Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​និង​តួ​ក​គី ចុះ​កិច្ចព្រមព្រៀង​ស្ដីពី​កិច្ចសហប្រតិបត្តិការ​ស​ន្តិ​សុខ​

spot_img

​នៅ​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៩​នេះ កិច្ចព្រមព្រៀង​ស្ដីពី​កិច្ចសហប្រតិបត្តិការ​ស​ន្តិ​សុខ រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​តួ​ក​គី ត្រូវបាន​ចុះហត្ថលេខា​ជា​ផ្លូវការ​ហើយ នៅ​សាធារណរដ្ឋ​តួ​ក​គី ។ ពិធី​ចុះហត្ថលេខា​ត្រូវបាន​ធ្វើឡើង​ដោយ​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក​Suleyman Soylu រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​នៃ​សាធារណរដ្ឋ​តួ​ក​គី ។

​មុន​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ដ៏​មាន​សារសំខាន់​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​នៃ​ព្រះ​រា​ណា​ចក្រ​កម្ពុជា និង​ឯកឧត្តម Suleyman Soylu រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​នៃ​សាធារណរដ្ឋ​តួ​ក​គី បាន​ជួបពិភាក្សា​ទ្វេ​គ្នា​ភាគី ក្នុង​បរិយាកាស​ប្រកបដោយ​មិត្តភាព​យ៉ាង​ជិតស្និទ្ធ​បំផុត ដោយនៅ​ក្នុងឱកាស​នោះ​ភាគី​ទាំងពីរ បាន​គូសបញ្ជាក់​អំពី​សារៈសំខាន់​នៃ​កិច្ចសហប្រតិបត្តិការ​ពង្រឹង​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម ។​

​ក្រោយពី​បាន​អញ្ជើញ​ចុះហត្ថលេខា​លើ​កិច្ច​ព្រម​ព្រមព្រៀង​ស្ដីពី​កិច្ចសហប្រតិបត្តិការ​ស​ន្តិ​សុខ​លោក​Suleyman Soylu រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សា​ធាណ​រដ្ឋ​តួ​ក​គី និង​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​មានប្រសាសន៍​ទៅកាន់​អង្គពិធី ដែល​បាន​អញ្ជើញ​ចូល​រូ​ម​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ដ៏​មាន​សារសំខាន់​នេះ ។​

​ជា​កិច្ច​ចាប់ផ្ដើម លោក​Suleyman soylu រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​នៃ​សាធារណរដ្ឋ​តួ​ក​គី បាន​មានប្រសាសន៍ថា ក្រោយពី​គោល​ការ​ឯកសារ​ភាព​គ្នា​ជា​បន្តបន្ទាប់​រវាង​ថ្នាក់ដឹកនាំ​កំពូល​នៃ​ប្រទេស​ទាំងពីរ​មក កម្ពុជា និង​តូ​ក​គី បានរៀបចំ​ផ្លាស់ប្ដូរ​ទស្សនកិច្ច ដែលជា​ផ្នែក​មួយ​នៃ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ប្រទេស​ទាំងពីរ ។​

​លោក​បន្តបាន​មានប្រសាសន៍ថា ក្រោយ​ទស្សនកិច្ច រវាង​ថ្នាក់ដឹកនាំ​កំពូល និង​ទស្សនកិច្ច​របស់​សម្ដេច​ក្រឡាហោម​នាពេលនេះ នឹងធ្វើ​ឲ្យ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ និង​កិច្ចទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​កាន់​ខ្លាំងក្លា ជាក់ស្ដែង​ក្នុង​កិច្ចប្រជុំ​ជាមួយ​សម្ដេច​ក្រឡាហោម ស ខេង​នាឱកាស​ទស្សនកិច្ច​នេះ ភាគី​ទាំង​ពីរបាន​ពិភាក្សាគ្នា​ប្រកបដោយ​ផ្លែផ្កា និង​លទ្ធផល​ល្អ​។​

​លោក​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​តួ​ក​គី បាន​គូសបញ្ជាក់ថា នៅក្នុង​កិច្ចប្រជុំ​មុនពេល​ចុះហត្ថលេខា​នោះ ភាគី​ទាំង​ពីរបាន​ពិភាក្សាគ្នា​អំពី​ការងារ​ប្រយុទ្ធប្រឆាំង​ភេ​វរ​កម្ម រួមទាំង​កិច្ចសហប្រតិបត្តិការ​ស​ន្តិ​សុខ ដោយបាន​ឯកភាពគ្នា​ប្ដេជ្ញា​ពង្រឹង​កិច្ចសហប្រតិបត្តិកា​រវិ​ស័​យ​ទាំងពីរ​នេះ​ឲ្យ​កាន់​តែមាន​ភាពរឹងមាំ និង​ទទួលបាន​លទ្ធផល​ល្អប្រសើរ​។​

