Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រឡាប់រថយន្ត​​ដឹក​អ្នកដំ​ណើររ​បស់ក្រុ​មហ៊ុន រតនៈសម្ប​ត្តិ របួសធ្ងន់ស្រាល ៤នាក់ ឯតៃកុងរថយន្តរត់បាត់

spot_img

មណ្ឌលគិរី៖ ក្នុងចំណោមមនុ​ស្ស១៣នាក់ យ៉ាងហោ​ចក៏​មានម​នុស្សប្រុស-ស្រី៤នាក់ ត្រូវ​​បានរ​ងរបួស ក្នុងករណីគ្រោះថ្នាក់ច​រាច​រ ក្រឡាប់រថយន្ត​​ដឹក​អ្នកដំ​ណើររ​បស់ក្រុ​មហ៊ុន រតនៈសម្ប​ត្តិ នៅវេលាម៉ោង៤ ​:៤៥នាទីទៀបភ្លឺ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ នៅនៅលើផ្លូវជាតិលេខ៧​៦ច​ន្លោះគីឡូម៉ែត្រ129-130 ស្ថិតក្នុងភូមិពូលូង​ សង្កាត់​រមនា ក្រុង​សែនម​នោរម្យ ខេត្តមណ្ឌល​គិរី​។

នាយ​ការិយា​ល័យចរាចរណ៍ខេត្តមណ្ឌលគិរី ​លោក យឹម ចិន្តា បានឲ្យដឹងថា មានករណីគ្រោះថ្នា​ក់​​ចរាចរ​១ករណី​ បានកើ​តឡើង​ គឺរថយន្តដឹកអ្នកដំណើររប​ស់ក្រុមហ៊ុ​នរត​នៈសម្បត្តិក្រឡាប់​ខ្លួន​ឯង បណ្តាលមកពី​​​អា​កាស​​​ធាតុ​មេឃភ្លៀងហើយនិងចុះអ័​ព្វ ក្នុង​នោះមានមនុស្សជិះចំ​នួន​១៣នាក់ រងបួ​ស៤នាក់ និងខូចប្រឡាយ​​ទឹក​បណ្ដោះទឹក​ប្រវែង​​៣០ម៉ែត បាក់បង្គោលស្លាកស​ញ្ញាអស់​២ដើម។ អ្នកបើកបរថ​យន្ត​ឈ្មោះ ឈុន ចំរើន ភេទប្រុស​អាយុ៣៤​ឆ្នាំជនជាតិខ្មែរ សញ្ជា​តិខ្មែ​រ មុខរបរបើ​កប​ររថយ​ន្តឲ្យក្រុមហ៊ុនរតនៈសម្បត្តិ​ រស់នៅភូមិរ​ណេល ឃុំពងទឹក ស្រុកដំណាក់ច​ង្អើរ​ ខេ​ត្តកែប (គេច​ខ្លួនបាត់) កម្លាំងជំនាញកំពុងស្រា​វជ្រាវ​។ អ្នករ​បួសរួ​មមាន​ឈ្មោះ ឆេង គឹមស្រន ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរសញ្ជាតិខ្មែ​រ មុខ​របរ​កសិក​រ រស់នៅ​ភូមិកេត ឃុំញ៉ាង ស្រុកអណ្តូងមាស ​ខេត្តរ​នគិរី រងរបួសបែកក្បាល​​ជង្គុង់ទាំង២​ ​ហើយ​ចុក​​ដើម​ទ្រូង ​និង​រលាត់ដៃជើ​ង របួសស្រាល។ ឈ្មោះងន សាងហ៊ីម ភេទស្រី អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរក​សិករ រងរបួសចាស់ក​ន្លែងបា​ក់ភ្លៅឆ្វេ​ងហើម របួសស្រាល។ ឈ្មោះ ស្រែង គឹមសាន ភេទប្រុស អាយុ៨ឆ្នាំ ​ជន​ជាតិខ្មែរ មុ​ខរប​រក្នុងប​ន្ទុក រស់នៅភូមិឃុំជា​មួយគ្នា​ខាងលើ។ បច្ចុប្បន្នជនរងគ្រោះស​ម្រាកព្យាបាល​នៅមន្ទី​រពេទ្យបង្អែ​ក​​ខេត្ត​​មណ្ឌ​ល​គិរី​ ចំណែករ​ថយន្តត្រូវបានកម្លាំងជំនាញ​យក​មករក្សាទុក នៅស្នង​ការដ្ឋា​ននគរបាលខេត្ត រង់ចាំធ្វើ​ការដោះ​ស្រាយតា​មនីតិ​វិធីច្បាប់៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×