច​នៅ​សារមន្ទីរ​វប្បធម៌ ANATOLIAN ដែល​បង្កើតឡើង​មុនគេ​នៅ​ប្រទេស​តួ​ក​គី កាលពី​ឆ្នាំ​១៩២១ ដើម្បី​ប្រ​ប្រមូល និង​ថែរក្សា​នូវ​បុរាណវត្ថុ​ជាច្រើន ដែលជា​ភស្តុតាង​បញ្ជាក់​អំពី​កាលប្រវត្តិ​នៃ​ប្រទេស​តួ​ក​គី មុននឹង​ឈានទៅ​បើក​ឲ្យ​មហាជន​ចូល​ទស្សនា​នៅ​ឆ្នាំ​១៩៤៨​។​

​អញ្ជើញ​ចាក​ចេញពី​សារមន្ទីរ ANATOLIAN សម្ដេច​ក្រឡាហោម ស ខេង និង​ប្រតិភូ​អមដំណើរ បាន​បន្ត​អ​ញ្ចើ​ញ​ទៅ​ទស្សនកិច្ច​តំបន់ HAMAMOU ដែលជា​អតីត​តំបន់​ប្រមូលផ្ដុំ​ដោយ​សំណង់​អគារ​ផ្ទះ​បុរាណ និង​បាន​ក្លាយជា​តំបន់​មិន​រៀបរយ​មួយ​នៅក្នុង​ទីក្រុង​អង់កា​រ៉ា ។ បន្ទាប់​មកពី​រដ្ឋាភិបាល​តួ​ក​គី​រៀបចំ​អភិវឌ្ឍន៍​ឡើងវិញ ទីនេះ​បាន​ក្លាយជា​តំបន់​ទេសចរណ៍​បង្កប់​នូវ​អតីតកាល​ជាច្រើន ហើយ​បាន​ក្លាយជា​តំបន់​ទេសចរណ៍​គម្រូ និង​ល្បីឈ្មោះ​ក្នុងប្រទេស​តួ​ក​គី និង​តំបន់​អឺរ៉ុប ៕​ ដោយ​៖​កូ​ឡាប​

spot_img
×