​ពាក់ព័ន្ធ​នឹង​ដំណើរ​ទស្សនកិច្ច​របស់​សម្ដេច​ក្រឡាហោម ស ខេង ព្រមទាំង​គណៈប្រតិភូ​ក្រសួងមហាផ្ទៃ​កម្ពុជា​នាឱកាស​នេះ ឯកឧត្តម​បាន​បញ្ជាក់ថា​គឺ​ចំពេល​នៃ​ការ​ប្រារព្ធ​ខូ​ប​លើក​ទី​៦០​នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ ហើយក៏​ជា​លើក​ទី​១​ដែរ​នៃ​ទស្សនកិច្ច​របស់​ក្រសួងមហាផ្ទៃ​កម្ពុជា និង​ការចុះ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​សន្តិសុខ​រវាង​ប្រទេស​ទាំងពីរ ។​

​បន្ទាប់មក​លោក​បា​នស​ម្ដែ​ង​សេចក្ដី​រីករាយ និង​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា និង​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​កម្ពុជា ដែល​បាន​ចាត់វិធានការ​ប្រឆាំងនឹង​ក្រុម​ភេរវកម្ម​ហ្វេ​ក​តូ​នាពេល​កន្លងមក ហើយ​ថា​ភាគី​ទាំងពីរ​នឹង​បន្តការងារ​យ៉ាង​ម៉ឺងម៉ាត់​បន្ថែមទៀត​លើ​ការងារ​ប្រឆាំង​ភេរវកម្ម​នេះ​ទៀត​។​

​ក្រៅតែពី​ការចុះ​កិច្ចព្រមព្រៀង​ក្នុង​វិស័យ​សន្តិសុខ លោក​បាន​បន្ថែមថា ភាគី​ទាំងពីរ​ក៏បាន​ឯកភាពគ្នា​ប្ដេជ្ញា​លើ​ការពង្រឹង​កិច្ចសហការ​ផ្លាស់ប្ដូរ​ប​ទ​ពិសោធន៍​ក្នុង​ការងារ​រក្សា​សណ្ដាប់ធ្នាប់​សាធារណៈ សុ​វត្ថ​ភាព និង​ការគ្រប់គ្រង​ចរាចរណ៍ និង​ការផ្លាស់ប្ដូរ​បទពិសោធ​ន៍​លើ​ការងារ​ពង្រឹង​ភាពជា​ដៃគូ​រវាង​រាជរដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល​។​

​លោក​ក៏បាន​ឲ្យ​ដឹង​ទៀតថា ភាគី​ទាំងពីរ​ក៏បាន​ប្ដេជ្ញាចិត្ត​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​ការងារ​បណ្ដុះបណ្ដាល​នគ​របាល មន្ត្រី​សន្តិសុខ ឆ្មាំ​សមុទ្រ រួមទាំង​កងរាជអាវុធហត្ថ ហើយ​ថា​តាមរយៈ​ស្មារតី​នៃ​កិច្ចព្រមព្រៀង​ស្ដីពី​កិច្ចសហប្រតិបត្តិការ​ស​ន្តិ​សុខ នាពេល​ខាងមុខនេះ ភាគី​ទាំងពីរ​នឹង​ជំរុញ​ឲ្យ​មានការ​បណ្ដុះបណ្ដាល​នគ​របាល​នៃ​ប្រទេស​ទាំងពីរ​។​

​ដោយឡែក​នៅក្នុង​កិច្ចប្រជុំ​ទ្វេភាគី​នោះដែរ​លោក​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​នៃ​សាធារណរដ្ឋ​តួ​ក​គី ក៏បាន​ជម្រាបជូន​អង្គពិធី​ដែរ​ថា ភាគី​ទាំង​ពីរបាន​ពិភាក្សាគ្នា​ដែរ អំពី​បញ្ហា​តំបន់ និង​ពិភពលោក ក្នុងនោះ​ក៏បាន​ផ្លាស់ប្ដូរ​យោបល់​គ្នា​អំពី​បណ្ដាញ​ក្រុម​ភេរវកម្ម និង​លំហូរ​ជន​ទេស​ន្ត​ប្រវេសន៍​។​

​បន្ទាប់មក សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អ​ញ្ចើ​ញ​មានប្រសាសន៍ថា ក្នុងនាម​គណៈប្រតិភូ​កម្ពុជា បាន​ថ្លែងអំណរគុណ​លោក​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​តួ​ក​គី ដែល​បាន​អញ្ជើញសម្ដេច និង​គណៈប្រតិភូ​មក​បំ​ពេញ​ទស្សនកិច្ច​នាឱកាស​នេះ​។​

