Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រាំ ចំអក​ទៅ គីម ជុង​អ៊ុន​ថា លោក​ក៏​មាន​ប៊ូ​តុង​នុយក្លេអ៊ែ​រដែរ និង​មាន​អនុភាព​ជាង​

spot_img

​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ បាន​ឆ្លើយតប​បែប​ចំអកឡកឡឺយ ទៅ​កាន់​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន​វិញ​ថា លោក​ក៏​មាន​ប៊ូ​តុង​សំរាប់​ចុច​ឲ្យ​បាញ់​នុយក្លេអ៊ែ​រ ហើយ​នុយក្លេអ៊ែរ​របស់ អា​មេ​រិច​មាន​អនុភាព​ខ្លាំងក្លា​ជាង​។​

​លោក​ត្រាំ និយាយ​បែ​នេះ​ក្នុង Twitter របស់​លោក​ថា “​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ទើបតែ​
​បាន​អះអាង​ថា ប៊ូ​តុង​នុយក្លេអ៊ែរ​នៅលើ​តុ​របស់​គាត់​គ្រប់ពេល​។ តើ​មាន​នរណា​ប្រាប់​របប​ក្រីក្រ និង​អត់ឃ្លាន​របស់គាត់​ទេ​ថា ខ្ញុំ​ក៏​មាន​ប៊ូ​តុង​នុយក្លេអ៊ែ​រដែរ ប៉ុន្តែ​វា​ធំ​ជាង និង​មាន​អនុភាព​ខ្លាំង​ជាង​របស់គាត់​។ ប៊ូ​តុង​នុយក្លេអ៊ែរ​របស់ខ្ញុំ​ដំណើរការ​”​។​

​សូម​រំលឹក​ផង​ដែរ​ថា កាលពី​ថ្ងៃ​ច័ន្ទ​កន្លងទៅនេះ គីម ជុង​អ៊ុន បាន​ថ្លែង​សារ​ស្វាគមន៍​ឆ្នាំ​ថ្មី ដោយ​លោក​បាន​លើកឡើង​ថា “​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង​អា​ច​វាយប្រហារ​បាន ដល់​គ្រប់​ទី​កន្លែង​នៃ​ទី​ដី​អា​មេ​រិច ហើយ​ប៊ូ​តុង​សំរាប់​ចុច​ឲ្យ​បាញ់​នុយក្លេអ៊ែរ​គឺ​ស្ថិតនៅ លើ​តុ​របស់​គាត់​គ្រប់ពេលវេលា​។ នេះ​ជា​ការពិត វា​មិនមែន​ជា​ការ​គំរាម​នោះទេ​”៕ សុភ័ក្ត្រ​

spot_img
×