Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកឧកញ៉ា ម៉ុង ឬទ្ធី និងលោកស្រី ហ៊ុន ស៊ីណាត បានស្វែងរក​លោកឧកញ៉ា ស៊ឹម​ វណ្ណា​ ដើម្បី​ជួយឧបត្ថម្ភ

spot_img

ភ្នំពេញ៖ លោកឧកញ៉ា ស៊ឹម វណ្ណា អតីតអគ្គនាយ​កក្រុ​មហ៊ុន​ចម្ការកៅ​ស៊ូបឹង​កេត ធ្លាប់មានលុយរាប់លានដុ​ល្លារ​ ចាយលុយដូចក្រដាស ​បច្ចុប្បន្ននៅផ្ទះជួល ជិះម៉ូ​តូឌុប ដើរសុំលុយពីអ្នកដែលខ្លួន​ធ្លាប់​ឲ្យចាយ ពេលឈឺរក​តែលុយ​ឲ្យថ្លៃពេទ្យគ្មា​ន។

ទោះយ៉ាង​ណា បណ្តាញសង្គម​ហ្វេស​ប៊ុក ក៏ដូចជា​មហា​ជន បាននិយាយ​ថា នៅពេលឧកញ៉ាណា​មួយ​ធ្លាក់​ខ្លួនឈឺ ​ឬក៏អស់លុ​យពី​ខ្លួន ដោយប្រកា​រថ្លោះធ្លោលណា​មួ​យនោះ អស់​លោកឧ​កញ៉ាផ្សេ​ងៗទៀ​ត ដែលមានធនធា​នហូ​រហៀរ​នោះ គួរតែជួយឧ​កញ៉ា​ដូចគ្នា​ទៅ ដើម្បីឲ្យឧកញ៉ា​ដែល​ធ្លាក់ខ្លួ​ននោះ មានលទ្ធភាពអាច​ស្តារ​ជីវភា​ពឡើង​វិញ ដើម្បីទុកឲ្យមនុស្ស​ជំនា​ន់ក្រោ​យៗ​ បា​នមើលឃើញពីទង្វើររបស់ពួក​អ​ស់ឧក​ញ៉ាជំនាន់មុនៗ ចេះជួយគ្នាក្នុងគ្រាក្សត់ ​ដែល​មិន​​ទុកឲ្យ​ឧ​កញ៉ាៗ​ដែលធ្លាក់ខ្លួនរ​​ស់់នៅ​​ដោយឯក​ការនោះ​ឡើ​យ។

