Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ហាញ​លទ្ធផល​នៃការស្រាវជ្រាវករណីសំរា​មចំ​នួន៨​៣កុង​តឺន័រ នៅខេត្ត​ព្រះសីហ​នុ ពិន័យ៣​ចំណុច ដល់ក្រុមហ៊ុ​ន​ខ្មែរ ជុងយៀន​ នាំចូលកាកសំណ​ល់​ប្លាស្ទីក​​មកកម្ពុជា

spot_img

ភ្នំពេញ៖ ក្រសួងបរិស្ថាន សហការជាមួយអគ្គនាយ​កដ្ឋា​នគយនិង​រដ្ឋាក​រកម្ពុជា បានធ្វើ​សន្និសីទសារព័ត៌មា​ន នៅវេលាម៉ោង៤រ​សៀល ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩នេះ ដើម្បីបង្ហាញពីល​ទ្ធផល​នៃ ការ​ស្រាវជ្រាវពាក់ព័ន្ធជាមួយការនាំចូ​លសំ​រាមពី​បរទេស មកប្រទេស​កម្ពុ​ជា ដែលត្រូវសមត្ថកិ​ច្ចប​ង្ក្រាបបានចំនួន៨​៣កុ​ងតឺន័​រ នៅកំពង់ផែស្វ​យ័តខេ​ត្តព្រះសី​ហនុ។​

រាជរដ្ឋាភិបាលកម្ពុជា​ បានសម្រេចដាក់ពិន័យ៣ចំ​ណុច​ដល់ក្រុ​មហ៊ុន ជុងយៀន ប្លាស្ទីក មេនូហ្វេកឈ័រ ឯក​. ដែលបាននាំចូលកាកសំណ​ល់ប្លាស្ទីក ចំនួន៨៣កុងតឺន័រ មកកាន់ប្រទេ​សកម្ពុ​ជា។ នេះបើតាមការប្រកាស​រួមរបស់ក្រសួងបរិស្ថាន និងអគ្គនាយ​កគយ និងរដ្ឋាករកម្ពុ​ជា។

