Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិភាក្សា​លើ​សេចក្ដីព្រាង​របាយការណ៍​ស្ដីពី​វឌ្ឍនភាព​នៃ​ការអនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា ឆ្នាំ​២០១៥-២០២៥

spot_img

​ភ្នំពេញ​៖ ​ការអនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា IDP ទទួលបាន​នូវ​វឌ្ឍន​ភាពជា​វិជ្ជមាន​គួរឱ្យកត់សម្គាល់ ដែល​ត្រូវបាន​ឆ្លុះបញ្ចាំង​តាមរយៈ​ការសម្រេច​បានជា​បន្តបន្ទាប់​នូវ​គោលដៅ​ចម្បង​ទាំងបី និង​វិធានការ​គន្លឹះ​បួន​ជាក់ស្ដែង​នៃ​គោលនយោបាយ IDP​។ ជោគជ័យ​នៃ​ការអនុវត្ត​គោលនយោបាយ IDP អាច​សម្រេច​ទៅបាន ប្រកបដោយ​ប្រសិទ្ធភាព ដោយមាន​ការចូលរួម​អនុវត្ត​យ៉ាង​ជិតស្និទ្ធ​ពី​សំណាក់​តួអង្គ​ពាក់ព័ន្ធ​ទាំង​ស្ថាប័ន​ជាតិ វិស័យ​ឯកជន និង​ដៃគូ​អភិវឌ្ឍន៍​។​

​នៅ​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៩ នា​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (​ក​.​អ​.​ក​) លោក​ជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស អនុប្រធាន ក​.​អ​.​ក បាន​ដឹកនាំ​កិច្ចប្រជុំ ដើម្បី​ពិភាក្សា​លើ​សេចក្ដីព្រាង​របាយការណ៍​ស្ដីពី​វឌ្ឍនភាព​នៃ​ការអនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា ឆ្នាំ​២០១៥-២០២៥ (IDP) និង​កិច្ចការ​ពាក់ព័ន្ធ​ផ្សេងៗ​។ កិច្ចប្រជុំ​នេះ មានការ​ចូលរួម​ពី លោក​សុខ ​ចិន្ដា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី អគ្គលេខាធិការ ក​.​អ​.​ក លោក​ឈៀង យ៉ាណា​រ៉ា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី អគ្គលេខាធិការ​គណៈកម្មាធិកា​រ​នីតិសម្បទា និង​អភិវឌ្ឍន៍​កម្ពុជា ព្រមទាំង​ជា​ឥស្សរជន​តំណាង​ក្រសួង ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ពាក់ព័ន្ធ ដែល​ត្រូវបានចាត់តាំង​ជា​មន្ត្រី​បង្គោល​និង​មន្ត្រី​បច្ចេកទេស និង​មន្ត្រី​នៃ​លេខាធិការដ្ឋាន​ដឹកនាំ​និង​សម្របសម្រួល​ការអនុវត្ត IDP នៃ ក​.​អ​.​ក សរុប​ប្រមាណ ១១០​រូប​។​

​ក្នុង​បរិការណ៍​នេះ លោក​ទេស​រដ្ឋ​ប្រធាន​អង្គប្រជុំ បាន​ថ្លែងអំណរគុណ​ចំពោះ​ការផ្តល់​កិច្ចសហប្រតិបត្តិការ​ល្អ និង​ការខិតខំ​ប្រឹងប្រែង​រប​ស់​ក្រសួង ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ទាំងអស់ ក្នុងការ​អនុវត្ត IDP នាពេល​កន្លងមក​។ លោក​ក៏បាន​ស្នើឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ មេត្តា​បង្កើន​ការខិតខំ​ប្រឹងប្រែង​បន្ថែមទៀត ដើម្បី​ជំរុញ​ដល់​ការអនុវត្ត IDP ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​ស័ក្ដិសិទ្ធិ​ភាព​នាពេល​អនាគត ជាពិសេស​ត្រៀម​រៀបចំ​ការត្រួតពិនិត្យ​វាយតម្លៃ​ពាក់កណ្ដាល​អាណត្តិ​ក្នុង​ទ្រង់ទ្រាយ​ធំ និង​ទូលំទូលាយ​លើ​គោលនយោបាយ​នេះ​នៅ​ឆ្នាំ​២០២០ ខាងមុខនេះ​៕​ ​ដោយ​៖​កូ​ឡាប​

spot_img
×