Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ​២០១៩

spot_img

ឆ្នាំ​ជូត

រាសីខ្ពស់ត្រដែត ។ ការងារ ថ្ងៃនេះឃើញថាក្នុងការសម្រេចចិត្តអ្វីមួយផ្តល់ផលល្អក្នុងរង្វង់ការងារ ។ លុយកាក់ ចំណូលមានការកើនឡើងលើសសព្វមួយដង  តែមិន​ត្រូវ​ចាយវាយ​ខ្ជះខ្ជាយ ។ អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញរស់រវើក និងបើចង់ផ្លាស់ប្តូរកន្លែងលក់ដូរជាការប្រពៃណាស់ ។ ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខដុមទាំងពេលចេញដំណើរ និងពេលវិលត្រឡប់មកវិញ ។

រីឯមនោសញ្ចេតនា សេចក្តីស្នេហាស្រីប្រុសមានការលឹករលឹកនិងផ្អែមល្ហែមប្រពៃណាស់ ។ ចំពោះអ្នកនៅកម្លោះក្រមុំមាន​ឱកាស​បាន​ជួប​គូ​ព្រេង ៕

ឆ្នាំ​ឆ្លូវ

រាសីស្រុតចុះ ។ ការងារ មិនសូវរលូន ​ជួប​ឧបសគ្គ​ច្រើន លោកអ្នកធ្វើអ្វីឲ្យមានចិត្តត្រជាក់មិនអាចយកភាពមួរម៉ៅក្តៅក្រហាយដាក់មុខបានឡើយ គឺមានតែជួបបញ្ហាមិនចេះចប់ប៉ុណ្ណោះ ។ លុយកាក់ គួរ​កែប្រែ​ឲ្យ​ប្រសើ​ររាល់​ទំនាក់ទំនង​នោះ​ទើប​លាភសក្ការៈ​ហូរ​ចូល ។ អ្នកប្រកបរបររកស៊ីជួញដូរបើទោះបីចំណាយទុនធ្វើអ្វីមួយមិនទាស់ខុសអ្វីដែរ ព្រោះថាផ្លែផ្កាដែលហុចមកវិញឃើញថាមានចូលមួយៗគ្រាន់បំពេញបំពង់ជានិច្ច ។

រីឯមនោសញ្ចេតនា ស្នេហាកម្លោះក្រមុំឬពោះម៉ាយមេម៉ាយក្តីចូរកុំគប្បីយកភាពចង់ចាញ់ចង់ឈ្នះមកដាក់ខ្លួនច្រើនប្រយ័ត្នមិនដល់ខ្លោងទ្វារអាពាហ៍ពិពាហ៍៕​

ឆ្នាំ​ខាល

រាសីល្អជាមធ្យម ។ ការងារ ថ្ងៃនេះមិនសូវល្អ មិន​ត្រូវ​ធ្វើការ​ហួសកម្លាំង គួរ​គិតគូរ​ពី​សុខភាព ។ លុយកាក់ ល្អប្រសើរ មាន​ចាស់ទុំ​ក្នុង​គ្រួសារ​ឧបត្ថម្ភ​ប្រាក់​កាស ។ អ្នកប្រកបរបររកស៊ីជួញដូរមានការរកាំចិត្តព្រោះតែការជួញទីជិតឆ្ងាយផលកម្រៃមិនឆ្លើយតបដូចសេចក្តីប្រាថ្នាទេ ហើយទោះខិតខំប៉ុណ្ណាក៏បានត្រឹមមួយទប់ទល់ដែរ ។

រីឯមនោសញ្ចេតនា ស្នេហាស្រីប្រុសមានការប្រទាំងប្រទើសនិងចាប់កំហុសគ្នាច្រើន ព្រោះតែភាពប្រចែប្រច័ណ្ឌកំពុងលុកលុយ ៕​

ឆ្នាំ​ថោះ

រាសីស្រុតចុះ ។ ការងារ ថ្ងៃនេះផ្លូវ​ចិត្ត​មិន​សប្បាយ ឥទ្ធិពល​ច្រើន​ដល់​ការងារ ត្រូវ​ប្រមូលផ្តុំ​អារម្មណ៍​ធ្វើការ​ឡើង​វិញ​។ លុយកាក់ មិនល្អ មាន​ខ្ទង់ចំណាយ​ច្រើន​ពាក់ព័ន្ធ​ដល់​បញ្ហា​សុខភាព ។ អ្នកប្រកបរបររកស៊ីជួញដូរកុំសំឡឹងលាភធំដុំភ្លេចលាភតូចតាច ព្រោះចំណូលបែបនេះមិនសម្បូរជាងសព្វមួយដង ។

