Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​​ដឹក​ក​ម្មករ​ ក្រឡាប់​ស្លាប់​ ២​នាក់​ របួស​ ធ្ងន់​ ស្រាល​ ៣៣នាក់​ នៅ​ស្វាយ​រៀង​

spot_img

ស្វាយរៀង៖ មាន​ករណីគ្រោះ​ចរាចរ ដោយ​​រថ​យន្ត​ដឹ​ក​កម្មករ​ កម្មការិនី​ បើក​វ៉ាជែង​ម៉ូតូ​​ក្នុង​​ល្បឿន​​លឿន​ ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​​ បណ្តាល​​ឲ្យ​ ក្រឡាប់​​ ជះ​​កម្មករ​ចេញ​​ពី​រ​ថយន្ត​ ស្លាប់​ ២​នាក់​ និង​ រង​​របួស​ ស្រាល​ ធ្ងន់​ ៣៣នាក់​ នៅវេលាម៉ោង​៧:១០នាទី​ ព្រឹក​ថ្ងៃ​ទី​៣០​​ កក្ក​ដា​ ២០១៩នេះ​ ស្ថិតនៅភូមិកំពង់រទេះ ឃុំ​ពពែ​ត ស្រុកស្វាយទា​ប ខេត្តស្វាយរៀង។

បច្ចុប្បន្ន​ជនរងគ្រោះ កំពុង​ស​ង្គ្រោះ​​បន្ទាន់​​នៅ​​ម​ន្ទី​រពេទ្យ​ ជីភូ​ ១៧នាក់​ និង​ ១៦នាក់​ទៀត​សង្រ្គោះ​​នៅ​​មន្ទីរ​ពេទ្យ​​ខេត្ត​​ស្វាយរៀង។​ រីឯជនរងគ្រោះ​ដែល​​បាត់​​បង់​​ជីវិត ​ត្រូវ​​បា​ន​ក្រុ​ម​គ្រួសារ​ យក​ទៅ​ធ្វើ​បុ​ណ្យ​​។

មុន​ពេលកើ​តហេតុ ក្រុមកម្មករ-កម្មការិនី​ធ្វើដំ​ណើរទៅធ្វើការនៅតំបន់សេដ្ឋកិ​ច្ចពិ​សេស​ សាន តុង ដោយរថយន្តកូរ៉េ​១គ្រឿ​ង ពេលមកដល់ចំណុ​ចកើ​តហេតុខា​ងលើ អ្នកបើកបររថយ​ន្តបា​នបើកវ៉ាម៉ូតូមួយគ្រឿងនៅក្នុងល្បឿ​នលឿ​ន ហើយគ្រប់គ្រងល្បឿនលែ​ងបា​នក៏រេចង្កូត បណ្ដាលឲ្យក្រឡា​ប់តែ​ម្ដង។

ប្រភពពីកន្លែងកើតហេ​តុបានឲ្យ​ដឹងប​ន្តថា អ្នកបើកបររថយន្ត​កូរ៉េ​ខាងលើទើបតែចេះបើកបរមិនទា​ន់​ស្ទាត់នោះ​ទេ ហើ​យការ​ដឹកជ​ញ្ជូនកម្មករ-កម្មការិនីនៅ​ព្រឹក​ថ្ងៃនេះ គឺទើបតែជាលើកដំបូង​ប៉ុណ្ណោះ​។

បន្ទាប់ពីកើតមាន​គ្រោះថ្នា​ក់ចរា​ចរខាងលើ ជនរងគ្រោះទាំងអស់ត្រូ​វ​បានប​ញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក​ ជី​ភូ ១​៩នាក់​ ក្រៅ​ពីនោះ​បញ្ជូន​ទៅសង្គ្រោះនៅមន្ទីរពេទ្យខេ​ត្ត​ស្វាយ​​រៀង​។

សូមបញ្ជាក់ថា​ ជនរងគ្រោះដែលបាត់បង់​ជីវិ​តទាំង​២នាក់ ឈ្មោះ​ រ៉ន ស្រីអូន ភេទស្រី បម្រើការងារនៅរោងច​ក្រ ​យូលី ២- ​គង់ ចន្ធី ភេទប្រុស បម្រើការងារនៅរោង​ចក្រ​ យូ​លី៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×