Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​ចោទ​ក្រុមអ្នកតវ៉ា​ហុងកុង​ថា​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋកម្ម​

spot_img

​រដ្ឋាភិបាល​ចិន​បាន​ចោទប្រកាន់ ក្រុមអ្នកតវ៉ា​ដែល​ទាមទារ​ប្រជាធិបតេយ្យ​នៅ​ហុងកុង​ថា បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម ដែល​បាន​បំផ្លាញ​យ៉ាងធ្ងន់ធ្ងរ​ដល់​កេរ្តិ៍ឈ្មោះ និង​ស្ថេរភាព​របស់​ទីក្រុង​។​

​នៅក្នុង​ស​ន្និសិទ​កាលពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​នេះ អ្នកនាំពាក្យ​ការិយាល័យ​កិច្ចការ​ហុងកុង និង​ម៉ា​កាវ ឈ្មោះ Yang Guang បាន​ហៅ​ស្ថានភាព​នៅ​ទីក្រុង​ហុងកុង​ថា​ធ្ងន់ធ្ងរ ហើយ​បាន​បន្ថែមថា ទីក្រុង​ប៉េកាំង​នឹងមិន​អនុញ្ញាតិ​ឲ្យ​មាន​បញ្ហា​ប្រឈម​ទៀត​ទេ​ដែល​គំរាម​ដល់​សន្តិសុខ​ជាតិ ឬ​ការគ្រប់គ្រង​របស់​រដ្ឋា​ភិ​បាល​ចិន​។​

​លោក​បាន​បញ្ជាក់ថា រដ្ឋាភិបាល​នឹងមិន​អនុញ្ញាតិ​ឲ្យ​មាន​អំពើ​ហឹ​ង្សា​កើតឡើង​ទៀត​ទេ និង​បានស្នើ​ឲ្យ​សាធារណៈ​ហុងកុង​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​ស្ថានភាព​បច្ចុប្បន្ន​។ លោក​ក៏បាន​ស្នើ​ឲ្យ​ប្រជាជន​ហុងកុង​ថ្កោលទោស​អំពើ​ហឹ​ង្សា​របស់​ក្រុមអ្នកតវ៉ា​ផងដែរ​។​

​លោក​បញ្ជាក់ថា “​ហុងកុង​ជា​របស់​ចិន​។ កិច្ចការ​របស់​ហុងកុង​គឺជា​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​”​។​

​នេះ​ជា​លើកទីមួយ​ហើយ ដែល​ការិយាល័យ​គោលនយោបាយ​ហុងកុង​របស់​ចិន​បានធ្វើការ​ថ្លែង​ចំពោះ​ការតវ៉ា​ទ្រង់ទ្រាយ​ធំ របស់​ប្រជាជន​ហុងកុង ដែល​ចាប់ផ្តើម​កើតមានឡើង​កាលពី​ដើមខែ​មុ​ថុ​នា ដើម្បី​ប្រឆាំង​ទៅនឹង​សេចក្តីស្នើច្បាប់​ធ្វើ​បត្យាប័ន​ដែល​អនុញ្ញាតិ​ឲ្យ​មានការ​បញ្ជូន​ជនសង្ស័យ​ទៅ​កាត់ទោស​នៅ​ប្រទេស​ចិន​បាន​។​

​សូម​រម្លឹកថា ទីក្រុង​ហុងកុង ត្រូវបាន​អង់គ្លេស​ប្រគល់អោយ​ទៅ​ចិន​វិញ​នៅ​ឆ្នាំ ១៩៩៧ ក្រោយ​កិច្ចព្រមព្រៀង ប្រទេសមួយ ប្រព័ន្ធ​ពីរ​។​

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​

​ប្រភព​៖ CNN​

spot_img
×