រីឯមនោសញ្ចេតនា ស្នេហាស្រីប្រុសមានភាពផុយស្រួយជម្លោះវិវាទណាស់ គប្បីមានការប្រយ័ត្នប្រយែងពាក្យសម្តីឲ្យបានខ្លាំងក្លា ៕​

ឆ្នាំ​រោង

រាសីខ្ពស់ត្រដែត ។ ការងារ ផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងការបណ្តាក់ទុន ការចរចា ឬចុះហត្ថលេខាអ្វីមួយជាពេលវេលាល្អប្រពៃ ។ លុយកាក់ មានការកើនឡើងបន្ថែមចំណូលពីចំណូលប្រចាំថ្ងៃ ។ អ្នករកស៊ីប្រកបរបរជួញដូរមានការប្រជែងគ្នាច្រើននិងពិសេសមានការប្រទាំងប្រទើសជាមួយអ្នកមានមុខរបរដូចគ្នាផងគួរមានការបើកចិត្តឲ្យទូលាយបន្តិចទើបគ្មានរឿងរ៉ាវចម្រូងចម្រាសកើតមានឡើង ។

រីឯមនោសញ្ចេតនា ស្នេហាស្រីប្រុសបើលោកអ្នកចង់ផ្សំផ្គុំគ្រួសារ ឬកូនកម្លោះក្រមុំឲ្យមានការរៀបអាពាហ៍ពិពាហ៍ជាពេលវេលាល្អប្រពៃណាស់៕

ឆ្នាំ​ម្សាញ់

រាសីល្អជាមធ្យម ។ ការងារ មាន​ការខ្វែងគំនិត​គ្នា​ជាមួយ​ថ្នាក់លើ​ក្នុង​ការងារ ។ លុយកាក់ ទទួលបាន​ប្រាក់​ចំណេញ​ពី​ការវិនិយោគ​មុននេះ ។ អ្នកប្រកបរបររកស៊ីជួញដូរមិនគប្បីលូកដៃចូលក្នុងល្បែងស៊ីសងឡើយ ព្រោះនាំកើតឧបទ្រពចង្រៃនាំការកលក់ដូរកាន់តែមិនដាច់ថែមទៀត ។ ការធ្វើដំណើរទីជិតឆ្ងាយពុំសូវមានសុវត្ថិភាពទេ គួរបន្ថែមការប្រុងប្រយ័ត្ន ។

រីឯមនោសញ្ចេតនា ស្នេហាស្រីប្រុសមានភាពស្រស់ស្រាយ ព្រោះតែម្នាក់ៗមានការយកចិត្តទុកដាក់ចំពោះគ្រាន់បើជាងមុន ៕

ឆ្នាំ​មមី

រាសីល្អជាមធ្យម ។ ការងារ គួរ​ផ្លាស់ប្តូរ​យោបល់​ជាមួយ​ថ្នាក់លើ មិន​ត្រូវ​អត្តនោម័ត ។ លុយកាក់ ប្រភព​ចំណូល​តិច តែ​ខ្ទង់ចំណាយ​បែរ​ជា​ច្រើន​ជ្រុល ។ អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយ ត្រូវរត់ទៅរកអតិថិជនហើយត្រូវស្វះស្វែងបន្តិច ទើបរកប្រាក់ចំណូលគ្រាន់ចិញ្ចឹមជីវិតរស់ងាយស្រួលជាងនេះ ។ លោកអ្នកធ្វើដំណើរទៅណាមកណាគប្បីមានការប្រយ័ត្នប្រយែងបន្តិចព្រោះក្រុមមនុស្សតាមព្យាបាទយាយីច្រើន ។

រីឯមនោសញ្ចេតនា ស្នេហាស្រីប្រុសប្រយ័ត្នភាពផ្អែមល្ហែមប្រែជាជូរចត់វិញ ព្រោះតែការប្រចែប្រច័ណ្ឌកំពុងមានការលុកលុយ៕

ឆ្នាំ​មមែ

រាសីស្រុតចុះ ។ ការងារ ត្រូវ​ប្រមូលផ្តុំ​ធ្វើ​កិច្ចការ​របស់​ខ្លួន​កុំ​លូកលាន់​រឿង​អ្នកដទៃ ។ លុយកាក់ ប្រយ័ត្ន​ត្រូវ​ចាញ់បោក​ក្នុង​រឿង​លុយកាក់ ។ អ្នករកស៊ីជួញដូរមានក្រុមមនុស្សបង្កបញ្ហាល្អក់កករឬបង្កើតបញ្ហាអ្វីមួយមកទុកឲ្យគប្បីមានការអត់ធ្មត់ធ្វើគធ្វើថ្លង់ខ្លះ ទើបប្រសើរ ។

រីឯមនោសញ្ចេតនា ស្នេហាប្រុសស្រី មានដំណើរងាយថយក្រោយ ហើយងាយកើតជម្លោះវិវាទនិងឈានដល់ទាំងការបែកបាក់ ៕

