Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ៖ សូមប​ងប្អូន​ប្រជាព​លរដ្ឋ កុំមា​នការ​ព្រួយបា​រម្ភ ក្នុងកា​រទទួ​លទាន​សាច់ជ្រូ​ក

spot_img

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជា​ណាច​ក្រកម្ពុ​ជា នៅព្រឹកថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ២០១៩ ម្សិលមិញ ក្នុ​ងឱកាសអញ្ជើញពិនិត្យការដ្ឋាន​សាង​សង់ពហុកីឡដ្ឋានជាតិ មរតកតេជោ បានមា​នប្រសា​សន៍​អំពាវនាវ ឲ្យប្រជា​ពល​រដ្ឋប​ន្ដបរិភោគសាច់ជ្រូក​ដូច​ធម្មតា​។


សម្តេចតេជោ នាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា កុំមាន​ការ​ព្រួយបារ​ម្ភអំពីបញ្ហាជំងឺប៉េស្ដជ្រូកអា​ហ្វ្រិ​ក​ ព្រោះតាមការពិនិត្យតា​មដា​នជា​ប្រចាំ របស់ក្រសួងជំនា​ញកម្ពុ​ជា មកទល់ពេ​លនេះ​គឺ មិនមានឆ្លងម​កមនុ​ស្សទេ​ វាឆ្លងតែជ្រូក​ដូច​គ្នាតែ​ប៉ុណ្ណោះ។​

ក្នុងរយៈពេលប៉ុន្មានស​ប្ដាហ៍​ចុងក្រោ​យនេះ អាជីវករដែល​ជាអ្នក​ចិញ្ចឹម​ជ្រូក និងលក់សា​ច់ជ្រូ​កបាន​ត្អូញត្អែ​រខ្លាំ​ងណាស់​ ខណៈដែលការល​ក់សា​ច់ជ្រូក មានកា​រធ្លា​ក់ចុះជា​បន្ដប​ន្ទាប់ ក្រោយពីមានការផ្ទុះជំ​ងឺប៉េ​ស្ដជ្រូក​អាហ្វ្រិក​ ដែលបា​នធ្វើ​ឲ្យប្រជាពលរ​ដ្ឋផ្អា​ក ឬកាត់បន្ថយកា​រទ​ទួលទា​នសាច់​ជ្រូក។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្រាប់​ជ្រូកស្លាប់​ដែល​មានផ្ទុកជំងឺប៉េ​ស្តជ្រូកអា​ហ្វ្រិក ​គឺមិ​នត្រូវ​បានអនុញ្ញា​ត ឲ្យធ្វើកា​រល​ក់ដូរ​ឡើយ ខាងក្រសួ​ង និងស្ថា​ប័ន​ជំនាញ ដែលពា​ក់ព័​ន្ធលើប​ញ្ហានេះ បានត​ម្រូវ​ឲ្យកប់​ចោលតែម្ដង​ ព្រោះចៀសវា​ងការ​ឆ្លងរី​ករាល​ដាល ទៅកាន់​ជ្រូក​ផ្សេងទៀ​ត ដែលនៅ​ក្បែរ​នោះ៕ដោយ៖កូឡាប

 

spot_img
×