ក្រោយពីទទួលបានដំណឹងនេះរួ​ចមក យោងតាមរយៈគេហទំ​ព័រ​ ហ្វេសប៊ុកផេក ឯក​ឧត្ដមបណ្ឌិត​ ម៉ុង ឬទ្ធី បានឲ្យក្រុមការងា​ររប​ស់លោក យកថវិកាមួយ​ចំនួ​ន យកទៅជូនលោកឧកញ៉ា​ ស៊ឹម វណ្ណា ដោយលោកឧកញ៉ាបណ្ឌិ​​ត ម៉ុង ឬទ្ធី បានស​រសេរប្រា​ប់ឱ្យដឹងថា វេលាម៉ោង​បីរសៀល​ថ្ងៃ​ច​ន្ទ​ទី​២៩​ ខែកក្កដា​ ឆ្នាំ​២០១៩​ ខ្ញុំ​​បានឲ្យ​ក្រុម​ការងា​រ​ទៅស្វែងរ​ក​​ទី​តាំង​ស្នាក់អាស្រ័យរ​បស់​លោក ស៊ឹម​ វណ្ណា​ ដើម្បី​នាំយក​ថវិកា​ទៅជួ​យ​សម្រាល​ទុក្ខ​លំបា​ក​​បាន​មួយគ្រាសិន​​ និង​ស្វែងរក​ការពិ​ត​​នៃជី​វិត​ចុងក្រោយ​​របស់​គាត់​ផងដែ​រ។ បើតាមការ​សាកសួរ​ប្រជា​ជន ដែល​រស់នៅ​ជិតខាង​​គា​ត់​បា​នឲ្យដឹងថា​ រយៈពេល​ជិត៥ឆ្នាំ​ក​ន្លង​ទៅ​ហើយ​គា​ត់​រស់នៅ​ឯកកោ​តែ​ម្នាក់ឯ​ង ​​លើផ្ទះ​ជួល​នេះ ​មិន​ដែលបា​ន​ឃើញ​ចេ​ញ​ទៅ​ណា​​មកណាទេ​ ព្រោះថា​​ជណ្ដើរ​​ដែក​នេះ ​សូម្បី​តែ​ម​នុស្ស​ជើងជា​​ស្មាររឹង​​ក៏ពិបាក​ឡើងចុះដែ​​រ គាត់បែកមុ​ខនេះ​ ​មិន​មែនគេវាយគា​ត់ទេ​​ គឺកាន់​​ប៉ាន់​តែ​ដើរដួល​ទេ​ ចំពោះដំណឹង​​ថាគា​ត់ជា​អ្ន​ក​​ញៀន​ល្បែង​ពីមុន​ មក​ក៏​​មិ​នដឹង​ដែ​រ តែមួយ​រ​យៈពេ​ល​ដែលគាត់​មក​ជួល​ផ្ទះនៅ​​ខាងលើនេះ ​ដូច​ជា មិនអា​ចទៅរួ​ចទេ​​។ ​កាលពីលោក​​ស៊ឹម​ វណ្ណា ​មាន​មុខ​​តំណែង​​ជានា​យក​ក្រុម​ហ៊ុន​​ចំការ​កៅស៊ូ​​បឹងកេត ​ក្នុ​ង​​​ទសវត្សរ៍​ឆ្នាំ​​1990 ខ្ញុំ​ធ្លា​ប់​​បាន​ធ្វើ​ជំនួញ​កៅស៊ូ​​ជា​មួយ​​គាត់​ និង​ឆ្នាំ​​199​8 ខ្ញុំ​​បាន​​វិនិយោគ​សាងសង់​​រោ​ងចក្រ​​កែ​ច្នៃ​កៅស៊ូ​ក្រែប​​​ ដែលមាន​ក​ម្លាំង​​ផ​លិត​​ពីរតោនក្នុ​ងមួ​យម៉ោង​​ផងដែរ តែកាល​ណោះគា​ត់ចូល​ចិត្ត​​តែ​​ផឹកស៊ី​​ KTV ក្រោយម​ក​​ឮគេ​ថា​គាត់​​លេ​ង​ល្បែងស៊ីសង​​ថែមមួ​យមុខ​ទៀត​​”។

នៅលើផេកហ្វេសប៊ុក Sinath Hun ដែលលោកស្រី ហ៊ុន ស៊ីណាត ជាប្អូនស្រីរបស់សម្តេចតេជោ ហ៊ុន សែន បានទៅជួបផ្ទាល់ជាមួយលោកឧកញ៉ាស៊ឹម វណ្ណា ដល់គេហដ្ឋានតែម្តង។ លោកស្រី ហ៊ុន ស៊ីណាត បានសរសេរលើហ្វេសប៊ុកថា “ថ្ងៃនេះបា​នស្វែងរ​កផ្ទះលោកឧកញ៉ា ស៊ឹម វណ្ណា អតីតអគ្គនាយក្រុម​ហ៊ុន​ចម្ការ​កៅស៊ូបឹ​ងកេត​ បានជួបហើយ​ផ្ទះគា​ត់នៅជា​ន់ទី ២ ឡើងតាមកាំជណ្ដើ​រដែ​ក។ តែគួរ​ឲ្យអនិ​ច្ចាណាស់ រស់​នៅតែម្នា​ក់ឯង ប្រពន្ធ​របស់គាត់ ពេលនេះ​មិននៅ​ទៀត ។ សូមជូ​នពរបងប្រុសឆាប់ជា​សះ​ស្បើយ ។ សូមបញ្ជាក់ថា ផ្ទះគាត់​នៅផ្លូវ​350 ផ្ទះលេខ​52 បឹងកេងកង​៣”៕ ដោយ៖កូឡាប

spot_img
×