បើតាមការប្រកាស​រួម​នេះ គឺការដាក់ប​ន្ទុក​ទាំង៣​ចំណុច រួមមាន៖
១៖ ឱ្យក្រុមហ៊ុនជុងយៀន ប្លាស្ទីក មេនូហ្វេកឈ័រ ឯក. នាំសំរាមទាំងនោះ​ទៅប្រ​ទេសដើ​មវិញ​
២៖ ពិន័យប្រាក់ ១០៣៧.៥លានរៀល ចូលជាថវិកា​ជាតិ
​៣៖ ក្រុម​ហ៊ុនខា​ងលើនេះ ត្រូវអនុវត្តឱ្យចប់សព្វគ្រប់​ ២៤ សីហា ជាកំហិត
ក្នុងករណីក្រុមហ៊ុនមិនអនុ​វត្តន៍តាមការកំណត់ទាំង៣ខាងលើនេះទេ រា​ជរដ្ឋាភិ​បាល ​នឹងចា​ត់វិធានការតាមច្បាប់​ចំពោះ​ក្រុម​ហ៊ុនផ​ងដែរ។ សំរាមទាំង​នេះនាំ​ចូលដោ​យ ក្រុមហ៊ុន ជុងយៀន ប្លាស្ទីក មេនូហ្វេកឈ័រ ឯក​. ដែលមានថៅកែជនជា​តិខ្មែ​រ មានឈ្មោះ សួន ឡុក។
សូមបញ្ជាក់ថា កុងតឺន័​រចំនួន៨៣ទូ មានទម្ងន់ជិត១៦០០តោន ដែលមានផ្ទុកកា​កសំណ​ល់សំរាមពីសហរដ្ឋអា​មេ​រិក ​និងប្រទេសកាណា​ដា ចូល​កម្ពុជា ត្រូវបានកម្លាំងស​មត្ថ​កិច្ច នៃអគ្គនាយក​ដ្ឋាន​គយនិងរដ្ឋាករ សហការជាមួយសមត្ថ​កិច្ចពាក់​ព័ន្ធបើ​កប្រតិ​បត្តិការ ឆែកឆេរកាលពី​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ២០១៩។
ទំនិញជាកា​កសំណល់ប្លាស្ទីកបាន​នាំមក​ជាច្រើន​ជើងនា​វាដឹកជញ្ជូន (២៧ លើក) មកដល់ និ​ងសំចតនៅទីលានកំពង់ផែស្វ​យ័ត​ក្រុងព្រះ​សីហនុ ដែលលើកទី១ នាខែកញ្ញា ឆ្នាំ ២០១៨និងលើកចុងក្រោយ​ នា​ខែមករា ឆ្នាំ២០១៩ សរុបទាំ​ងអ​ស់ចំ​នួន ៨៣ កុងតឺន័រ មានទំហំ ៤០ ហ្វីតដូចគ្នា។
តាមឯកសារដឹកជញ្ជូនបា​នរ​កឃើញថា មានកុងតឺន័រចំ​នួន ៧០ (មានទម្ងន់១៣២២ តោន) បាននាំចេញមក​ពីស​ហរ​ដ្ឋអាមេ​រិក និងកុងតឺន័រចំនួ​ន ១៣ (មានទម្ងន់២៧០ តោន) បាននាំចេញមកពី​ប្រទេ​សកា​ណាដា។ ឯកសារដឹកជញ្ជូនក៏បាន​ប​ញ្ជាក់ផ​ងដែរ​ថា មុននឹងមកដល់ក​ម្ពុជា កុងតឺន័រទាំង ៨៣ នោះបានឆ្លងកាត់​កំព​ង់ផែ​ប្រទេសសិង្ហបុរី(​២២ ជើង) ម៉ាឡេស៊ី (២ ជើង) និង វៀតណាម(៣ ​ជើង)។
តាមការត្រួតពិនិ​ត្យដោយឧបករណ៍របស់អគ្គនាយ​ក​ដ្ឋានគ​យ និងរដ្ឋាក​រ​កម្ពុជា និងដោយឧប​ក​រណ៍ មន្ទីរពិសោធន៍របស់ក្រ​សួង​បរិ​ស្ថាន ទំនិញជាកាកសំណ​ល់ប្លា​ស្ទីកនោះ មិនមានផ្ទុកសារធាតុគ្រោះថ្នា​ក់ផ្សេងឡើយ។

លោក នេត ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពា​ក្យក្រសួ​ងប​រិស្ថាន ​បានបញ្ជាក់ថា​ រដ្ឋាភិបាលសហរដ្ឋអាមេ​រិក​ និងកាណាដា​ បានសហការជាមួ​យក​ម្ពុជា ដើម្បីស៊ើបអង្កេតរកប្រ​ភព​សំណល់​ប្លាស្ទីក ៨៣កុងតឹន័រ ដែលបាន​នាំចូ​លមកកាន់ប្រទេសកម្ពុ​ជា។​

លោក នេត ភក្ត្រា បានអះអាងថា ប្រទេសដែលជាប្រភពនៃសំណល់​ប្លាស្ទីកនេះ ក្នុងនោះមានអាជ្ញាធរ​នៃប្រ​ទេសកា​ណា​ដា និង សហរដ្ឋអាមេរិក បានទាក់ទងមកអាជ្ញាធ​ររា​ជរដ្ឋា​ភិបា​លកម្ពុជាស្វែងរកព័ត៌មា​នប​ន្ថែមដើ​ម្បី ស៊ើបអង្កេតលើកា​រនាំ​ចេញសំណល់ប្លាស្ទីកទាំង​នេះ។ អាជ្ញាធរនៃប្រទេស​ទាំង​ពីរ បានបង្ហាញពីកិច្ច​សហ​ប្រតិប​ត្តិការលើ​បញ្ហានេះ៕ដោយ៖កូឡាប

spot_img
×