ឆ្នាំ​វក

រាសីខ្ពស់ត្រដែត ។ ការងារ ថ្ងៃនេះលោកសម្រុកពេញទីហើយ ព្រោះថាផលល្អៗឆ្លើយតបមកវិញគ្រាន់ជាទីពេញចិត្តផងដែរ ។ លុយកាក់ មាន​បន្ថែម​ខ្ទង់​ចំណូល​ខាងក្រៅ​ច្រើន ។ អ្នកប្រកបរបររកស៊ីជួញវិញមានការចម្រើនលូតលាស់ទៅមុខដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬបើកធ្វើជំនួញតូចធំបំផុត ។

រីឯមនោសញ្ចេតនា ស្នេហាកំលោះក្រមុំ ឬពោះម៉ាយមេម៉ាយក្តីមានការយកចិត្តទុកដាក់ រីករាយ​ផ្អែមល្ហែមចំពោះគ្នាគ្រាន់បើ ៕

ឆ្នាំ​រកា

រាសីខ្ពស់ត្រដែត ។ ការងារ អំណោយផល​ល្អ សម្រេច​បាន​គ្រប់​កិច្ចការ ត្រូវបាន​ប្រគល់ឲ្យ ។ លុយកាក់ ចំណូលផ្តល់ផលល្អច្រើន សមប្រកបតាមបំណងប្រាថ្នា ។ អ្នកប្រកបរបររកស៊ីជួញដូរមានការរីកលូតលាស់គួរសម ម្លោះហើយជាឱកាសល្អក្នុងការពង្រីកមុខរបរថ្មី ឬបណ្តាក់ទុនបន្ថែម ព្រោះផ្លែផ្កាដែលទទួលបានហុចមកវិញដូចសមប្រកប។ ការធ្វើដំណើរគ្រប់ទិសទីជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង ។

រីឯមនោសញ្ចេតនា ស្នេហាប្រុសស្រីកំពុងសុខដុម និងមានភាពផ្អែមល្ហែមគួរសម ៕

ឆ្នាំចរ

រាសីល្អជាមធ្យម ។ ការងារ រវល់​ច្រើន ធ្វើឲ្យ​អ្នក​នឿយហត់ តប់ប្រមល់​ចិត្ត ។ លុយកាក់ ថ្លឹងថ្លែង​ឲ្យ​ម៉តច​ត់​ពេល​បញ្ចេញ​ប្រាក់​ទិញ​ភាគហ៊ុន ។ ក្នុងថ្ងៃនេះអ្នកប្រកបរបររកស៊ីជួញដូរជួបបញ្ហារដេបរដុបបន្តិច ម្ល៉ោះហើយធ្វើឲ្យការរកស៊ីជួបតែភាពប្រទាំងប្រទើសនិងមានរឿងរ៉ាវអុកឡុកយាយីក៏ច្រើន ។ ការធ្វើដំណើរទីជិតឆ្ងាយងាយជួបរឿងរ៉ាវណាស់ គប្បីមានការប្រុងប្រយ័ត្នបន្តិចទើបប្រសើរ ។

មនោសញ្ចេតនា ស្នេហាស្រីប្រុស កម្លោះក្រមុំ មានការកាំចិត្តព្រោះតែម្នាក់មានចិត្តចង់ចាញ់ចង់ឈ្នះគ្នាមិនតិចឡើយ ៕

ឆ្នាំ​កុរ

រាសីល្អជាមធ្យម ។ ការងារ ត្រូវ​បង្កើត​ទំនាក់ទំនង​ល្អ​ជាមួយ​អ្នក​រួម​ការងារ និង​ថ្នាក់លើ ។ លុយកាក់ ថ្ងៃ​នេះ​អំណោយផល​ល្អ​បំផុត​សម្រាប់​ការរកស៊ី​ជួញដូរ ។ អ្នកប្រកបរបររកស៊ីជួញដូរមិនមានអ្វីប្រែប្រួលប្តូរផ្លាស់គួរជាទីកត់សម្គាល់ទេ គឺដូចសព្វមួយដង ។ ការធ្វើដំណើរទីជិតទីឆ្ងាយមានភាពប្រទាំងប្រទើសបន្តិចគប្បីបន្ថែមការប្រុងប្រយ័ត្ន ។

រីឯមនោសញ្ចេតនា បញ្ហាគូគ្រងប្តីប្រពន្ធឬគូស្នេហ៍ប្រុសស្រីមានការចង់ចាញ់ឈ្នះនិងមានជម្លោះវិវាទណាស់គួរមានការប្រុងប្រយ័ត្នប្រយែងពាក្យសម្តីបន្តិចទើបប្រសើរ៕

spot_img
×