​សម្ដេច​ក្រឡាហោម ស ខេង បានចាត់ទុក​ការអញ្ជើញ​នេះ ថា​ជាការ​បញ្ជាក់​ឲ្យ​ឃើញ​ពី​បំណង​ដ៏​ល្អ​របស់​ឯកឧត្តម​រដ្ឋ​មន្ត្រី និង​រដ្ឋាភិបាល​តួ​ក​គី ក្នុងការ​លើកស្ទួយ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​និយាយ​ជារួម និង​ដោយឡែក​ពាក់ព័ន្ធ​នឹង​កិច្ចសហប្រតិបត្តិការ​ស​ន្តិ​សុខ​រវាង​ក្រសួងមហាផ្ទៃ​ប្រទេស​ទាំងពីរ​។​

​សម្ដេច​ក្រឡាហោម ស ខេង ក៏បាន​មាន​ប្រស​សាន៍​សម្ដែង​ការឯកភាព​ទាំងស្រុង​ទៅនឹង​អ្វីដែល​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​តួ​ក​គី បាន​មានប្រសាសន៍ថា​អ្វីៗ​ដែល​ភាគី​ទាំងពីរ​ទទួលបាន​នៅថ្ងៃនេះ គឺ​ដោយសារ​ការត្រួសត្រាយ​ពី​ថ្នាក់ដឹកនាំ​កំពូល​ប្រទេស​ទាំងពីរ គឺ​ឯកឧត្តម​ប្រធានាធិបតី​តួ​ក​គី និង​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​កម្ពុជា​។​

​នៅក្នុង​ឱកាស​នេះដែរ សម្ដេច​ក្រឡាហោម បាន​ថ្លែង​កោតសរសើរ​ចំពោះ​ការរីក​ច​ម្រេ​ី​ន​របស់​សាធារណរដ្ឋ​តួ​ក​គី ទោះបី​មាន​បញ្ហា​ផ្នែក​សន្តិសុខ និង​បញ្ហា​ដ៏ទៃទៀត​ជាច្រើន​ក្ដី ប៉ុន្តែ​ក្រោម​ការដឹកនាំ​របស់លោក​ប្រធានាធិបតី និង​ការចួលរួម​អនុវត្ត​យ៉ាងសកម្ម​របស់លោក​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​ផ្ទាល់ តួ​ក​គី​នៅតែ​រីក​ច​ម្រេ​ី​ន និង​ប្រកបដោយ​ក្ដីសង្ឃឹម​។​

​ដោយឡែក សម្ដេច​ក៏បាន​បង្ហាញ​ការជឿជាក់​ដែរ​ថា​ក្រៅពី​រាជរដ្ឋាភិបាល ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ នឹង​កាន់តែ​មានការ​រី​កច​ម្រេ​ី​ន ជាក់ស្ដែង​នៅ​តួ​ក​គី​សព្វថ្ងៃ មាន​និស្សិត​ខ្មែរ​មក​សិក្សា​ប្រមាណ​៧០​នាក់ ក្នុងនោះ​ក៏មាន​និស្សិត​ខ្មែរឥស្លាម​ដែរ ហើយ​សម្ដេច​សង្ឃឹមថា​ចំនួន​និស្សិត​មក​សិក្សា​នឹងមាន​ការកើនឡើង​។​

​ជា​ចុងបញ្ចប់​សម្ដេច​ក្រឡាហោម ស ខេង បាន​សម្ដែង​ការគាំទ្រ​ចំពោះ​ការលើកឡើង​ទាំងស្រុង​របស់​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​តួ​ក​គី ពាក់ព័ន្ធ​នឹង​កិច្ចពិភាក្សា និង​កិច្ចព្រមព្រៀង​ស្ដីពី​កិច្ចសហប្រតិបត្តិការ​ស​ន្តិ​សុខ និង​បាន​គូសបញ្ជាក់ថា​អ្វីៗ​គឺ​ភាគី​ទាំងពីរ​បានបង្ហាញ​ឆន្ទៈ​អនុវត្ត​ហើយ នៅឡើយ​តែ​ការអនុវត្ត​ជាក់ស្ដែង​ដើម្បី​ផ្ដល់​ផលប្រយោជន៍​ឲ្យ​គ្នា​ទៅវិញទៅមក​។​

​សូមបញ្ជាក់ថា កិច្ចព្រមព្រៀង​ស្ដីពី​កិច្ចសហប្រតិបត្តិការ​ស​ន្តិ​សុខ​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​តួ​ក​គី ដែល​ភាគី​ទាំងពីរ​បាន​ចុះហត្ថលេខា​នៅថ្ងៃនេះ ជា​លទ្ធផល​កើតចេញពី​ការឯកភាព​គ្នា​វាង​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក រេ​ជីប ថា​យី​ប អ៊ែរ​ដ៏​វ៉ាន់ ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​តួ​ក​គី ក្នុងឱកាស​សម្ដេច​អញ្ជើញ​បំពេញ​ទស្សនកិច្ច​នៅ​សាធារណរដ្ឋ​តួ​ក​គី កាលពី​ចុងខែ​តុលា ឆ្នាំ​២០១៨​កន្លងទៅ​៕​ ដោយ ៖ កូឡាប

spot_img
×